ការ​ស្ថាបនា​មូល​ដ្ឋាន​គ្រឹះ​សំរាប់​ប្រជាធិបតេយ្យ​រយៈ​ពេល​វែង​​

សេរី​ភាព​ពុំដែលអ្នក​ជិះ​ជាន់​គេ​​ប្រគល្ភឱយ​​​ដោយ​ស្មគ្រ​ចិត្ត​​​​​នោះទេ​​ តែ​ត្រូវ​បាន​ទាម​ទារ​ដោយ​អ្នក​ត្រូវ​គេជិះ​ជាន់​។

— ម៉ារទីន​ លូធើរ​ ឃីង

ប្រជាធិបតេយ្យ​ពុំ​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ!​ បើប្រជាពលរដ្ឋ​មិន​​ទាម​ទារ​ គ្មាន​អ្នក​នយោបាយ​ណា​ផ្តល់​សេរីភាព​ ការ​ចូល​រួម​និង​សិទ្ធិ​អំនាច​ក្នុង​ការ​សំរេច​ចិត្តឱយ​​នោះ​ទេ​​​។​ ​បើ​ពាក្យ​ «ប្រជាធិបតេយ្យ​» មាន​ន័យ​ថា​កាន់​អំនាច​ដោយ​ប្រជាជន​មែន​ នោះ​ប្រជាធិបតេយ្យ​មិន​អាច​រួច​ទេ​ បើ​ប្រជាជន​មិន​ធ្វើ​ដោយ​ខ្លួន​ឯង​។ ​ការ​ប្រើ​វិធី​អហិង្សាផ្លាស់​ប្តូរ​របប​ដឹក​នាំ​ កែ​ប្រែ​សង្គមនិង​​នយោបាយ​គ្រាន់​តែ​ជះ​ឥទ្ធិពល​វិជ្ជមាន​និង​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ស្ថាប័នទាំង​ឡាយ​​ឱយ​ដើរ​ទៅ​រក​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ ពុំ​មែន​​ចលនា​ប្រជាជន​​បង្កើត​បាន​របប​ប្រជាធិបតេយ្យ​មួយ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពីផ្តួល​រំលំរបប​ផ្តាច់​ការ​​ឡើយ​។ យើង​បាន​​បង្ហាញ​ពី​ការ​​សិក្សារបស់​លោក​ស្រី​ ឆេណូវេថ​ រួច​​ហើយ​​ថា​ ខុស​ពី​កុប​កម្ម​ប្រដាប់​អាវុធដែល​​នាំ​ប្រទេស​ទៅ​រក​របប​ផ្តាច់​ការ​ថ្មីក្រោយ​ពេល​​ជោគ​ជ័យ​ វិធី​អហិង្សា​ដែល​ចលនា​ប្រជាជន​ប្រើ​ប្រាស់​ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ចាស់​ ធ្វើ​ឱយ​របប​ដឹក​នាំ​ថ្មី​ក្រោយ​មកទៀត​ គិត​គូរ​ពី​តំរូវ​ការ​របស់​ប្រជាជន​និង​មិន​ហ៊ាន​​ធ្វើ​អ្វី​ផ្តេស​ផ្តាស ត្បិត​​ខ្លាច​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​ដែរ​។ លោក​ ជីន​ សាប​ ថ្លែង​អះ​អាង​ថា «ឥទ្ធិពល​នៃ​ការ​តស៊ូ​ដោយ​អហិង្សា​ពុំ​មែន​ត្រឹម​តែ​បន្ថយ​កម្លាំងរបស់​ជន​ផ្តាច់​ការ​​និង​ទាញ​ពួក​គេ​ចេញ​​ពី​អំនាច​នោះ​ទេ​ តែ​ក៏​បង្កើន​អំនាច​ប្រជាជន​ដែលត្រូវ​​គេ​ជិះ​ជាន់​ផង​ដែរ​។» ​លើស​ពី​នេះ​ ​សូម្បី​តែ​កង​សន្តិ​សុខ​ក៏គេ​​លែង​អនុញ្ញាត​ឱយ​កាន់​អាវុធ​ពេល​ប្រឈម​នឹង​បាតុកម្មអហិង្សា​​របស់​ប្រជាជន​​​ដែរ។ ប៉ុន្តែ​ លទ្ធផល​នៃ​ចលនា​ប្រជាជន​ទាំង​នេះ​ មិន​មែន​ធ្វើ​ឱយ​ប្រទេស​នោះ​ក្លាយ​ជា​រដ្ឋ​សន្តិវិធី​និយមនោះ​ទេ​ គឺ​ថា​រដ្ឋ​នៅ​តែមាន​អំនាច​ស្រប​ច្បាប់​​ប្រើ​ហិង្សា​រក្សា​សណ្តាប់​ធ្នាប់​និង​ការ​ពារ​សន្តិ​សុខ​ជាតិ​ ហើយ​​រដ្ឋាភិបាល​ថ្មី ​ក្នុង​ករណី​ខុស​ប្រក្រតី​ណា​មួយ ​អាចនឹង​​យកហិង្សា​​ដោះ​ស្រាយ​បញ្ហា​បាតុកម្ម​របស់​ប្រជាជន​ដដែល​ៗ​។​ ដូច្នេះ​ហើយ​ ពេល​ដែល​ចលនា​ប្រជាជនអាច​ផ្លាស់​ប្តូរស្វាមីភក្តិ​របស់​កង​កម្លាំងរក្សា​សន្តិសុខនិង​​​​ដណ្តើម​បាន​​ស្ថាប័ន​សំខាន់​ៗ​នា​នា​​ពី​របប​ផ្តាច់​ការ​​​ ​នោះ​គេ​អាច​ប្រាកដ​បាន​ភាគ​ច្រើន​អំពី​ការ​ដួល​រលំ​នៃ​របប​ផ្តាច់​ការ​ហើយ។ មើល​ឃើញ​ដូច្នេះ​​​​ ចលនា​​ត្រូវ​បង្កើត​ស្ថាប័នអំនាច​ស្មើ​បណ្តោះ​អាសន្ត​​ ឯករាជ្យ​ពី​គណបក្ស​នយោបាយ​ មាន​រៀប​ចំប្រព័ន្ធ​បែប​ប្រជាធិបតេយ្យ ជា​បណ្តើរ​ៗ ឱយ​បាន​​គ្រប់​ស្ថាប័នដែល​របប​ផ្តាច់​ការ​បោះ​បង់​ចោល​​​ ពិសេស​គឺ​ស្ថាប័ន​យោធា​ដែល​​នឹង​ក្លាយ​​ជា​ឧបករណ៍​របស់សមាជិក​សេស​សល់​ពី​របប​ចាស់ដែល​ទំនងជា​​អាច​មាន​គំនិត​ប៉ុន​ប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​ ឬ​​បក្ស​នយោបាយ​ថ្មី​ណា​មួយ​ដែល​ចង់​ប្រមូល​ផ្តុំ​អំនាច​ធ្វើជន​ផ្តាច់​ការ​ថ្មី​។​​ គួរ​កុំច្រលំ​ថា​ ចលនា​ប្រជាជន​ធ្វើ​ឡើង​ដើម្បី​បន្តុប​បក្ស​នយោបាយ​ថ្មី​ណា​មួយ​ ឬ​ចលនា​ប្រជាជន​ជា​ឧបករណ៍​របស់​បក្ស​ណា​មួយឱយ​សោះ​​។ សូម​រំពឹងឡើង​វិញ​ ​មេ​ដឹក​នាំ​ចលនា​​ប្រជាជន​ដាច់​ខាត​មិន​ត្រូវ​អនុញ្ញាត​ឱយ​​​មាន​អ្នក​នយោបាយ​ណា​មួយមាន​ឥទ្ធិពល​លើ​ចលនា​ឱយ​សោះ​ ព្រោះ​ពួក​គេក៏​អាច​ជា​អនាគត​ជន​ផ្តាច់​ការ​ថ្មី​នោះ​ដែរ​។ បន្ទាប់​ពី​របប​ផ្តាច់​ការ​ដួល​រលំ​ ការ​បោះ​ឆ្នោតថ្មី​ត្រូវ​តែ​ធ្វើ​ឡើង​ ដោយសុចរិត​ ​យុត្តិធម៌​ ស្មើ​ភាព ប្រើ​ប្រព័ន្ធ​ចំរុះ​ (ឯកត្តនាម​បូក​នឹង​សមាមាត្រ​) អ្នក​មូលដ្ឋាន​ត្រូវ​បោះ​ឆ្នោតតាំង​ពី​ថ្នាក់​តូច​រហូត​ដល់​ថ្នាក់​ធំ​ គឺ​ថា​សូម្បីតែ​​នាយក​សាលាឬ​សាកល​វិទ្យាធិការ​ម្នាក់​ក៏​ត្រូវបោះ​ឆ្នោត​ដោយ​ផ្ទាល់​ពី​សមាជិក​ដែរ​ ពុំ​មែន​បន្ត​ក្អែល​បក្ស​ចាត់​តាំងតាម​បែប​បទ​របប​ផ្តាច់​ការ​ទៀតនោះ​ទេ​។ បន្ទាប់​ពី​របប​​ផ្តាច់ការ​​ដួល​រលំ ដំណើរ​ប្រជាធិបតេយ្យនីយកម្ម​ (Democratization) មាន​ឧបសគ្គ​ពីរ​ គឺ​ ១. រដ្ឋប្រហារ​ និ ២. ការ​​ខ្វះ​យន្ត​ការ​ទប់​ស្កាត់​របប​ផ្តាច់​ការ​ថ្មី​ ឬ​ភាព​ទន់​ខ្សោយ​ខាង​ការ​អនុវត្ត​ច្បាប់​។

១. ការ​បង្ឃាំង​​រដ្ឋ​ប្រហារ

ក្រោយ​ពេល​ចលនា​​ជោគ​ជ័យ​​ ប្រជាជន​អាចសប្បាយ​ភ្លេច​ខ្លួន គិត​ថា​គ្មាន​មេ​ដឹក​នាំ​ផ្តាច់​ការ​ទៀត​ទេ​ គ្មាន​របប​ផ្តាច់​ការ​ទៀត​ទេ​ គ្មាន​អ្នក​មាន​អំនាច​ណា​មួយ​ហ៊ាន​យក​កង​ទាប់ ប៉ូលីស​ កង​សន្តិសុខ​ វាយ​ប្រហារ ប្រជាជន​ទៀត​ទេ​។ ផ្តួល​រំលំ​របប​ផ្តាច់​ការ​មួយ​ពុំ​មែន​មាន​ន័យ​ថា ​គ្មាន​របប​ផ្តាច់​ការ​​តទៅ​មុខ​​ទៀត​ឡើយ​ គឺ​ថា​អ្នក​នយោបាយ​ណា​ក៏​អាច​ក្លាយ​ជា​ជន​ផ្តាច់ការ​ដែរ​ ឱយ​តែ​ប្រជាជន​បណ្តែត​បណ្តោយ​ឱយ​ពួក​គេ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​។ ការ​ធ្វេស​ប្រហែស​នេះ​អាច​បំផ្លាញ​សមិទ្ធ​ផលញើស​ឈាម​​របស់ប្រជាជន​ទាំងមូល​​ដែល​ប្រឹង​ប្រែង​​ទំរំា​ផ្តួលរបប​ផ្តាច់​ការចាក់​ឫស​ដុះ​ស្លែ​​បានសំរេច​​។ ​​​សូម​​ដាស់​ស្មារតី​បន្តិច​​ លោក ជីន​ សាប​ បាន​ព្រមាន​ថា​ «ការ​ដួល​រលំ​នៃ​របប​ដែល​ជិះ​ជាន់​ប្រជាជនមួយ​ សំរាប់​បុគ្គល​និង​ក្រុម​​មាន​អំនាច​មួយ​ចំនួន​ វា​គ្រាន់​តែ​ជា​ឱកាស​របស់ពួក​គេក្នុង​ការ​ឡើង​ទៅ​ធ្វើ​ជា​ម្ចាស់ថ្មី​ប៉ុណ្ណោះ​​។​​» របបដឹកនាំ​​ថ្មី​ណា​មួយ​ដែល​ឡើង​កាន់​អំនាច​​ដោយ​កម្លាំង​យោធា​ពុំ​មែន​ស្លូត ​គិត​ពី​ប្រជាជន​ខុស​ពី​របប​មុន​ ឬ​មានការ​​អត់​ធ្មត់​នឹង​អ្នក​ប្រឆាំង​នោះ​ទេ​ ពួក​គេ​នឹង​រិតតែ​សាហាវ​យង់​ឃ្នង​ ចរិត​រិត​តែ​ផ្តាច់​ការ​ រិត​ត្បិត​សេរី​ភាព​និង​របៀបរស់​នៅ​​​របស់​ប្រជាជនគ្រប់​យ៉ាង ​ ព្រោះ​ពួក​គេ​មាន​មេរៀន​ពី​របប​មុន​និង​ព្រួយ​ខ្លាច​នរណា​ម្នាក់​ឆក់​ដណ្តើម​អំនាច​ដែល​ទើប​តែ​វាយ​បាន​របស់​ពួក​គេ។​ ទោះ​បី​កាន់​តែ​ប្រើ​ប្រាស់​ហិង្សា​ រដ្ឋ​កាន់​តែ​ទន់​ខ្សោយ​ក៏​ដោយ សំរាប់​មនុស្ស​ដែល​បាន​អំនាច​ដោយ​ហិង្សា​ ពួក​គេមិន​ងាយ​នឹង​មាន​ថ្ងៃ​ជឿ​ថា ​ហិង្សា​គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​​ ពួក​គេ​នឹង​នៅ​តែ​ប្រើ​ហិង្សា​ដោះ​ស្រាយ​បញ្ហា​រហូត​ ជា​ពិសេស​ពេល​ដែល​ពួក​គេ​ទាល់​ច្រក​។ និយាយ​នេះ​ពុំ​មែន​មាន​ន័យថា​ ​រដ្ឋ​ប្រហារ​អាច​កើត​ឡើង​តែ​ក្នុង​បរិបទ​របប​ចាស់​ជិត​ដួល​រលំ​នោះ​ទេ​ គឺ​ថា ​រដ្ឋ​ប្រហារ​អាច​កើត​ឡើង​ទាំង​ក្នុង​កំលុង​ពេល​យុទ្ធនាការ​ប្រជាជន​កំពុង​ប្រព្រឹត្ត​ទៅ​​ ទាំង​ក្រោយ​ពេល​ក្រុមមាន​អំនាច​យោធា​​ណា​មួយ​ចាញ់​ឆ្នោត​និង​ក្រោយ​ពេល​របប​ផ្តាច់​ការ​បែក​ខ្ញែក​ដួល​រលំ។ល។ ​ពិសេស ​ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​អាចនឹង​​ប្រកាស​កាលៃ​ខ្លួន​ឯង​ថា​ ទង្វើ​រដ្ឋ​ប្រហារ​របស់​ពួក​គេ​ស្របច្បាប់​​ ធ្វើ​តាម​ឆន្ទៈ​ប្រជាជន​ គេ​ជា​តំណាង​ចលនា​ប្រជាជន ពួក​គេ​ជា​អ្នក​ដឹក​នាំ​ធ្វើ​ឱយ​របប​ចាស់​ដួល​ តែ​តាម​ពិត​គឺ​ពួក​គេ​ចាំ​ស៊ី​ស្រាប់​ពីកម្លាំង​ពល​កម្ម​របស់​ប្រជាជន​ប៉ុណ្ណោះ​។ ​បើ​មាន​រដ្ឋ​ប្រហារ​​កើត​ឡើង​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ​នៃ​ចលនា​ លោក​ ជីន សាប​ បាន​ផ្តល់​ដំបូន្មានពីរ​ក្នុងការ​​ការ​ពារ​ទប់​ទល់​ប្រ​ឆាំង​នឹង​រដ្ឋ​ប្រហារ​​៖ ១. បដិសេធ​ភាព​ស្រប​ច្បាប់របស់​រដ្ឋ​ប្រហារ​ និង​ ២. រឹង​ទទឹង​​មិន​សហការ​នឹង​របប​ថ្មី​ដែល​កើត​ពី​រដ្ឋ​ប្រហារ​នោះ​។

បើ​កម្លាំង​យោធា​ពិត​ជា​​មាន​អានុ​ភាព​​និង​ប្រកប​ដោយ​អំនាច​មែន​ ហេតុ​អ្វី​ពួក​បះ​បោរ​ធ្វើ​រដ្ឋ​ប្រហារ​ទាំង​នោះ​នៅ​តែ​ព្យាយាម​ប្រកាស​ភាព​ស្រប​ច្បាប់​ ចង់​បាន​ការ​ទទួល​ស្គាល់​ពី​ប្រជាជន​ធ្វើ​អ្វី​ទៀត​? ព្រោះ​ភាព​ស្រប​ច្បាប់​គឺ​ជា​ការ​គាំទ្រ​ ការ​គាំទ្រយល់​ព្រម​របស់​ប្រជាជន ​ទើប​ជា​អំនាច​ពិត​ប្រាកដ​ដែល​របប​ដឹក​នាំ​ណា​ក៏​ត្រូវ​ការ​ជា​​​ចាំ​បាច់ដែរ​។​ការ​ទទួល​ស្គាល់​ពី​អ្នក​ដឹកនាំ​ចលនា​ប្រជាជន ​និង​ប្រជាជន​ស៊ីវិល​ទាំង​ឡាយ​អាច​ធ្វើ​ឱយ​ពួក​គេ​កាន់​អំនាច​បាន​ដោយ​សុខ​ស្រួល​ ប្រៀប​ដូច​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ដូច្នោះ​ដែរ​។ របប​ដឹក​នាំ​ថ្មី​ដែល​ជា​សមិទ្ធផល​នៃរដ្ឋ​ប្រហារក៏​ដូច​របប​ចាស់​ដែរ​ ត្រូវ​ការ​សសរ​ស្តម្ភ​​គាំទ្រ​ទាំង​ឡាយ​ពី​ប្រជាជន​ទាំង​មូល​ មាន​ដូច​ជា​អ្នក​រដ្ឋបាល​ការិយាធិបតេយ្យ​ ប៉ូលីស​ កង​សន្តិសុខ​ អ្នក​ជំនាញ​ ទី​ប្រឹក្សា​ តុលាការ និង​ប្រជាជនទាំង​មូល​​ដែល​ប្រើ​ប្រាស់​សេវាកម្មរដ្ឋ​។ល។​ ដែល​អ្នក​ទាំង​អស់​នេះ​ហើយ​ជា​អ្នក​ធ្វើ​ឱយ​ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ​ដើរ​។ លុះ​ត្រា​តែ​មាន​អ្នក​ធ្វើ​តាម​​បញ្ជា​ ទើប​មាន​អ្នក​ចេញ​បញ្ជា​ បើ​ប្រជាជន​មិន​ទទួល​ស្គាល់​ថា​ ពួក​គេ​មាន​សិទ្ធិ​នយោបាយ​ស្រប​ច្បាប់​គ្រប់​គ្រង ​ត្រួត​ត្រា ​ដាក់​គោល​នយោបាយ​ដឹក​នាំ​រដ្ឋ​ទេ​ ពួក​គេ​នឹង​ចួប​គ្រោះ​ទុរ្ភឹក្សខាង​ផ្នែក​នយោបាយ​ពុំ​ខាន​ឡើយ​។ លោក​ អាល់​បឺត​ អាញ​ស្តាញ​ បាន​ដាស់​តឿន​ថា​ «ពិភព​លោក​ឋិតក្នុង​​​គ្រោះ​ថ្នាក់​ខ្លាំងមក​​ពី​មនុស្ស​ដែល​អត់​ទ្រាំ​និង​ជំរុញ​អំពើ​​អាក្រក់​​ជាង​មនុស្ស​ពិត​ប្រាកដ​ដែល​ប្រព្រឹត្ត​វា​។» បើ​ប្រជាជន​មិន​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង​ពេល​មាន​រដ្ឋ​ប្រហារ​ ពុំ​មែន​មាន​ន័យថា​ ​​ពួក​គេ​មិន​ធ្វើ​អ្វី​សោះ​នោះ​ទេ​ ប៉ុន្តែ​គឺមាន​ន័យ​ថា​ ពួក​គេ​សហការ​ចូល​រួម​នឹង​​​​​របបថ្មី​ដែល​បាន​មក​ពី​រដ្ឋ​ប្រហារ​នោះ​។​ ពាក្យ «​មិន​ធ្វើអ្វី​​សោះ» ​របស់​ប្រជាជន​ មិន​មាន​ន័យ​ដូច​ទង្វើ​របស់​ពួក​គេ​ឡើយ គឺ​ថា​​ ​ពួក​គេ​នៅ​តែ​ចូល​ធ្វើ​​ការ​ បង់​ពន្ធ​ បំរើ​និង​ប្រើ​​សេវាកម្ម​រដ្ឋ​ទាំង​ឡាយ​ ធ្វើ​ឱយប្រព័ន្ធ​រដ្ឋ​ទាំង​មូលដើរ​​ ច្បាស់​ណាស់​គឺ​ជា​ការ​សហការ​នឹង​របប​ដឹកនាំដោយ​​ប្រកែក​មិន​បា​ន​។​ បើ​ពួក​គេ​មិន​ធ្វើ​ការហើយ​ដេក​នៅ​ផ្ទះនោះ​​គឺសម​នឹង​​ពាក្យ​ «មិន​ធ្វើអ្វី​សោះ​»​​មែន​។ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​ចូល​រួម​បំពេញ​ដំណើរ​ការ​នា​នា​ឱយ​​​រដ្ឋ​ ហើយ​ប្រើ​ពាក្យ​ថា​ «មិន​ធ្វើ​អ្វី​សោះ​» គឺ​បង្ហាញ​ពី​ការ​មិន​យល់​ពី​បញ្ញតិ​ «កូដកម្ម»​ ឬ​ «វិធី​អហិង្សា​» តែ​ម្តង​។ ប្រជាជន​​ធ្វើ​បាតុកម្ម​អហិង្សា​ ទាំង​មិន​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ប្រើ​វិធី​អហិង្សា​ និង​​មិន​ធ្វើ​បាតុកម្ម​អហិង្សា ​ទាំង​ខ្លួន​កំពុង​ប្រើ​វិធី​អហិង្សា​។ ដល់​ពេល​បរាជ័យ​ ពួក​គេ​និយាយ​ថា​បាតុកម្ម​អហិង្សា​គ្មាន​ប្រសិទ្ធភាព ប៉ុន្តែ​ពេល​ជោគ​ជ័យ​វិញ​ថា ​ពួក​គេ​បែរ​ថា​​មិន​មែន​មក​ពី​បាតុកម្ម​អហិង្សា​​ទេ​​​ ដូច្នេះ​ហើយ ​ទើប​អ្នក​សិក្សា​ត្រូវ​ប្រុង​ប្រយត្ន​នឹងការ​ប្រើ​ប្រាស់​​ភាសា​របស់​ប្រជាជន​​។ របប​ដែល​កើត​ចេញ​ពី​រដ្ឋ​ប្រហារយោធា​គឺ​ជា​​​របប​ផ្តាច់​ការ​យ៉ាង​ប្រាកដ​ ព្រោះ​ពួក​គេ​បាន​អំនាច​ដោយ​ហិង្សា​ជា​ជាង​សន្លឹក​​​ឆ្នោត​ ហើយ​របប​បែប​នេះ​​គ្មាន​ថ្ងៃ​ដឹក​តាម​របៀប​ប្រជាធិបតេយ្យ​ដាច់​ខាត​។ លោក​ស្រី​ អ៊ុង​ សាន​ ស៊ូ​ជី បាន​អះ​អាងដូច្នេះ​​ «ដំណើរ​ការ​​តាម​លទ្ធិ​ប្រជាធិបតេយ្យ​បើក​ឱយ​មាន​បំរែ​បំរួល​នយោបាយ​និង​សង្គម​ដោយ​គ្មាន​អំពើ​ហិង្សា​។»​ ហេតុ​នេះ​ អ្នក​ប្រើ​ហិង្សា​ដើម្បី​បាន​អំនាច​គឺ​ជា​អ្នក​បំពាន​គោល​ការណ៍​ប្រជាធិបតេយ្យ​តែ​ម្តង​។ ប្រជាជន​ត្រូវ​តែ​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​ជា​បន្ទាន់​ បដិសេធ​ភាព​ស្រប​ច្បាប់​របស់​របបថ្មី​​ដែល​បាន​មក​ពី​រដ្ឋ​ប្រហារ​នោះ​ និង​ប្រើ​វិធី​មិន​សហការ​រឹង​ទទឹង​មិន​ចូល​បំរើ​ការ​ងារ​រដ្ឋ​ទាំង​ឡាយ​ធ្វើ​ឱយ​ពួក​គេ​គ្មានសសរ​ស្តម្ភ​គាំទ្រទ្រទ្រង់​​ មិន​អាច​ដឹក​នាំ​រដ្ឋ​បាន​។​ ដូចការ​រំពឹង​ទុក​នៅ​ក្នុង​របប​មុន​​ដែរ​ ពួ​ក​បះ​បោរ​ទាំង​នោះ​​នឹង​ប្រើ​វិធី​ហិង្សា​បង្ខំ​ប្រជាជន​ឱយ​សហការ​ដូច​គ្នា​ ប្រជាជន​ក៏​ត្រូវ​ប្រើ​វិធី​អហិង្សា​ដែល​ធ្លាប់​ប្រើ​ផ្តួល​របប​មុន​ម្តង​​ហើយ​នោះ​ ដើម្បី​ផ្តួល​គូ​ប្រកួត​ថ្មីនេះ​​នៅ​ទឹក​ទី​មួយ​តែ​ម្តងដែរ​​។ ដូច​យើង​លើក​ឡើង​ពី​ទ្រឹស្តី​របស់​លោក​ រ៉ូបឺត​ ផាត់​នេម​ រួច​​ហើយ​ បាតុកម្ម​អហិង្សា​ជា​ទំរង់​មួយ​នៃ​មូលធន​សង្គម​ (បណ្តាញ​អន្តរកម្ម​) ដែល​ប្រើ​​កាន់​តែ​ច្រើន​ កំរិត​ប្រជាធិបតេយ្យ​កាន់​តែ​កើន​ឡើង​ ផ្ទុយពី​អំពើ​ហិង្សា​ដែល​ប្រើ​កាន់​តែ​ច្រើន​ ប្រជាធិបតេយ្យ​កាន់​តែ​ស្រុត​ថម​ថយ​។ ដោយ​ហិង្សាមិនត្រឹម​តែ​សង្គ្រោះ​ប្រជាធិបតេយ្យ​ពុំ​បាន​ទេ​ ថែម​ទាំង​​​មាន​ផល​អាក្រក់​ចំពោះការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យទៀត​​​ ដូច្នេះ​ វា​ពិតជា​គួរ​ឱយ​សង្ស័យ​ណាស់​អំពី​សិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋ​ក្នុង​ការ​ប្រើ​យោធា​រក្សា​សណ្តាប់​ធ្នាប់​និង​ការ​ពារ​សន្តិសុខ​ជាតិ​ថា​តើ​ហេតុ​អ្វី​ប្រជាជន​ត្រូវ​ផ្តល់​សិទ្ធិ​នេះ​ឱយ​រដ្ឋ​។ បើ​គ្មាន​យោធា​ ក៏​គ្មាន​សង្គ្រាម​ គ្មាន​ការ​ឈ្លាន​ពាន​ពី​បរទេសលើ​ប្រទេស​ទន់​ខ្សោយ​ ​និង​របប​ផ្តាច់​ការ​ដែរ​ ដែល​របស់​ទាំង​បីនេះ​ហើយ​បំផ្លាញ​មនុស្ស​ជាតិ​អស់​ជា​ច្រើន​សតវត្សរ​​ ប្រជាជន​ជា​អ្នក​រង​គ្រោះ​ អ្នក​មានអំនាច​ជា​អ្នក​ទទួល​ផល​។ លោក​ ជីន​ សាប​ ក្រើន​រំឭក​ថា​ «ប្រទេស​ដែល​ទើប​តែ​រំដោះ​ខ្លួន​រួច​អាច​ចួប​ប្រទះ​​នូវ​ការ​គំរាម​កំហែង​ពី​បរទេស​ ដែលប្រទេស​នោះ​​ត្រូវ​ការសមត្ថភាព​ការ​ពារ​ជាតិ​​។ បរទេស​នឹងមាន​បំណង​​គំរាម​កំហែង​ប្រទេស​នោះ​ ដើម្បី​ត្រួត​ត្រា​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​ប្រទេស​នោះ​។ […] ដោយ​ប្រគល្ភ​​សមត្ថភាព​តវ៉ាដោយ​ផ្ទាល់​ទៅ​ឱយ​ប្រជាពលរដ្ឋ​​ប្រទេស​ដែល​ទើបបាន​​សេរីភាព​ថ្មី​ៗគួរចៀស​វាង​ពី​តំរូវ​ការស្ថាបនា​សមត្ថភាព​យោធា​រឹង​មាំ​​ ដែលតំរូវ​​ការ​យោធានេះឯង​គំរាម​កំហែង​ដល់ប្រជាធិបតេយ្យ​ [ក្នុង​ប្រទេស​ជា​ជាង​ការ​ពារ​ការ​ឈ្លាន​ពាន​របស់​បរទេស​] និង​ត្រូវ​ការ​ចំណាយធន​ធាន​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​សម្បើម​ ដែលគេ​អាច​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​។» ក្នុង​ករណី​ប្រទេស​ទើប​តែ​បាន​​ផ្តួល​រំលំ​របប​ផ្តាច់​ការបាន​សំរេច​​ លោក ជីន សាប​ ហាម​មិន​ឱយ​ពង្រឹង​វិស័យ​យោធា​ទេ​ ព្រោះ​វា​អាច​ក្លាយ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​ក្នុង​ស្រុក​ណា​មួយ​យក​លេស​សន្តិ​សុខ​​ជាតិ រួច​ប្រើ​កម្លាំង​យោធា​មក​កសាង​ខ្លួន​ធ្វើ​ជា​ជន​ផ្តាច់​ការ​ថ្មី​។ បើ​កំលុង​ពេល​​ប្រទេស​ធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​ មាន​សង្គ្រាម​ជា​មួយ​នឹង​បរទេសមិន​ថា​បរទេស​ឈ្លាន​ពាន​ឬ​ប្រទេសនោះ​​ឈ្លាន​ពាន​គេ​វិញ​នោះទេ​ ​រដ្ឋាភិបាល​អាច​យក​លេស​នេះ​កសាង​អំនាច​យោធា​ផ្ទាល់​ខ្លួន​ធ្វើ​ជន​ផ្តាច់​ថ្មី​ ក្រោម​រូប​ភាព​ការ​ពារ​ជាតិ​ឬ​សង​សឹក​នឹង​បរទេស​ក៏​អាច​ថា​បាន​។ ដើម្បី​ពង្រឹង​វិស័យ​កង​ទាប់​​ ​​អ្នក​ដឹក​នាំ​ត្រូវ​ការ​ជំនួយ​យោធាបរទេស​​ដែល​ជំនួយ​នេះ​មាន​ផល​អាក្រក់លើ​​ប្រជាធិបតេយ្យ​និង​ជា​ជំនួយ​មាន​សំណង​ (សង​ជា​លុយ​ឬ​សង​ជា​លក្ខខណ្ឌ​ដោះ​ដូរ​អ្វី​មួយ​ក្រៅ​ពី​លុយ​) បរទេស​នឹង​ជះ​ឥទ្ធិ​ពល​អាក្រក់​លើ​រដ្ឋាភិបាល​។ ក្នុង​ករណី​មាន​បាតុកម្ម​ណា​មួយ​ យោធា​នោះនឹង​ក្លាយ​ជា​អាវុធ​មក​បាញ់​ប្រជាពលរដ្ឋ​ឯង​ជា​ជាង​សត្រូវ​បរទេស​។ ​បើ​មាន​បរទេស​ឈ្លាន​ពាន​មែន​ គេ​នៅ​តែ​អាច​ប្រើ​វិធី​អហិង្សា​ដដែល​នោះ​ទៅ​ទប់​ទល់​នឹង​សត្រូវ​បរទេស​ដែរ​។ ហេតុ​នេះ​ហើយ​ លោក​ ជីន​ សាប​ (១៩៩០) បាន​ផ្តល់​យោបល់​បង្កើត​គោល​នយោបាយ​ការ​ពារ​ជាតិ​ដោយ​ផ្អែក​លើ​ប្រជាជន​ស៊ីវិល​ ពោល​គឺ​ យក​ប្រជាជន​ធ្វើ​ជា​ខែល​ការ​ពារ​ជាជាង​យក​យោធា​ទៅ​វាយ​ទប់​ទល់​។ ​សូម​កុំ​ភ្លេច​ថា​ គន្ធី​ ប្រើ​វិធីអហិង្សា​មិន​សហការ​បណ្ដេញ​អង្លេស​ដណ្តើម​បាន​ឯករាជ្យ​ឱយ​សោះ​ ឯ​ទីម័រ​ខាង​កើត​ក៏​ដូច​គ្នា​ បាន​ឯករាជ្យ​ពី​ឥណ្ឌូនេស៊ី​តាម​រយៈ​ចលនា​ប្រជាជន​ នៅ​ឆ្នាំ​២០០២​។ ប្រជាជន​​អហិង្សា​មិនត្រឹម​តែ​មិន​អាចយក​​មក​ប្រើ​ក្នុង​គោល​បំណង​ទុច្ចរិត​ឈ្លាន​ពាន​ប្រទេស​ណា​មួយ​នោះ​ទេ គេ​អាច​ប្រើដើម្បី​ការ​ពារ​ប្រទេសជាតិ​​ផង​ដែរ​។​

២. ការ​អនុវត្ត​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​

«របប​ផ្តាច់​ការ​មួយ​អាច​ប្រែ​ទៅ​ជា​របប​ផ្តាច់​ការ​មួយ​ថ្មី​ទៀត​។» លោក​ អារីស្តូត្ល បាន​ព្រមាន​ដូច្នេះ​ តាំងពីជាង​ ២០០០​​ ឆ្នាំ​មុន​ឯ​ណោះ​។ វិធី​ទប់​ស្កាត់​ដែល​មាន​ប្រសិទ្ធភាព​មួយ​គឺ​ការ​តាក់​តែង​ ច្បាប់​រដ្ឋធម្មនុញ្ញ​និង​អនុវត្ត​ឱយបាន​​ខ្ជាប់​ខ្ជួប់​។ គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​នូវ​មាត្រា​ណា​គួរ​ទុក​ មាត្រា​គួរ​កែ​ប្រែ​ មាត្រាណា​​គួរ​បន្ថែម​។ គេ​ត្រូវ​ដក​ចេញ​នូវ​មាត្រា​ណា​ដែល​មាន​ តែ​អនុវត្ត​មិន​រួច, មាត្រា​ណា​ដែល​មិន​បំរើ​ប្រជាជន​ បំផ្លាញ​រចនា​សម្ពន្ធប្រជាធិបតេយ្យ​ ដូច​ជា​បោះ​ឆ្នោត​សំរេច​ពី​សមាជិក​សភា​ ៥០បូក​១ កែ​​មក​ពី ​២ភាគ​៣ វិញ​ និង​លុប​បំបាត់​មាត្រា​ទាំង​ឡាយ​ដែល​ជំរុញ​ឱយ​រដ្ឋាភិបាល​មាន​​អំនាច​ប្រមូល​ផ្តុំ​។​ អ្វី​ដែល​គេ​មិនត្រូវ​ភ្លេច​នោះ​គឺ​ការ​ចូល​រួម​ពី​ប្រជាជន​ក្នុង​ការ​អនុម័ត​ច្បាប់​មាត្រា​ណា​មួយ​ មិន​មែន​បណ្តោយឱយ​អ្នក​នយោបាយ​កែ​ប្រែ​ច្បាប់​មក​បំរើ​តែ​បក្ស​ខ្លួន​ឯង​នោះ​ទេ​។​ បើ​បណ្តោយ​ឱយ​អ្នក​នយោបាយ​តែង​ច្បាប់តាម​ចិត្ត​ ច្បាប់​នោះ​នឹង​បំរើ​អ្នក​នយោបាយ​ជា​ជាង​ប្រជាពលរដ្ឋ។​ អ្នក​អង្គុយ​ក្បែរ​ច្បាប់​នឹង​យក​ច្បាប់​មក​ទ្រាំ​អង្គុយ​។ បើ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ពិតជា​អាច​ការ​ពារ​ការ​យា​យី​ពី​របប​ផ្តាច់​ការ​បាន​មួយ​រយ​ភាគ​រយ​មែន​នោះ​ ក៏​គ្មាន​​របប​ផ្តាច់​ការ​ណា​អាច​កើត​ឡើង​ក្រោយ​មាន​ការ​បោះ​ឆ្នោត ឬ​អាចមាន​បក្ស​ណា​មួយ​​ធ្វើ​រដ្ឋ​ប្រហារដណ្តើម​អំនាច​អ្នក​ឈ្នះ​ឆ្នោត​បាន​​នោះដែរ​​។ លោក​ ជីន​ សាប​ បាន​ព្រមានអំពី​ការ​ទុក​ចិត្តបណ្តែត​បណ្តោយ​​អ្នក​នយោបាយ​ថា​ «ក្រុមមួយ​ចំនួន​នឹង​ធ្វើ​ភ្លេច​អំពី​ការ​កំណត់​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​បំណង​កសាង​ខ្លួន​ជា​ជន​ផ្តាច់​ការ​ថ្មី​។ អាស្រ័យ​ហេតុ​នេះ​ តួនាទី​​អចិន្ត្រៃយរបស់​ប្រជាជន​ទាំង​មូល​ គឺ​អនុវត្ត​ការ​រឹង​ទទឹងមិន​សហការ​​ខាង​នយោបាយ​ជំទាស់​នឹង​អនាគត​ជន​ផ្តាច់​ការ​ទាំង​ឡាយ​និង​រក្សា​ការ​ពារ​រចនាសម្ពន្ធ​ សិទ្ធិ​ ទំរង់​បែប​បទ​ប្រជាធិបតេយ្យ​ [ពី​ការ​គំរាម​កំហែង​របស់​​របបផ្តាច់​ការ​និង​អ្នក​នយោបាយ​ណា​មួយ​]។​​» ដូច្នេះ​ គេ​ត្រូវ​ការ​គោល​នយោបាយ​ប្រជាធិបតេយ្យ​ជាក់​លាក់​ទាំង​ឡាយនិង​ជា​ពិសេស​យន្ត​ការ​ការ​ពារ​ផ្តន្ទាទោស​អ្នក​បំពាន​ច្បាប់​ទាំង​នោះ​មិន​ឱយ​ធ្វើ​អ្វី​ផ្តេស​ផ្តាស​បាន​​។ គេ​ត្រូវ​ធានា​ឱយ​បាន​នូវអំនាច​តុលាការ​និង​​អំនាច​យោធា​ឱយ​ដាច់​ឆ្ងាយ​ពី​ឥទ្ធិ​ពល​អ្នក​នយោបាយ ​ឬ​ក្រុម​ណា​មួយ​ដែល​មិន​តំណាង​ប្រជាជន​​, មិន​ឱយ​បង្ក្រាបឬ​សូម្បី​តែ​កាន់​អាវុធដែល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុវត្ថិ​ភាព​​​របស់​បាតុករ​អហិង្សា​ ​ពេលកង​កម្លាំង​​ប្រឈម​​នឹង​ការ​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​, បង្ឃាំង​រដ្ឋ​ប្រហារ​ ឬ​ជន​ណា​មួយ​ដែល​ប៉ង​យក​កង​យោធា​ជា​កម្ម​សិទ្ធិ, ជា​ពិសេស​បំផុត​ គឺ​បញ្ចូល​ចំពូក​ថ្មី​ដាច់​ដោយ​ឡែកលំអិត​និង​មធ្យ័ត​បំផុតក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​​ជាតិ​ ​អំពី​សិទ្ធិ​និង​អំនាច​ដាច់​មុខ​របស់​ប្រជាជន​ក្នុង​ការធ្វើ​​បាតុកម្មដោយ​សន្តិ​វិធី​ គ្មាន​នរណា​ម្នាក់​អាច​ពាល់បំពាន​​បាន​។ ទោះ​អាច​មាន​ស្រាប់ក្នុង​ច្បាប់​កំពូល​​ហើយ​ក៏​ដោយ​ ក៏​គេ​ត្រូវ​លំអិត​និង​ចែងដោយ​​ឡែក​ ធ្វើ​ឱយ​អំពើ​អហិង្សា​ក្លាយ​ជា​រចនាសម្ពន្ធ​​ រាល់​អ្នក​បំពាន​អំនាច​ប្រជាជន​ត្រូវ​ផ្តន្ទា​ទោស​ធ្ងន់​បំផុត​។ ​ដើម្បី​ធានា​ពី​​អំនាច​ប្រជាជន​នៅ​ថ្ងៃ​មុខ​ រដ្ឋ​គួររួម​ដៃ​នឹង​​អង្គ​ការ​ពាក់​ពាន់ទាំង​ឡាយ​ ពិសេស​អង្គ​ការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​សកម្ម​ភាព​អហិង្សា​ បង្កើតស្ថាប័ន​ឯករាជ្យ​សំរាប់​​បណ្តុះ​បណ្តាល​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​​​អំពី​បាតុកម្ម​អហិង្សានិង​ដំណើរ​ការ​នយោបាយ​​ ​និងបញ្ចូល​មេរៀន​ចលនា​ប្រជាជន​ក្នុង​កម្ម​វិធី​សិក្សា​គ្រប់​កំរិត​ ឈប់​បន្ត​លើក​តម្កើង​វប្បធម៌​ហិង្សា​បន្ត​ទៀត​ បែរ​មកជ្រោង​សកម្ម​ភាព​​អហិង្សា​វិញ​ម្តង​។ ​​​គេ​ត្រូវ​ចែង​ច្បាប់​ដូច្នេះ​ ព្រោះ​បាតុកម្ម​អហិង្សា​គឺ​ជា​អាវុធ​ចុង​ក្រោយ​បង្អស់​​របស់​ប្រជាជន​ពេល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​គ្មាន​ការ​ឆ្លើយ​តប​ បោះ​ឆ្នោត​រើស​បាន​អ្នក​ដឹក​នាំ​ខុស​ ត្រូវ​បោះ​ឆ្នោតមុន​អាណត្តិ​ ឬ​ប្រព័ន្ធ​ដឹក​នាំ​ត្រូវ​បាន​គំរាម​កំហែង​ដោយអ្នក​នយោបាយ​​ផ្តាច់​ការថ្មី​​ណា​មួយ។  យុទ្ធនាការ​អហិង្សា​របស់​ប្រជាជន​ គឺ​ជា​​តួ​នាទី​អមតៈ​ត​ជំនាន់​របស់​ប្រជាជនស៊ីវិល​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ណា​ដែល​មិន​​​បំរើ​ប្រជាជន ពុំ​មែន​សំរាប់​តែ​ករណី​របប​ផ្តាច់​ការ​ទេ​ តែ​គ្រប់​បញ្ហា​ទាំង​អស់​ដែល​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ចំពោះ​ប្រជាជន។​ ប្រជាជននៅ​​មាន​អាវុធ​ដែល​ខ្លាំង​ជាង​សន្លឹក​ឆ្នោត​មួយ​នេះ​ មិន​មែន​ជា​យុទ្ធោបករណ៍​ចម្បាំង​​ដូចអាវុធ​ដែល​​ជន​ផ្តាច់​ការ​ប្រើ​វាយ​ដណ្តើមនិង​​រក្សា​អំនាចនោះ​ទេ​​​​ តែ​គឺ​ជា​អាវុធ​ប្រជាធិបតេយ្យ​តាម​រយៈ​ចលនា​សង្គម មិន​ចំណុះ​ស្ថាប័ន​នយោបាយ​​ បង្អាក់​ទំនោរ​របស់​រដ្ឋាភិបាល​ដែល​ទោរ​រក​ទៅ​អ្នក​មាន​អំនាច​សេដ្ឋកិច្ច​ធំៗ​ទាំង​ឡាយ​​លើ​គោល​នយោបាយ​នា​នា​របស់​ជាតិ​។

វិធី​ធ្វើ​សកម្ម​ភាព​អហិង្សា​  

Gene Sharp's 198 Methods of Nonviolent Action

អ្នក​ដែល​អនុវត្ត​វិធី​អហិង្សា​ប្រហែល​ជា​ពុំ​បាន​ដឹង​ថា​វិធី​ទាំង​នោះ​ជា «​វិធី​អហិង្សា​» នោះ​ទេ​។ ប្រាកដ​ណាស់ថា​​ ពួក​គេ​ក៏​ពុំ​ចាំបាច់​​ប្រកាន់​ខ្ជាប់​នូវ​​ទ្រឹស្តី​នៃ​សកម្ម​ភាព​អហិង្សា​ឬ​ក្រម​សីល​ធម៌​ណាមួយ​ដែរ​ ​ដើម្បីអនុវត្ត​វិធី​​អហិង្សាទាំង​នោះ​បាន​ដោយ​​​ជោគ​ជ័យ​។ — ខឺត ហ្ស៊ក់​ (Kurt Schock)​​

​​និក្ខេបបទឆ្នាំ​១៩៧៣ របស់​លោក​ ជីន​ សាប​ «វិទ្យាសាស្ត្រ​នយោបាយ​អំពី​​​សកម្ម​ភាព​អហិង្សា» (The Politics of Nonviolent Action) ​មាន​ចំនួន​បី​ភាគ៖ ភាគ​ទី​មួយ​អំពី​ «អំនាច​និង​ការ​តស៊ូ» និង​ទី​បី​អំពី​ «ឌីណាមិច​នៃ​សកម្មភាព​អហិង្សា​»​។ ​​អ្វី​ដែល​យើង​ផ្តោត​នៅ​ទី​នេះ​ គឺ​ភាគ​ទី​ពីរ​អំពី​ «វិធី​ធ្វើ​សកម្ម​ភាព​អហិង្សា​» ដែល​លោក​​​បាន​ស្រាវ​ជ្រាវ​និង​រៀប​ចំ​ចង​ក្រង​ជា​បញ្ជី​​​អំពី​វិធី​ធ្វើ​សកម្មភាព​អហិង្សា​ ក្នុង​នោះ​មាន​ចំនួន​រហូត​ដល់​ ១៩៨វិធី​ ដែល​យើង​បាន​រាយ​វិធី​ទាំង​អស់​នេះ​នៅ​ឧបសម្ពន្ធ​ ក។ វិធី​អហិង្សា​ គឺ​ជា​សកម្ម​ភាព​ជាក់​លាក់​ដែល​ប្រើ​ជា​បច្ចេក​វិធី​​ដើម្បី​ប្រើ​ប្រាស់​អំនាច​ ប្រតិបត្តិ​ការ​នៅ​ក្រៅ​ស្ថាប័ន​នយោបាយ​ ធ្វើ​ឡើង​ដោយមាន​​គោល​បំណងច្បាស់​លាស់​ ​ដោយ​មិន​បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​​មនុស្ស​។ លោក​ រ៉ូបឺត ប៊ើររ៉ូ​ (Robert J. Burrowes) បាន​ចែក​សកម្ម​ភាព​អហិង្សា​ជា​ពីរ​ប្រភេទ​គឺ ​អហិង្សា​គោល​ការណ៍​និង​អហិង្សា​អនុវត្តន៍​ (Principled and Pragmatic Nonviolence)​​។ «អហិង្សា​គោលការណ៍​» ​សម្គាល់​ដោយ «​ការប្តេជ្ញា​​ប្រើ​វិធី​​អហិង្សា​ ដោយ​ឈរ​លើ​មូល​ហេតុ​សីល​ធម៌​ ចាត់​ទុក​មធ្យោបាយ​និង​គោល​ដៅ​មិន​អាច​ចែក​ដាច់​ពី​គ្នា​បាន​ (Means and Ends) មើល​ឃើញ​ទំនាស់​ជា​បញ្ហា​រួម​ទាំង​របស់​ខ្លួន​ឯង​និង​សត្រូវ​ ព្រម​ទទួល​រង​ការ​ឈឺចាប់​នៅ​ក្នុង​កំលុង​ដំណើរ​ការ​តស៊ូ​ ដើម្បី​បំប្លែង​ទស្សនៈ​របស់​សត្រូវ​​ និង​មើល​ទៅ​កាន់​អំពើ​អហិង្សា​ដោយ​ពហុ​​ទស្សនវិស័យឬ​ពី​ច្រើន​​ជ្រុង​ (Holistic view) ពោល​គឺ​អហិង្សា​ជា​របៀប​រស់​នៅ​តែ​ម្តង​។» ឯ​ «អហិង្សា​អនុវត្តន៍» ​វិញ​ ទាក់​ទិន​នឹង​ការ​តាំង​ចិត្ត​ប្រើ​វិធី​អហិង្សា​ដោយ​អាស្រ័យ​លើ​ប្រសិទ្ធ​ភាព​​ដែល​ទទួល​បាន​ពី​សកម្មភាព​អហិង្សា​ ចែក​ដាច់​រវាង​មធ្យោបាយ​និង​គោល​ដៅ​ មើល​ទៅ​កាន់​វិវាទ​ថា​ជា​ការ​តស៊ូ​ទាម​ទារ​ផល​ប្រយោជន៍​មិន​ចុះ​សំរុង​គ្នា​រវាង​សត្រូវនិង​ខ្លួន​ឯង​ មាន​បំណង​ដាក់​សម្ពាធ​មិន​មែន​តាម​រយៈ​ផ្លូវ​កាយ​លើ​គូ​បដិបក្ស​នៅ​ក្នុង​កំលុង​​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការ​​តស៊ូ ដើម្បី​កាត់​បន្ថយ​​អំនាច​សត្រូវ​ និងមិន​បាន​យក​​អំពើ​អហិង្សា​​ជា​របៀប​រស់នៅ​​ប្រចាំ​ថ្ងៃ​​ឡើយ​។​ (ហ្ស៊ក់​, ២០០៥, ទំ. xvii)​ អហិង្សា​របស់​មហា​ត្មៈ​គន្ធី​នៅ​មាន​លក្ខណៈជា​​គោល​ការណ៍​ មាន​សីល​ធម៌​ខ្ពស់​ ឯសកម្ម​ភាព​​អហិង្សា​របស់​​លោក​ ជីន សាប​ ​​​បំបែក​មូលដ្ឋាន​ចាស់​របស់​គន្ធី​ រួច​សាង​មូលដ្ឋាន​ថ្មី​នៃ​សកម្ម​ភាព​អហិង្សា​ដែល​ឋិត​នៅ​ផ្នែក​អនុវត្ត​ន៍ ពោល​គឺ​សកម្ម​ភាព​អហិង្សា​ដែល​ប្រើ​ដោះ​ស្រាយ​ទំនាស់​ យោង​​លើ​ប្រសិទ្ធ​ភាព​របស់​វា​ ពុំ​មែន​ដើម្បី​សីលធម៌​ នោះ​ទេ​។ ​លោក​ ជីន​ សាប បាន​​បែង​ចែក​សកម្មភាព​អហិង្សា​ជា​បី​ទំរង់​​ធំ​ៗ៖ បាតុកម្ម​តវ៉ា​និងការ​លួង​លោម​, ការ​មិន​សហការ​ និង​អន្តរាគមន៍​ដោយ​អហិង្សា​។ នៅ​ខាង​ក្រោម​​នេះ​ យើង​សូម​សង​ស្រង់​សង្ខេប​និង​អធិប្បាយ​ខ្លះ​ៗ ដោយ​ផ្អែក​លើ​ឯកសារ​របស់​លោក​ ខឺត ហ្ស៊ក់​ (២០០៥, ទំ. ៣៨-៤០)។  ​

ក. បាតុកម្ម​តវ៉ា​និងការ​បញ្ចុះ​បញ្ចូល​

វិធី​បាតុកម្ម​តវ៉ា​និង​ការ​បញ្ចុះ​បញ្ចូល​ ភាគ​ច្រើន​ជា​ការ​បង្ហាញ​ដោយ​ប្រើ​និមិត្ត​សញ្ញា​ដែល​មាន​បង្កប់​អត្ថន័យ​ ចង់​ទាក់ទងឬ​បញ្ចូលបញ្ចូល​គូ​បដិបក្ស​ ឬ​ក៏​ជំរុញ​ឱយ​មាន​ការ​ដឹង​ឮ​ថា​មាន​អំពើ​​អយុត្តិធម៌​​​​និង​ការ​ជំទាស់​នឹងសកម្ម​ភាព​​របស់​របប​ដឹក​នាំ​។ វិធី​ទាំង​នេះ​មិន​មាន​​ការ​ប្រើ​ប្រាស់​ហេតុ​ផល​ ការ​ពិភាក្សា​ ឬ​ការ​បញ្ចុះ​បញ្ចូលអ្វី​​ទេ​ នេះ​បើ​គេ​មិនរាប់​ចូល​សកម្មភាពបង្ក​ទំនាស់ដោយ​ផ្ទាល់​​។ ​មើលមួយ​ភ្លេត​ វិធី​ទាំង​នេះ​ហាក់​ដូច​គ្មាន​ឥទ្ធិពល​អ្វី​ខ្លាំង​លើ​របប​ដឹក​នាំ​ទេ​​ ប៉ុន្តែ​តាម​ពិត​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដាស់​តឿន​ស្មារតី​ឱយ​​សាធារណជន​ ក្រុម​ទី​បី​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​​ឱយ​យល់​ថា​សកម្ម​ភាព​របស់​របប​ដឹក​នាំ​មិន​ករណី​មិន​ស្រួល​ មាន​ដំណើរ​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ហើយ​ពិសេស​ពួក​គេ​បាន​ឃើញ​ចលនា​បាតុកម្ម​ដោយ​ផ្ទាល់​ភ្នែក​ជា​ជាង​មិន​ឃើញ​មាន​សកម្ម​ភាព​អ្វី​សោះ​។  មិន​តែ​ប៉ុណ្ណោះ​​ វិធី​ដូច​ជា​ ការ​ប្រគុំ​តន្រ្តី​និង​លេង​ល្ខោន​អាច​ជួយ​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​ពី​ការ​បង្ក្រាប និង​ទាក់ទាញ​អ្នក​ចូល​រួម​ផង​ដែរ​​។ នៅ​មាន​ទៀត​ គេ​អាច​ប្រើ​ពួក​វា​ ​ដើម្បី​​ពង្រឹង​សាមគ្គី​ភាព​ក្នុង​ក្រុម​ ផ្សព្វ​ផ្សាយ​បាតុកម្ម ​មុន​នឹង​អាច​អនុវត្ត​វិធី​អហិង្សា​ផ្សេងទៀត​ ដូច​ជា​វិធី​​មិន​សហការ​និង​អន្តរាគមន៍។ ដូច្នេះ​ហើយ​ ទើប​វិធី​បាតុកម្ម​តវ៉ា​និង​បញ្ចុះ​បញ្ចូល​ គេ​និយម​ប្រើ​នៅ​ពេល​ដំណាក់​កាល​ដំបូង​នៃ​បាតុកម្ម​​ ហើយនិង​​គ្រប់​ដំណាក់​កាល​ក្រោយ​មក​ទៀត​ ក៏​គេ​នៅ​តែ​ប្រើ​ដែរ​ ព្រោះ​ការ​កែន​សមាជិក​ថ្មី​គឺ​ជា​ប្រការ​ចាំ​បាច់​បំផុត​របស់​ចលនា​​។ នៅ​ប្រទេស​ប្រជាធិបតេយ្យ​​ ចលនា​តវ៉ា​របស់​ប្រជាជន​មិន​ត្រូវ​បាន​រដ្ឋ​អំនាច​មើល​ឃើញ​ថា​ជា​គ្រឿង​គំរាម​កំហែងអ្វីទេ​ ព្រោះ​វា​មិន​​បង្ក​បញ្ហា​ប្រឈមដោយផ្ទាល់​ភ្លាមៗ​ដល់​រដ្ឋ​អំនាច​ ម្យ៉ាង​​វា​​ជា​សិទ្ធិ​បញ្ចេញ​មតិ​និង​សេរី​ភាព​ចួប​ជុំ​របស់​ប្រជាជនក្នុង​របប​ប្រជាធិបតេយ្យ​​។ ផ្ទុយទៅ​វិញ​​ នៅ​ប្រទេស​ផ្តាច់​ការ​ ការ​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ មិន​ទទួល​បាន​ការ​​ស្វាគមពី​របប​ដឹក​នាំនោះ​​ទេ ព្រោះ​វា​អាច​កែ​ប្រែ​ទំនាក់​ទំនង​អំនាច បំបែក​ចំណង​ទំនាក់​ទំនង​រវាង​ពួក​វរជន​ ​និង​កាត់​បន្ថយ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​​។​​​​​

ខ. ការ​មិន​សហការ​ (ខាង​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​)

វិធី​មិន​សហការ​ទាក់​ទង​នឹង​ការ​រឹង​ទទឹង​បញ្ឈប់អាកប្បកិរិយា​ដែល​ធ្លាប់​ធ្វើ​ឱយ​ប្រព័ន្ធ​ទាំង​មូល​ដើរ​ទាំង​ឡាយ​  ​ដោយមិនសហការ ​ចូល​រួម ​គាំទ្រ ​​ ​ដោយ​ចេតនា​ ធ្វើ​ឡើង​ដោយ​មានផែន​ការ​ច្បាស់​លាស់​​ ដើម្បី​បន្ថយ​ធន​ធាន​ បង្រួញ​អំនាច​ និង​​បំបាក់​ភាព​ស្រប​ច្បាប់​របស់​របប​ដឹក​នាំ ធ្វើ​ឡើង​​ក្នុងវិស័យ​បី​ ​សង្គម​ សេដ្ឋកិច្ច​និង​នយោបាយ​​​។ ការ​មិន​សហការ​ផ្នែក​សង្គម​គឺ​ជា​ការ​ជំទាស់​មិន​អនុវត្តបទ​ដ្ឋាន​សង្គមបន្ត​ទៀត​ តាម​រយៈ​មធ្យោបាយ​ដូច​ជា​ ពលិការ​សង្គម កូដកម្ម​ដោយ​និស្សិត ការ​បណ្តេញ​សមាជិក​ក្រុម​ ការ​នៅ​ឱយ​ឆ្ងាយ​ពី​កន្លែង​ខ្លួន​ឯង​រំពឹង​ថា​ទៅ ការ​ផ្តល់​កន្លែង​ហាម​ឃាត់ជា​ទី​​បំ​​ពួន​បាតុករ​ពី​ការ​តាម​ចាប់​។ល។ ​ការ​មិន​សហការ​ខាង​​សេដ្ឋកិច្ចវិញ​ គឺ​ជា​ពន្យារ​សកម្ម​ភាព​សេដ្ឋកិច្ច​ទាំង​ឡាយ​ ព្រម​ទាំង​មិនចូល​រួម​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច​ថ្មី​ទៀត​ តាម​រយៈ​មធ្យោបាយ​ដូច​ជា​ កូដកម្ម​មិន​បញ្ចេញ​កម្លាំង​ធ្វើ​ការ​ ឬ​បន្ថយ​ល្បឿន​ធ្វើ​ការ​ ពលិការ​សេដ្ឋកិច្ច​ ការ​រួម​គ្នា​ដក​លុយ​ពី​ធនាគារ​ ​ការរួម​គ្នា​​មិន​បង់​ថ្លៃ​ផ្ទះ​ បំណុល​និង​​​ការ​ប្រាក់​ជា​ដើម​។ល។​ ការ​មិនសហការ​ផ្នែក​នយោបាយ​គឺ​ជា​ការ​រឹង​ទទឹង​មិនបន្ត​ការ​​ចូល​រួម​នយោបាយផ្លូវ​ការ​​។ ទំរង់​នៃ​ការ​មិន​សហការ​ផ្នែក​នយោបាយ​ដែល​គេ​និយម​ស្គាល់​ជាង​គេ​គឺ​ការ​មិន​គោរព​តាម​របស់​ប្រជាជន​ស៊ីវិល​ ពោល​គឺ ​ការ​មិន​គោរព​ច្បាប់និង​សណ្តាប់​ធ្នាប់​​ដោយ​បើក​ចំហ​និង​មាន​ចេតនា​ក្នុងគោល​​បំណង​នយោបាយប្រឆាំង​សកម្ម​ភាព​រដ្ឋាភិបាល​ណា​មួយ​ ដូច​ជា​ការ​បោះ​ពុម្ព​កាសែត​ឬ​ខិត្ត​បណ្ណ​ដែល​ហាម​ឃាត់ ការ​ប្រកែក​មិន​បង់​ពន្ធ​ ឬ​ការ​មិន​ស្តាប់​បញ្ជា​អាជ្ញាធរ​។ សំរាប់​ប្រទេស​មិន​មែនប្រជាធិបតេយ្យ​ ជា​ទួទៅ​ រដ្ឋពុំ​សូវ​មាន​ការ​អភិវឌ្ឍ​ ដូ​ច្នេះរដ្ឋ​មិន​មាន​សមត្ថភាពពេញ​លេញ​ក្នុង​ការ​​គ្រប់​គ្រង​ធន​ធាន​ក្នុង​ប្រទេស​ប៉ុន្មាន​ទេ​។ ហេតុ​នេះ​ហើយ​ វិធី​មិន​សហការអាច​មាន​ប្រៀប​ច្រើន​ក្នុង​ការ​បំបាក់​អំនាច​រដ្ឋ​ ចំពោះ​ប្រទេស​មិន​កាន់របប​​ប្រជាធិបតេយ្យ​។ ​បើ​ប្រទេស​នោះ​ក្រ​កំពុង​អភិវឌ្ឍ​ទំនង​ជា​រំពឹង​លើ​ម្ចាស់​ជំនួយ​ឬ​អ្នក​ឧបត្ថម្ភ​ដើម្បី​រស់​ វិធី​មិន​សហការ​អាចកាត់​បន្ថយ​ធនធាន​ ​ពិសេស​ទាញ​យក​ធន​ធានឧបត្ថម្ភ​ទាំង​នោះ​ពី​រដ្ឋ​មក​តែ​ម្តង​ បើ​រដ្ឋ​អំនាច​បើក​ការ​បង្ក្រាប​លើ​ចលនា​ប្រជាជនស៊ីវិល​។ រដ្ឋ​ដ៏​ទន់​ខ្សោយ​គឺ​ពឹង​លើក​រាស្រ្តជួយ​​និង​រុញ​ម៉ាស៊ីន​រដ្ឋឱយ​ដើរ​ ផ្ទុយ​ទៅ​វិញ​ បើ​រាស្ត្រ​ប្រើ​វិធី​មិន​សហការ​គ្រប់​វិស័យ​ រដ្ឋ​នឹង​ខាត​បង់​ច្រើន​និងទ្រឹង​​​គាំងតែ​ម្តង​ ជា​ហេតុ​ធ្វើ​អ្នក​ដឹក​នាំ​បាត់​បង់​លទ្ធភាព​​គ្រប់​គ្រង​រដ្ឋ​យ៉ាង​ខ្លាំង​។​

គ. ​អន្តរាគមន៍​ដោយ​អហិង្សា​

(ដោយ​វិធី​​ផ្លូវចិត្ត, ផ្លូវ​កាយ​​​, ខាង​សង្គម​, ខាង​សេដ្ឋកិច្ច​, និង​ខាង​នយោបាយ​)

វិធី​អន្តរាគមន៍​ដោយ​អហិង្សា​ គឺ​ជា​សកម្ម​ភាព​បង្អាក់​ដំណើរ​ការ​ធម្មតា​នៃ​សណ្តាប់​ធ្នាប់​ឬ​ស្ថាន​ភាព​ដើមមិន​ឱយ​បន្ត​ (ការ​មិន​សហការ​គឺ​ដក​ការ​ចូល​រួម​របស់​ខ្លួន​ ឯ​អន្តរាគមន៍​វិញ​គឺ​មិន​ឱយ​ប្រព័ន្ធ​ទៅ​មុខ​បាន​ដោយ​គ្មាន​ការ​ចូល​រួម គឺ​មិន​ឱយ​សត្រូវ​ធ្វើ​ការ​បាន​ដូច​ប្រក្រតី​​) ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​ផ្សេង​ថ្មី​មក​ជំនួយ​ប្រព័ន្ធ​ចាស់​ទៀត​ ដើម្បី​បញ្ចៀស​ការ​ជ្រែត​ជ្រែក​ពី​រដ្ឋ​អំនាច​​។ ការ​អង្គុយ​បិត​អាគារ​​ ការ​ដណ្តើម​កាន់​កាប់​ទី​តាំង​ណា​មួយ​ ការ​បង្ក​ឧបសគ្គ​ ការ​បាំង​ហេដ្ឋារចនាសម្ពន្ធ​  ការ​បំផ្លាញ​វត្ថុ​ឧបករណ៍​ណា​មួយ​កុំ​ឱយ​សត្រូវ​ប្រើ​បាន​។ល។ គឺ​​ជាការ​ឆា​ឆៅ​មិន​ឱយ​ប្រព័ន្ធ​អាច​ដំណើរ​ការ​ដោយ​ស្រួល​។ ការ​បង្កើត​ទី​ផ្សារ​ថ្មី​មិន​ចំណុះ​រដ្ឋ​អំនាច​ ឬការ​រៀប​ចំ​​ស្ថាប័នស្មើ​ដើរ​មុខ​ងារជំនួស​ស្ថាប័ន​ចាស់​ដែល​ត្រួត​ត្រា​រដ្ឋ​ នៅ​ក្នុង​កំលុង​ពេល​នៃ​ការ​តស៊ូ​ក្នុង​ជម្លោះ​ជា​មួយ​នឹង​រដ្ឋ​ គឺ​ជាការ​​ត្រួត​ត្រាយ​ផ្លូវ​ថ្មី​ កុំ​ឱយ​មា​ន​ដានដឹក​នាំ​គ្រប់​គ្រង​ស្ថាប័ន​របៀប​ផ្តាច់​ការ​ទៀត​។ ​​​លោក​ រ៉ូបឺត ប៊ើររ៉ូ​ (Robert J. Burrowes) បាន​បែង​ចែក​អន្តរាគមន៍​ដោយ​អហិង្សាជា​ពីរ​ប្រភេទ​៖​ ១. អន្តរាគមន៍​រំខាន​ដោយ​អហិង្សា (Disruptive Nonviolent Intervention) គឺ​ជា​ការអុក​​ឡុក​និង​បំបាត់​ទំនាក់​ទំនង​ឬ​របៀប​គ្រប់​គ្រង​ចាស់ដែល​ធ្លាប់​មាន​ស្រាប់​ និង​ ២. អន្តរាគមន៍បង្កើត​ថ្មី​ដោយ​អហិង្សា​ (Creative Nonviolent Intervention) គឺ​ជា​ការ​ជំរុញឱយ​មាន​​ទំនាក់​ទំនងដឹក​នាំ​​ថ្មី​ដោយឯករាជ្យ​និង​ស្វ័យ​ភាព​ គ្មាន​ការ​លូក​លាន់​​ពី​ភាគី​នៅ​ខាង​ក្រៅ​ស្ថាប័ន​។​​ ក្នុង​ប្រទេសមិន​មែន​​ប្រជាធិបតេយ្យ ការ​បង្កើត​ស្ថាប័ន​ថ្មី​ដាច់​ពី​ក្បាល​ម៉ាស៊ីន​រដ្ឋ​គឺ​ជា​ការ​ប្រជែង​អំនាច​ដោយ​ផ្ទាល់​ ដែល​ពួក​គេ​ពុំ​អាច​អត់​ធ្មត់​ បណ្តោយ​ឱយ​ស្ថាប័ន​នោះអាច​​ដំណើរ​ការ​បាន​​ឡើយ​ ប៉ុន្តែ​ប្រទេស​ប្រជាធិបតេយ្យ​ ស្ថាប័ន​ភាគ​ច្រើន​សុទ្ធ​មាន​ស្វ័យ​ភាព​ឯករាជ្យ​រួច​ស្រាប់​ទៅ​ហើយ​ ហើយ​រដ្ឋ​​ក៏​មិន​អាច​រំលោភ​​មាន​សិទ្ធិ​​ជ្រៀត​ជ្រែង​មិន​ឱយ​គេ​បង្កើត​បាន​ដែរ​។​ ​​

ចំណុច​ដ៏​វិសេស​នៃ​វិធី​ទាំងអម្បាល​ម៉ាន​នេះ​ គឺ​ឋិត​នៅ​ត្រង់​មាន​ស្រាប់​ មិន​ចាំ​បាច់ដើរ​រក​ ឬ​​ត្រូវ​ការ​ធន​ធាន​អ្វី​ពិសេស​​ច្រើន​ទេ។ គេ​អាច​ប្រើ​ប្រាស់​ពួក​វា​បាន​ដោយ​មិន​គិត​ពី​ពេល​វេលា​និង​ទី​កន្លែង​។ តាម​រយៈ​ការ​រីក​ចំរើន​នៃ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​​​ វិធី​ទាំង​នេះ​កាន់​តែ​អាច​ទៅ​មុខ​បាន​ដោយ​រលូន​ ទោះ​ការ​វិឌ្ឍ​ដដែល​នេះ​ រដ្ឋ​អំនាច​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​ការ​ប្រើ​វា ​ដើម្បី​ឈ្លប​មើល​ រិត​ត្បិត​សេរី​ភាព​ បំភ័យ​ប្រជាជន​ជាង​​មុនដែរ​ក៏​ដោយ​​​។ គ្រឿង​សម្ភារៈ​បរិក្ខារ​បន្តិច​បន្តួច​ដូច​ជា​ ទូរសព្ទ​ កុំព្យូទ័រ ម៉ាស៊ីន​ថត​។ល។ មិន​បាន​ជះ​ឥទ្ធិ​ពល​លើ​ចលនា​ខ្លាំង​នោះ​ទេ​ គឺ​ថា​ទោះ​មាន​ឬ​មិន​មាន​ក៏​គ្មាន​បញ្ហា​ណាស់​ណា​ដែរ។​ ​ខុសស្រលះ​​ ប្រើ​វិធីហិង្សា​ គេ​ត្រូវ​ការលុយ​​ច្រើនជាង​ ​ដើម្បី​ទិញ​​កាំភ្លើង​ គ្រាប់​បែក​ រថ​ក្រោះ​។ល។ ពិសេស​ត្រូវ​រក​អ្នក​លក់សព្វាវុធឱយ​​​ទៀត​។

​​​វិធី​ទាំងអស់​នេះ​វាយ​ប្រហារ​លើ​ចំណុច​ខុស​គ្នា​ៗនៃ​រដ្ឋាភិបាល​ ប៉ុន្តែតិច​ឬ​ច្រើន ​​វាយ​ចំចំណុច​​ខ្សោយ​របស់​រដ្ឋាភិបាលនិង​ធ្វើ​ឱយ​រដ្ឋាភិបាល​​ពិបាក​ទប់​ទល់។​​ វាមាន​​​​ប្រសិទ្ធ​ភាព​ខុស​ៗ​គ្នា ខ្លះ​ងាយ​​ខ្លះ​លំបាកក្នុង​ការ​អនុវត្ត​​​ អាច​​​ឃើញ​ប្រសិទ្ធ​ភាពយូរ​ឬ​ឆាប់​​ ខ្លះ​ទៀត​យើង​ពុំ​ងាយ​​សង្កេត​ឃើញ​លទ្ធ​ផល​នៃ​វិធី​នោះ​ទេ​។ គេ​ត្រូវ​ជ្រើស​រើសយក​មក​​ប្រើដោយ​ប្រុង​ប្រយត្ន​​ទៅ​តាម​ស្ថានភាព​ពិត​ជាក់​ស្តែង​ដែល​បាតុករ​ចួប​ប្រទះ​ផ្ទាល់​​ ទាំង​​ប្រតិកម្ម​របស់​រដ្ឋាភិបាលនិង​ភាគី​ទី​បី​​។ គេ​គួរ​កត់​សំគាល់​ផង​ដែរ​ថា​វិធី​អហិង្សា​នីមួយៗ​មាន​ឥទ្ធិ​ពល​និង​ហានិភ័យ​ផ្សេងខុសៗ​ យោល​តាម​ហេតុ​​នេះ ​គេ​ត្រូវ​ចេះប្រើ​វិធី​ទាំង​អស់​នេះ​ចំរុះ​គ្នា​និង​​​ផ្លាស់​ប្តូរ​កលយុទ្ធ​ដើម្បី​ចៀស​វាង​ការ​បង្ក្រាប​ និង​បត់​បែន​​ទៅ​តាម​កាលៈ​ទេសៈ​​ ពិសេស​គេ​មិន​ត្រូវ​ចេះ​តែ​យក​មក​ប្រើ​តែ​ពីសតែ​​ពាស​ គ្មានផែន​ការ​និង​​យុទ្ធសាស្ត្រ​ធំ​មួយនោះ​​ទេ​។​ ម្យ៉ាង​ទៀត​វិធី​អហិង្សា​មិន​មែន​វាយប្រហារ​តែ​មួយ​ផ្នែក​នៃ​របប​ដឹក​នាំនោះ​​ឡើយ​ ពោល​គឺ​មាន​វិស័យសង្គម​ ​សេដ្ឋកិច្ច ​និង​នយោបាយ​ ដែល​​​ធ្វើ​ឱយប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​គាំង​និង​ដក​ហូត​ប្រភព​អំនាច​របស់​របប​ផ្តាច់​ការតែ​ម្តង​​។​​​ ​ ​គេ​​គួរ​ប្រើ​វិធី​អហិង្សា​ទៅ​វាយ​ប្រហារ​ប្រភព​អំនាច​របស់​ជន​ផ្តាច់​ការ ចំណុច​ខ្សោយ​របស់​របប​ដឹក​នាំ​ និង​ពង្រឹង​អំនាច​របស់​ចលនា​ខ្លួន​ឯង​។ ក្នុង​ករណី​មាន​សម្ពាធ​នយោបាយ​ឬ​សេដ្ឋកិច្ច​ពី​ខាង​ក្រៅ​ គេ​ត្រូវ​ប្រើ​វិធី​អហិង្សា​ដូច​ជា​ ការ​មិនសហការ​ ឬ​អន្តរាគមន៍​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​​ឱយ​ត្រូវ​តាម​លក្ខខណ្ឌ​ខាង​ក្រៅ​ដែល​របប​ដឹក​នាំ​កំពុង​ចួប​ការ​លំបាក​​ ដើម្បី​បង្ក​លក្ខណៈ​ឱយ​រដ្ឋាភិបាល​ចួប​សត្រូវ​ទាំង​ក្នុង​ទាំង​​​ក្រៅ​​។ ទោះ​បីគ្មាន​​សម្ពាធ​ពី​ខាង​ក្រៅ​ក៏​ដោយ​ វិធី​អហិង្សា​នៅ​តែ​មាន​ប្រសិទ្ធភាព​គ្មាន​ប្រែ​ប្រួល​និង​អាច​អនុវត្ត​បាន​ដោយ​បាន​ជោគ​ជ័យ។​

រយៈពេលដែលបាតុកម្ម​អហិង្សា​ត្រូវ​ការ ​ដើម្បីទទួល​បាន​​​ជោគ​ជ័យ​​

???????????????????????????????????????????????????????????????????????????????????????????????????

ប្រជាជន​សាក​ល្បង​ប្រើ​វិធី​អហិង្សា​មួយ​សប្តាហ​ ហើយ​នៅ​ពេល​ដែល​មិន​បាន​ផល​ ពួក​គេ​ក៏​ត្រលប់​ទៅ​ជា​ប្រើ​ហិង្សា​ដែល​បាន​បរាជ័យ​ជា​ច្រើន​សតវត្សរ​មក​ហើយ​ —  ធីអូដរ​ រ៉ូសហ្សាក់​​ (Theodore Roszak)

អារីស្តូត្ល ​(Aristotle) បានទស្សន៍​ទាយ​​​ជា​យូរ​មក​ហើយ​​ថា របប​ផ្តាច់​ការនិង​របប​ដឹក​នាំ​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ (Tyranny and Oligrachy) ជា​របប​ដែល​មាន​អាយុ​ខ្លី​ជាង​គេបើ​ធៀប​នឹង​របប​ផ្សេង​ទៀត​​។ ជន​​ផ្តាច់​ការ​តែង​តែក្រាញ​អំនាច​និង​ពូកែ​ខាង​ប្រមូល​អំនាច ដូច្នេះ​គេ​បា្រកដ​ជា​ជឿ​ថា​ ពួក​គេ​អាច​តស៊ូ​នឹង​បាតុកម្ម​អហិង្សា​របស់​ប្រជាជន​បាន​យ៉ាង​យូរ​។ ប៉ុន្តែ​ តាម​ការ​ពិត​ វា​គ្រាន់​តែ​ជា​ប្រកូក​ប្រកាស​បំភ័យ​ប្រជាជនតែ​​ប៉ុណ្ណោះ​ ព្រោះ​បោក​ កុហក ព្រមាន គំរាម​ បង្ក្រាប​ ​​ជា​វិធី​ផ្តាច់​ការ​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​​ផ្លូវ​ចិត្តប្រជាជន​​ ហើយ​និង​មាន​ឥទ្ធិពល​ខ្លាំង​ជាងវាយ​ប្រហារ​​ផ្លូវ​កាយ​ទៅ​ទៀត​។ ល្បែង​​ហិង្សា​គឺ​ជាល្បែង​ដែល​ជន​ផ្តាច់​ការ​លេង​កំរ​ចាញ់​ មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​បញ្ជា​ទាប់​ ដូច្នេះ​បើ​​ប្រើ​វិធី​​ហិង្សា​ គេ​កំរ​អាច​យក​ឈ្នះ​ណាស់​ ទោះ​ឈ្នះ​ក៏​ចំណាយពេល​​វេលា​​យូរ​យារ​ដែរ​។​ ​​​​លោក​ ជីន ​សាប ​បាន​បំបែក​ «ការ​ពិត​ក្លែង​ក្លាយ»​ ដែល​តែង​តែ​ត្រូវ​បាន​គេ​យក​ទៅ​ភ្ជាប់​នឹង​​កុប​កម្ម​ហិង្សា​ថា ​លឿន​រហ័ស ​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ជាង​បាតុកម្ម​អហិង្សា​។ ​នេះ​ជា​​ភស្តុតាងដែល​លោកបាន​​លើក​ឡើង​អំពី​រយៈ​វេលា​ដែល​របប​ដឹក​នាំ​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ចលនា​អំនាច​ប្រជាជន​៖

ប្រវត្តិសាស្ត្រ​ដែល​ទើប​តែ​កន្លង​ហួស​ថ្មីៗ​បាន​បង្ហាញ​ពី​​ភាព​ងាយ​រង​គ្រោះ​របស់​​របប​ផ្តាច់ការ​ បញ្ចេញ​ឱយ​ដឹងថា​ ​ពួក​គេ​អាច​បែក​ខ្ញែក​ចុះ​ទុ្រត​ទ្រោម​នៅ​ក្នុង​រយៈ​វេលា​ខ្លី​ប៉ុណ្ណោះ​។ គេ​ត្រូវ​ការតែ​​រយៈ​កាល​១០ឆ្នាំ​ប៉ុណ្ណោះ​ គឺឆ្នាំ​១៩៨០ ដល់​១៩៩០​ ដើម្បី​ទាញ​ទំលាក់​របប​កម្មុយនីស្ត​ (របប​​សមូហភាព​និយម) នៅ​ប្រទេស​ប៉ូឡូញ​, នៅ​អាល្លឺម៉ង់​ខាងកើត​និង​​ឆេកូស្លូវ៉ាគីវិញ​​ វា​កើត​​​នៅ​ពេល​ប៉ុន្មាន​​សប្តាហ​ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​១៩៨៩។ នៅ​ប្រទេស​អេល​សាល់​វ៉ាដូរ (El Salvador) និង​នៅប្រទេស​​ហ្គតាម៉ាឡា (Guatamala) ក្នុង​ឆ្នាំ​១៩៤៤ ការ​តស៊ូ​ប្រឆាំង​នឹង​ជន​ផ្តាច់ការ​យោធា​​និយម​ដ៏​កម្រោល​ ត្រូវ​ការ​តែ​រយៈ​ពេល​ប្រហែល​ពីរ​សប្តាហទេ​ នៅ​ក្នុង​ប្រទេស​នីមួយៗ​។ របប​​យោធា ហ្សា (Shah) ​​ដ៏​មាន​​អំនាចនៅ​អ៊ីរាក់​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ក្នុង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។ របប​ផ្តាច់​ការ​របស់លោក​ប្រធានាធិបតី​​ ហ្វេឌីណេន្ឌ ម៉ារកូស​ នៅ​ប្រទេស​ហ្វី​​​លីពីន បាន​បរាជ័យ​នៅ​មុន​ចលនា​អំនាច​ប្រជាជន​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្តាហប៉ុណ្ណោះ​ ហើយទន្ទឹម​នឹង​ពេលនោះ​រដ្ឋាភិបាល​​សហរដ្ឋ​អាមេរិកក៏​បោះ​បង់​ចោល​ប្រធានាធិបតី​ ម៉ារកូស​ ភ្លាមៗ​ដែរ នៅ​ពេលដែល​អាមេរិកមើល​​ឃើញ​​កម្លាំង​ខាង​​ភាគី​ប្រជាជនច្បាស់​ក្រលែត​​​​។ ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារដ៏​​ម៉ឺង​ម៉ាត់​​ (Hard-line Coup) ​​នៅ​សហ​ភាព​សូវៀត​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​១៩៩១ ត្រូវ​បាន​រារាំង​ដោយការ​រឹងទទឹង​​ខាង​ផ្នែក​​នយោបាយ​របស់​​ប្រជាជន​ (Political Defiance)។​ តាំង​ពី​ពេល​ក្រោយនោះ​​មក​ ប្រជាជាតិ​ដែលមាន​ពលរដ្ឋ​ (​Constituent) ​​ធ្លាប់​តែត្រូវ​គេ​​ត្រួ​ត​ត្រា​មក​ជា​យូរ​មក​ហើយ​នោះ​ ក៏​ទទួល​បាន​ឯករាជ្យ​សា​ជា​ថ្មីនៅ​ក្នុង​តែ​រយៈ​ពេលគិត​​ជា​ថ្ងៃ សប្តាហ​ ខែ​ ប៉ុណ្ណោះ​។ (សាប, ២០១០, ទំ. ១៥)

ភស្តុតាង​ដែល​លោក​ ជីន សាប​ លើក​ឡើង​អាច​ឱយ​យើង​ជឿ​បាន​ហើយ​ពី​ភាព​លឿន​រហ័ស​នៃ​បាតុកម្ម​អហិង្សា​ ប៉ុន្តែការ​សិក្សា​ពិសោធ​របស់​គាត់​មិនទាន់ទូលាយ​​​គ្រប់​គ្រាន់ ដើម្បី​ឱប​ក្រសោបបាននូវ​​បាតកម្ម​​អហិង្សា​ទាំង​អស់ដែល​បាន​កើត​ឡើង​​នៅ​​ឡើយ​។ នេះ​ហើយ​ជា​កិច្ច​ការ​ស្រាវ​ជ្រាវ​ដែល​លោក​ស្រី​ ឆេណូវេថ និង​លោក​ស្រី​ ស្ទីហឹន ​សំរេច​បាន។ តាម​រយៈ​ទិន្នន័យ​របស់​លោក​ស្រី​ទាំង​ពីរ​​ ក្នុង​ចំណោម​បាតុកម្ម​អហិង្សា​​សរុប ១០៦​ មាន​ចំនួន​ដល់​ទៅ ​៥៦ ឯណោះ​ជោគ​ជ័យ​ ហើយ​ពិសេស​បំផុត​គឺ​ក្នុងយុទ្ធនាការជោគ​ជ័យ​ ​៥៦ករណី​​នោះ ​មាន​២៦ទៅ​ហើយ​ ​ ចំណាយ​ពេលមិន​ដល់​​មួយ​ឆ្នាំឡើយ។​ សូម្បី​តែ​ក្នុង​ករណី​ ​ជោគ​ជ័យ​តែ​ពាក់​កណ្តាលនៃ​យុទ្ធនាការ​​ចំនួន ​២៦ករណី​ ក៏​នៅ​តែ​រក្សាកំរិត​​មធ្យម​ដដែល​គឺ​ ២៣នៃ​បាតុកម្ម​នោះ​ទទួល​បាន​ជ័យ​ជំនះពាក់​កណ្តាល​នោះ​​ក្រោម​រយៈ​ពេល​មួយ​ឆ្នាំ​។ ចលនា​​អហិង្សា​ដែលចំណាយ​ពេល​យូរ​ជាងគេ​​គឺចលនា​ទាម​ទារ​ឯករាជ្យ​ពី​អាណានិគម​អង្លេស​នៅ​ឥណ្ឌា​ដឹក​នាំ​ដោយ​ គន្ធី​ ដែល​មាន​រយៈ​ពេល​រហូត​ដល់​ ២៦ឆ្នាំ (១៩១៩-១៩៤៥)​។ នៅ​ម៉ិកស៊ីកូ​វិញ​ បដិវត្តន៍​ទឹក​ក្រូចទម្លាក់​រដ្ឋាភិបាល​ពុក​រលួយ​​ មាន​រយៈ​វេលា​​​ ១៣ឆ្នាំ​ ឯការ​តវ៉ា​ជំទាស់ទាម​ទារ​ឯក​រាជ្យ​​ពី​ប្រជាជន​ទី​ម័រ​​​នៅប្រទេស​​ទី​ម័រ​ខាង​កើត​​ប្រឆាំងនឹង​​ប្រទេស​ឥណ្ឌូនេស៊ី​ ចំណាយ​រយៈ​ពេល​១១ឆ្នាំ​។

ទិន្នន័យ​​របស់​លោក​ស្រី​ ឆេណូវេថ​ ជា​ភស្តុតាង​ដ៏​មាំ​ទាំ បូក​ផ្សំ​នឹង​សេចក្តី​ពន្យល់​ប្រកប​ដោយ​ភាព​សម​​ហេតុផលនៃ​សកម្ម​ភាព​អហិង្សា​​ទាំង​ប៉ុន្មាន​របស់​លោក​ ជីន សាប​​​ ស​ឱយ​​ឃើញ​ថា ជោគ​ជ័យនៃ​បាតុកម្ម​អហិង្សា​​ទាំ​ងអស់​នេះ​ មិន​មែន​ជា​ការ​ចៃដន់រង់​ចាំ​វាសនា​ឬ​ការ​ដួល​រំលំ​ដោយ​ឯក​ឯង​របស់​របប​ផ្តាច់​ការ​​នោះ​ឡើយ​ តែ​ជា​ការ​​ចូល​រួមសកម្មប្រើ​​​កម្លាំង​អហិង្សា​ពី​ប្រជាជន​ស៊ីវិល​ រំដោះ​បណ្តាច់​ខ្លួន​ឯង​ពី​ច្រវាក់​ហិង្សានៃ​របប​នោះ​ នៅ​ក្នុង​ថេរ​​វេលា​យ៉ាង​ខ្លី​ ដរាប​ណា​ប្រជាជន​អាច​ក្រាញ​អត់​ធ្មត់​បាន​ក្នុង​រយៈ​ពេល​ខ្លី​នោះ​។ ល្បែង​នេះ​ នរណា​ទ្រាំ​បាន​យូរ​ជាង ​អ្នក​នោះ​គឺ​ជា​អ្នក​ឈ្នះ​។ ការ​ដែល​បាតុកម្ម​អហិង្សា​គឺ​ជា​វិធី​ខ្លី​ជាង​កុប​កម្ម​ហិង្សា​ ប៉ុន្តែ​គេ​បែរ​ជា​គ្មានភាព​​អត់​ធ្មត់​ក្នុង​កំលុង​ពេល​ដ៏​ខ្លី​នោះ​ បែរ​ទៅ​ប្រើ​វិធី​ហិង្សា​វិញនោះ​​ គឺ​ជាការ​​ជឿ​ជាក់​លើ​ប្រសិទ្ធ​ភាព​និង​ល្បឿន​នៃ​អំពើ​ហិង្សា​ហួស​ហេតុ​និង​ដោយ​គ្មាន​ភស្តុតាងបញ្ជាក់​​នោះ​ឡើយ​៕

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

សម្តី​របស់​អ្នកប្រាជ្ញ​ខាង​សកម្ម​ភាព​អហិង្សា​​ (Gene Sharp’s Quote)

Gene Sharp  High Quality Pic សម្តី​របស់​អ្នកប្រឆាំងជន​ផ្តាច់​ការ​ដែល​យើងរាល់គ្នាគួរ​ពិចារណា​. លោក​ ជីន​ សាប​ (Gene Sharp) ជា​អ្នក​ឯក​ទេសម្នាក់​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​សរសេរ​ស្នាដៃ​ជា​ច្រើន​អំពី​​បាតុកម្ម​អហិង្សា​​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​។ ​យើង​អាច​ដាក់​រហស្សនាម​ឱយគាត់​​ថា​ «សត្រូវ​របស់​ជន​ផ្តាច់​ការ»​ គឺ​ពី​ព្រោះ​តែ​សំនេរ​របស់​​គាត់​ធ្វើ​ឱយ​របប​ផ្តាច់​ការ​ជា​ច្រើន​ដួល​រលំ​នៅ​លើ​ពិភព​លោកដោយ​វិធី​អហិង្សា តាម​រយៈ​ចលនា​ប្រជាជន​​​។ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​វីឌីអូ​ឯកសារ​អំពី​រូប​លោក​ មាន​ចំណង​ជើង​ថា​ «វិធី​ចាប់​ផ្តើមធ្វើ​បដិវត្តន៍​» (How to Start a Revolution) ផ្សាយ​នៅ​ឆ្នាំ​ ២០១១ បាន​លើក​ឡើង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ស្នាដៃ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ថា​​ «នៅ​ពាស​ពេញ​​ពិភព​លោក​ ប្រជាជន​កំពុង​តស៊ូ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ សំនេរ​របស់​មនុស្ស​ម្នាក់​អាច​ជួយ​សង្គ្រោះ​មនុស្សរាប់​លាននាក់​ឱយ​​ទទួល​បាន​សេរី​ភាព​។» លោក​បាន​អះ​អាងក្នុង​បទ​សម្ភាសន៍​ក្នុង​ខ្សែ​ភាព​យន្ត​ឯកសារនោះ​​​ថា​ «ជន​ផ្តាច់​ការ​មិន​ដែល​ខ្លាំង​ដូច​ដែល​​គេ​ប្រាប់​អ្នក​នោះ​ទេ​។ ប្រជាជន​ក៏​មិន​ដែល​ទន់​ខ្សោយ​ដូច​ដែល​ពួក​គេ​គិត​នោះ​ដែរ​។» ខាង​ក្រោម​សម្តី​ដក​ស្រង់​ចេញ​ស្នាដៃ​ដ៏​ល្បី​ល្បាញ​ជាង​គេ​របស់​លោក​ «ពី​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​៖ គម្រោង​គោលការណ៍​សំរាប់​ទាម​ទារ​សេរី​ភាព​» (From Dictatorship to Democracy: A Conceptual Framework for Liberation)៖

អំពី​ការ​បោះ​ឆ្នោត​ទម្លាក់​ជន​ផ្តាច់​ការ

១. ជន​ផ្តាច់​ការគ្មាន​កិច្ច​ការ​អ្វី​ត្រូវ​​អនុញ្ញាត​ឱយ​មាន​ការ​បោះ​ឆ្នោត​ដែល​អាច​ទាញ​ពួក​គេ​ចេញ​ពី​តំណែង​បាន​នោះ​ទេ​។​

អំពី​ការ​ចរ​ចា​ជា​មួយនឹង​​ជន​ផ្តាច់​ការ​

២. ការ​ចរចា​មិន​មែន​ជា​មធ្យោបាយ​មាន​លក្ខណៈ​ប្រាកដ​ត្រឹម​ត្រូវនោះ​​ទេ​ នៅ​ពេល​ដែល​គ្មានវត្តមាន​​ក្រុម​​ប្រជាធិបតេយ្យ​ដ៏​មាន​អំនាច​មួយ​។ ៣. តួ​នាទី​សម​ស្រប​នៃ​ការ​ចរចា​គឺ​កើត​ឡើង​នៅ​ពេលការ​សំរេច​ចិត្ត​​ចុង​ក្រោយបង្អស់​នៅ​ទី​បញ្ចប់​នៃ​ការ​តស៊ូ​​ ដែលក្នុង​នោះ​ ​អំនាច​របស់​ជន​ផ្តាច់​ការ​ត្រូវ​បាន​បំផ្លាញ​ដោយមាន​ប្រសិទ្ធ​ភាព ហើយ​ពួក​គេ​ស្វែង​រក​​សុវត្ថិភាព​ផ្ទាល់​ខ្លួន ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​​​​។ ៤. ជន​ផ្តាច់​ការ​សន្យា​អ្វី​ក៏​ដោយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​​​ចរចា​ គ្មាន​នរណា​អាច​បំភ្លេច​បាន​ទេ​ថា​ ជន​ផ្តាច់​ការ​អាច​សន្យា​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ការ​ព្រម​ចំណុះ​ពី​ក្រុម​​ប្រជាធិបតេយ្យ​ដែល​ជា​គូ​ប្រជែង​ ហើយ​ក្រោយ​មក​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ដោយ​គ្មានការ​​អៀន​ខ្មាស​។

អំពី​បរាជ័យ​នៃ​ចលនា​ប្រឆាំងរបប​ផ្តាច់​ការ​​

៥. នៅ​ពេល​កម្លាំង​ប្រឆាំង​ខាង​ក្នុង​ស្រុក​និងអន្តរជាតិដែល​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ត្រូវ​បាន​ដក​ចេញ​ ជន​ផ្តាច់​ការ​អាច​នឹង​កាន់​តែ​គាប​សង្កត់​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​ជាង​ពី​មុន​ទៅ​ទៀត​។​

អំពី​រដ្ឋ​ប្រហារ​និង​ការ​ប្រើ​ហិង្សា​ប្រឆាំង​របប​ផ្តាច់​ការ​

៦. ការ​ទាញ​បុគ្គល​ណា​ម្នាក់​និង​បក្ស​ពួករបស់​គេ​​ពី​តំណែង​ដែល​ពួក​គេ​កាន់​កាប់​ វា​ទំនង​គ្រាន់​តែជា​ការ​​បើក​ទ្វារ​ឱយ​ក្រុម​មួយ​ទៀត ឱយ​​មក​អង្គុយ​កន្លែង​ពួក​គេ​តែ​ប៉ុណ្ណោះ​។ ៧. កុប​កម្ម​តវ៉ា​​ដោយ​​ការ​ប្រើ​ប្រាស់​យោធា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ មិន​មែន​វាយ​ចំ​ចំណុច​ខ្សោយ​បំផុត​នៃ​របប​ផ្តាច់​ការ​ទេ​ តែ​បែរ​ជា​វាយ​ប្រហារត្រូវ​ចំណុច​ដែល​របប​ផ្តាច់​ការ​ខ្លាំង​បំផុតទៅ​វិញ​​។

អំពី​អន្តរាគមន៍​បរទេស​ឬ​អន្តរជាតិ​

៨. រដ្ឋ​បរទេស​មួយចំនួន​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ គ្រាន់​តែ​ដើម្បី​ចង់​ត្រួត​ត្រា​​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​។ ៩. រដ្ឋ​បរទេស​អាច​នឹង​ចូល​រួម​ជួយយ៉ាង​​សកម្ម​ក្នុង​បំណង​ល្អ​ តែ​នៅ​ពេល​ការ​តវ៉ា​នៅ​ខាង​ក្នុង​ប្រទេសបាន​ចាប់​ផ្តើម​ពុះ​ពោរ​អង្រន់​របប​ផ្តាច់​ការ​ហើយ​នោះ​ទេ​។ ជា​លទ្ធផល​នៃ​ស្ថាន​ភាព​នេះ​​​ ទើប​មាន​ការ​ចាប់​អារម្ម​ពី​អន្តរជាតិ​ចំពោះ​​សារ​ជាតិ​ឃោរឃៅ​នៃ​របប​​​ផ្តាច់​ការ​នោះ​​។ ​​១០. ទោះ​បី​របប​ផ្តាច់​ការ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ ឬ​ក៏​ក្នុង​កំរិត​ខ្លះ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សកម្ម​ភាព​របស់​អន្តរជាតិក៏ដោយ​​ ដំណើរ​បន្ត​នៃ​របប​នោះ​នៅ​តែ​ពឹង​អាស្រ័យ​ជា​ចំបង​លើ​កត្តា​ខាង​ក្នុង​ដដែល​។

អំពី​អំនាច​ប្រជាជន​និង​ការ​តស៊ូ​អហិង្សា

​១១. ការ​រំដោះ​ខ្លួន​ពី​របប​ផ្តាច់​ការ​ បំផុត​គឺ​ផ្អែក​លើ​សមត្ថភាព​របស់​ប្រជាជន​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​។ ១២. ការ​តស៊ូ​ដោយ​អហិង្សា​ប្រតិបត្តិ​ការ​ដោយ​កែ​ប្រែ​ស្ថាន​ភាព​ទំនាស់និង​សង្គម​​ដើម្បីកុំ​​ឱយ​សត្រូវ​​ធ្វើ​​តាម​អំពើ​ចិត្ត​បាន​។

អំពី​ប្រភព​អំនាច​របស់​ជន​ផ្តាច់​ការ​

១៣. ប្រភព​អំនាច​ទាំង​អស់​នេះ (អំនាច​ស្រប​ច្បាប់​, ធន​ធាន​មនុស្ស, ជំនាញ​និង​ចំណេះ​, ​កត្តា​អរូបិយ​ដូច​ជា​មនោគមវិជ្ជានិង​ចិត្ត​សាស្ត្រ​​, ធន​ធាន​សម្ភារៈ​ និង​ទណ្ឌកម្ម​)​ នៅ​តែ​អាស្រ័យ​លើ​ការ​ទទួល​ស្គាល់​របប​នោះ​ ការ​ព្រម​ចំណុះ​ និង​ការ​គោរព​ពីប្រជា​​ពលរដ្ឋ​​ទាំង​មូល​ ហើយ​និង​ផ្អែក​លើ​ការ​សហការ​ឥត​គណនា​ពី​ប្រជាជន​និងស្ថាប័ន​ទាំង​ឡាយ​​នៃ​សង្គម​។

អំពី​រក្សា​វិន័យអហិង្សា​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​

១៤. វិន័យ​អហិង្សា​គឺ​ជា​គន្លឹះ​ជោគ​ជ័យ​និង​ត្រូវ​តែ​រក្សា​ឱយ​បាន​ ទោះ​បី​ជន​ផ្តាច់​ការ​ព្យាយាម​បង្កប់​រនុក​ក្នុងមក​បង្ក​រឿង​​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​យ៉ាង​ណា​ក៏​ដោយ​។

អំពី​ការ​គោរព​តាម​បញ្ជា​របស់​ភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​យល់​ស្រប​នឹង​បាតុកម្ម​របស់​ប្រជាជន​

១៥. ភាព​គ្មាន​ភក្តី​ភាព​​និង​ការ​មិន​គោរព​តាមបទ​បញ្ជា​​របស់​កម្លាំង​កង​ទាប់​និង​ប៉ូលីស​អាច​នឹង​នាំ​​គ្រោះ​ថ្នាក់​បំផុត​ដល់​​សមាជិក​នៃ​ក្រុម​នោះ​។ គេ​អាច​រំពឹង​ទុក​បាន​ថា ​កង​ទាហាន​និង​ប៉ូលីស​នឹង​ទទួល​រង​ការ​ដាក់​ទោស​ធ្ងន់​សំរាប់​អំពើ​មិន​គោរព​តាមបញ្ជា​និង​ទោស​ប្រហារ​ជីវិត​ចំពោះ​ការ​នាំ​គ្នា​​បះ​បោរ​​។ ហេតុ​នេះ​ កម្លាំង​ប្រជាធិបតេយ្យ​​​ពុំ​គួរស្នើ​ឱយ​កង​ទាហាន​និង​អ្នក​រដ្ឋការ​ឱយ​ចូល​រួម​ធ្វើ​សកម្មភាព​ប្រឆាំង​​ភ្លាម​ៗឡើយ​។ ជំនួស​មក​វិញ​ នៅ​ពេល​ទំនាក់ទំនង​អាចធ្វើ​ទៅ​បាន​ គួរតែ​ត្រូវ​​បញ្ជាក់​ឱយ​ច្បាស់​​ផង​ដែរថា​ នៅ​មាន​​ទំរង់​មាន​សុវត្ថិ​ភាព​ជា​ច្រើន​ទៀត​នៃ​ការធ្វើ​ជា​​​គោរព​តាម ​ពោល​គឺ​ការ​គោរព​តាម​ក្លាយ​ក្លែងដែល​ពួក​គេ​​​អាច​អនុវត្តនៅ​ជំហាន​ដំបូង​​បាន (ធ្វើ​ជា​បរាជ័យ​ពេល​ប្រតិបត្តិ​ការ​ រាយ​ការណ៍​ពត៌មាន​ខុស​ខ្វះ​ចន្លោះ បង្ក្រាប​ក្នុង​កំរិត​ស្រាល​​​​)​។​​​

អំពី​យុទ្ធសាស្ត្រ​ធំ​គោល​រយៈ​ពេលវែង​​ប្រឆាំងនឹង​​របប​ផ្តាច់​ការ​

១៦. ប្រឈម​មុខ​នឹង​របប​ផ្តាច់​ការ​ គោល​ដៅ​នៃ​មហា​យុទ្ធសាស្ត្រ​ពុំ​មែន​គ្រាន់​តែ​ទាញ​ពួក​​ផ្តាច់​ការ​ចេញ​ពី​អំនាច​នោះ​ឡើយ​ ប៉ុន្តែ​ព្រម​ទាំង​ដំឡើងមក​វិញ​នូវ​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​និង​បង្ក​លក្ខណៈ​មិន​ឱយ​ជន​ផ្តាច់​ការ​ថ្មី​ឡើង​មក​ដែរ​។ ១៧. ​ប្រជាជន​មួយ​ចំនួន​ធំទំនង​ជា​​មាន​បំណង​ចង់ចូល​រួមជាង​មុន​និង​អាច​ធ្វើ​សកម្មភាពបាន​​ បើ​សិន​ពួក​គេ​យល់​ពី​បញ្ញត្តិកម្ម​ទួទៅ​ ព្រម​ទាំង​សេចក្តីណែនាំ​ជាក់​លាក់​ច្បាស់​​​។ ១៨. នៅ​ក្នុង​កាលៈ​ទេសៈកំរ​បំផុត​ប៉ុណ្ណោះ​ដែល​ការ​តស៊ូ​គួរ​តែ​ឃ្លាត​ចេញ​ពី​មហា​យុទ្ធសាស្ត្រ​ដើម​។

អំពី​ររបប​ប្រជាធិបតេយ្យ​​ក្រោយ​ពេល​របប​ផ្តាច់​ការ​ដួ​ល​រំលំ​

១៩. ឥទ្ធិពល​នៃ​ការ​តស៊ូ​ដោយ​អហិង្សា​ពុំ​មែន​ត្រឹម​តែ​បន្ថយ​កម្លាំងរបស់​ជន​ផ្តាច់​ការ​​និង​ទាញ​ពួក​គេ​ចេញ​​ពី​អំនាច​នោះ​ទេ​ តែ​ក៏​បង្កើន​អំនាច​ប្រជាជន​ដែលត្រូវ​​គេ​ជិះ​ជាន់​ផង​ដែរ​។ ​២០. ការ​ដួល​រលំ​នៃ​របប​ដែល​ជិះ​ជាន់​ប្រជាជនមួយ​ សំរាប់​បុគ្គល​និង​ក្រុម​​មាន​អំនាច​មួយ​ចំនួន​ វា​គ្រាន់​តែ​ជា​ឱកាស​របស់ពួក​គេក្នុង​ការ​ឡើង​ទៅ​ធ្វើ​ជា​ម្ចាស់ថ្មី​ប៉ុណ្ណោះ​​។​​ ២១. ប្រទេស​ដែល​ទើប​តែ​រំដោះ​ខ្លួន​រួច​អាច​ចួប​ប្រទះ​​នូវ​ការ​គំរាម​កំហែង​ពី​បរទេស​ ដែលប្រទេស​នោះ​​ត្រូវ​ការសមត្ថភាព​ការ​ពារ​ជាតិ​​។ បរទេស​នឹងមាន​បំណង​​គំរាម​កំហែង​ប្រទេស​នោះ​ ដើម្បី​ត្រួត​ត្រា​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​ប្រទេស​នោះ​។ […] ដោយ​ប្រគល់​​​សមត្ថភាព​តវ៉ាដោយ​ផ្ទាល់​ទៅ​ឱយ​ប្រជាពលរដ្ឋ​​ប្រទេស​ដែល​ទើបបាន​​សេរីភាព​ថ្មី​ៗគួរចៀស​វាង​ពី​តំរូវ​ការស្ថាបនា​សមត្ថភាព​យោធា​រឹង​មាំ​​ ដែលតំរូវ​​ការ​យោធានេះឯង​គំរាម​កំហែង​ដល់ប្រជាធិបតេយ្យ​ [ក្នុង​ប្រទេស​ជា​ជាង​ការ​ពារ​ការ​ឈ្លាន​ពាន​របស់​បរទេស​] និង​ត្រូវ​ការ​ចំណាយធន​ធាន​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​សម្បើម​ ដែលគេ​អាច​យក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​។ ​២២. ក្រុមមួយ​ចំនួន​នឹង​ធ្វើ​ភ្លេច​អំពី​ការ​កំណត់​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​បំណង​កសាង​ខ្លួន​ជា​ជន​ផ្តាច់​ការ​ថ្មី​។ អាស្រ័យ​ហេតុ​នេះ​ តួនាទី​​អចិន្ត្រៃយរបស់​ប្រជាជន​ទាំង​មូល​ គឺ​អនុវត្ត​ការ​រឹង​ទទឹងមិន​សហការ​​ខាង​នយោបាយ​ជំទាស់​នឹង​អនាគត​ជន​ផ្តាច់​ការ​ទាំង​ឡាយ​និង​រក្សា​ការ​ពារ​រចនាសម្ពន្ធ​ សិទ្ធិ​ ទំរង់​បែប​បទ​ប្រជាធិបតេយ្យ​ [ពី​ការ​គំរាម​កំហែង​របស់​​របបផ្តាច់​ការ​និង​អ្នក​នយោបាយ​ណា​មួយ​]៕៚

អំនាច​នយោបាយ​របស់​ជន​ផ្តាច់​ការ

Security Force Main Pillars of Support

កម្លាំង​ហិង្សា​មាន​តែបណ្តុះ​​កម្លាំងហិង្សា​នោះ​​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​ចៀស​មិន​រួច​។ ជោគ​ជ័យ​នៃ​កម្លាំង​​គឺ​អាស្រ័យ​ខ្លាំង​បំផុត​លើ​ទំនាក់​ទំនង​អំនាច​។ — ម៉េក​ វែប៊ើរ (Max Weber)

យោល​តាម​លោក​ វែប៊ើរ​ «​​‘‘អំនាច’’ គឺ​ជា​ការ​​ប្រហាក់​ប្រហែល​ (Probability) ដែល​អ្នក​ធ្វើអំពើ​មួយ​រូប​នៅ​ក្នុង​ទំនាក់​ទំនង​សង្គម នឹង​ឋិត​នៅ​ក្នុង​ទី​តាំង​មួយ​ (ឬ​ឋានៈ​) ក្នុងការ​​​ធ្វើ​តាម​ឆន្ទៈ​របស់​ខ្លួន​ទោះ​បី​មាន​ការ​ជំទាស់ក៏​ដោយ​ ​ ដោយ​មិន​គិតពី​​មូលដ្ឋាន​ដែល​ការ​ប្រហាក់​ប្រហែលនោះ​​​​​ហុច​ផល​ចេញ​មកដូចម្តេច​​​។» ឱយ​ងាយ​យល់ជាង​នេះ​​គឺថា​​ នៅ​ពេល​យើង​ប្រើ​ប្រាស់​អំនាច​ទៅ​លើ​នរណា​ម្នាក់​ គឺ​យើង​បញ្ជា​គេ​ឱយ​ធ្វើ​តាម​បំណង​របស់​យើង​ ទោះ​គេ​យល់​ព្រម​ឬ​ក៏​អត់​ក្តី​ (ទោះ​ប្រ៉ូប៉ាប៊ីលីតេ​ចេញ​លទ្ធផល​ដូច​ម្តេច​)។ ​ដោយ​សារតែ​​អំនាចដែល​បង្កប់​ក្នុង​អន្តរកម្ម​នេះ​ ​ត្រូវ​ចាំ​មើល​ថា​ តើ​អ្នក​ដទៃ​ធ្វើ​​តាម​ឬអត់​​ ដូច្នេះ​វាមិន​​មាន​ជា​កម្មសិទ្ធិ​របស់​អ្នក​បញ្ជា​ឬ​អ្នក​ធ្វើ​តាម​ឡើយ តែ​វា​ឋិត​នៅ​ក្នុង​ទំនាក់​ទំនង នៅ​ចន្លោះ​​ភាគីទាំង​ពីរ​​​។ គេ​អាច​បាន​ត្រឹម​តែ​ប្រើ​ប្រាស់​អំនាចប៉ុណ្ណោះ​​ (exercise or exert power) មិន​មែន​យក​​អំនាចជា​កម្ម​សិទ្ធិ​ឡើយ​​។ អំនាច​ឱយ​ផល​ឬ​មាន​ប្រសិទ្ធភាព​ មាន​ន័យ​ថា​ អ្នក​ដែល​ត្រូវ​គេ​ត្រួ​តត្រា​អាកប្បកិរិយា​ ព្រម​​ធ្វើ​តាម​បំណងអ្នក​ត្រួត​ត្រា​​។​ ​​ភាសា​​សាមញ្ញ​គេ​​​​និយម​ហៅថា​ «អ្ឋក​មានអំនាច»  ​ ​គឺគេ​​សំដៅ​ដល់​អ្នក​ដែល​មាន​អ្នក​ស្រប​តាម​ ធ្វើ​តាម​ គោរព​ សហការ​ ចូល​រួម​ គាំទ្រ​ ពុំ​មែនខ្លាំង​​អាច​​ធ្វើ​​តែ​​ឯង​ដូច​យើង​គិត​ឡើយ​។ បើ​មាន​ការ​តវ៉ា​ជំទាស់ មាន​ន័យ​ថា ​គ្មាន​អំនាច​ គេ​មិន​អនុវត្ត​តាម​​ គេ​លែង​ចំណុះ​ លែង​គោរព​ លែង​ខ្លាច​។

លោក មីហ្សេល ហ្វ៊ូកូល​ (Michel Foucault) ទស្សនវិទូ​បារាំង ស.វ.ទី២០ ប្រកប​​ដោយ​​ឥទ្ធិពល ​ ដែល​បាន​កែ​ប្រែនិង​ពង្រីក​ការ​យល់​ដឹងរបស់​យើង​អំពី​ «អំនាច»​​ ក៏​បាន​ឱយ​ន័យថ្មី​មួយ​បែប​ទៀត​ ​តែ​ក៏​មិន​ខុសដាច់ស្រលះ​​ពី​លោក​ វែប៊ើរ ​​​ប៉ុន្មាន​ដែរ​ គឺ​ថា​​​​ «ការ​ប្រើ​ប្រាស់​អំនាច​គឺ​ជា​ការ​ដឹក​នាំ​បញ្ជាអាកប្បកិរិយា​ទាំង​ឡាយ (a conduct [leading]   of conducts) ​និង​រៀប​ចំ​គ្រប់​​គ្រង​​ភាព​ដែល​អាច​រួច​​ [នៃ​អាកប្បកិរិយា​ទាំង​ឡាយនោះ​]។» មាន​ភាព​ស៊ីគ្នា​ណាស់​រវាងនិយម​ន័យ​របស់លោក​​ វែប៊ើរ​ និង​​ ហ្វ៊ូកូល​ គឺ​ពួក​គេ​ទាំង​ពីរ​សុទ្ធតែ​​ផ្តោត​លើ​ប្រ៉ូប៉ាប៊ីលីតេឬ​ភាពទៅ​រួច​​ដែល​ភាគី​ដែល​ត្រូវ​គេ​ដឹក​នាំ ​យល់​ស្រប​​ឬ​បដិសេធ​។ ប៉ុន្តែអ្វី​ដែល​ដាច់​ដោយ​ឡែក​ គឺលោក​​​ ​ហ្វ៊ូកូល​ អះ​អាង​ថា​ អំនាច​មិន​ដែល​ចេញ​ពី​ខាង​​លើ​ទៅ​​ក្រោមឡើយ​ វា​តែង​មក​ពី​ខាង​ក្រោម​ [បញ្ជា​ទើប​ចេញ​ពី​លើ​ទៅ​ក្រោម​]។ អំនាចមិន​អាច​ផ្ទេរ​​បាន​ ​មិន​មែន​ទទួល​បាន​ មិន​អាច​រឹប​អូសបាន​​ មិនមែន​ជា​​អ្វី​ដែល​គេ​អាច​កាន់​ ហើយ​រអិល​ធ្លាក់​ពី​ដៃ​នោះ​ទេ​។ អំនាច​​ឋិត​ក្នុង​​សកម្មភាព​ មិន​មែន​ស្ថិត​នៅ​លើ​បុគ្គល​មាន​អំនាច​ណា​ម្នាក់ឬ​រចនាសម្ពន្ធ​សង្គមនោះ​ឡើយ​ (អ្វី​ដែលជះ​ឥទ្ធិពល​ពី​ខាង​ក្រៅ​លើ​ឥរិយាបថ​មនុស្ស​)​​។

យើង​សូម​ចែក​ឱយ​ដាច់បន្តិច​ថា​ និយម​ន័យ​ «អំនាច​» ទាំង​របស់លោក​​ វែប៊ើរ​ និង ​ហ្វ៊ូកូល សុទ្ធ​តែ​មាន​ន័យ​ទួទៅ​ទូលាយ ​ជា​អំនាច​សង្គម​ មិន​សំដៅ​តែ​ខាង​​នយោបាយ​ទេ​។ ដូច​យើង​ដឹង​ទាំង​អស់​គ្នាស្រាប់​ហើយ ​​ទំនាក់​ទំនងសង្គម​ ដូច​ជា​​ ការ​បញ្ជា​ ការ​បង្គាប់​ ការ​ស្នើ​សុំ​ ការ​លួង​លោម​ ការ​ជះ​ឥទ្ធិ​ពល​ ការ​គ្រប់​គ្រង​ ការ​បង្ខំ​​។ល។​ មាននៅ​​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ជីវភាពប្រចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់ៗ​ ឱយ​តែ​មនុស្ស​មាន​អន្តរកម្ម​នឹង​គ្នា​ ​គឺ​មាន​​​អត្ថិភាព​នៃ​អំនាច​។ អ្នក​មាន​អំនាច​មិន​មែន​តែ​អ្នក​នយោបាយ​ឡើយ​! គ្រួសារ​មាន​សិទ្ធិ​ស្រប​ច្បាប់​ប្រើ​ប្រាស់​អំនាចលើ​សមាជិក​ ដើម្បី​គ្រប់​គ្រង​រៀប​ចំ​អាកប្បកិរិយា​របស់​អ្នក​ក្រោម​បន្ទុក​ទៅ​រក​គោលដៅ​នៃ​ជីវិត​ណា​មួយ​។ មនុស្ស​ចាស់​ មនុស្ស​ឈឺ​ មនុស្ស​ពិការ​ ស្រ្តី​មាន​ផ្ទៃ​ពោះ​ ពេទ្យ​ បញ្ញវន្ត​។ល។ ពួក​គេ​ទាំង​អស់​នេះ​មាន​ឋានៈ​សង្គម​នា​នា​ដែលសមាជិក​ទទួល​ស្គាល់​ ដោយ​ពុំ​​ជាប់​ទាក់​ទង​នឹង​វណ្ណៈ​របស់​ពួក​គេ​នៅ​ក្នុង​សង្គម​ឡើយ​​ ​​ ទើប​ពេល​មនុស្ស​ទាំង​ឡាយ​ណា​ដែល​​ជាប់​ដោយ​ឋានៈ​ទាំង​នេះ ​មាន​អំនាច​ប្រើប្រាស់​ អាច​ស្នើ​សុំ​ អាច​បង្គាប់​ អាច​បញ្ជុះ​បញ្ជូល​ឱយ​អ្នក​ដទៃ​ធ្វើ​តាម​ខ្លួន​ដោយ​ងាយ​ គ្មាន​ទាក់​ទង​នឹង​តំណែង​នយោបាយ​និង​មធ្យោបាយ​សេដ្ឋកិច្ច​អ្វី​ឡើយ (Weber’s Status Groups)។

One Percent

ទ្រឹស្តី​របស់​លោក​ កាល់ ម៉ាក​ (Karl Marx) ដែល​សង្កត់​ធ្ងន់​តែ​ទៅ​លើ​សេដ្ឋកិច្ច​ ចែង​​​ថា​ អ្នក​ដែល​គ្រប់​គ្រង​មធ្យោបាយ​ផលិត​កម្ម​ឬ​មូល​ធន​គឺ​ជា​អ្នក​ដែល​មាន​អំនាច​។ ឧ. អ្នក​រក​ស៊ី​ប្រើ​ប្រាស់​អំនាចសេដ្ឋកិច្ចរបស់​ខ្លួន​ដូច​ជា​​ ឱយ​​ថ្លៃ​ឈ្នួល​ឬ​​ប្រាក់​ខែ​ ទើប​អាច​​បញ្ជា​​កូន​ចៅឱយ​ធ្វើ​ការ​ឱយ​ខ្លួន​បាន​។ អ្នក​មាន​អំនាច​សេដ្ឋកិច្ច​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​លើស​ពី​វិស័យ​សេដ្ឋកិច្ច ដោយ​​​​អាច​ជ្រៀក​ជ្រែក​ឬ​បំពុល​អ្នក​មាន​អំនាច​នយោបាយ​ទៀត​ផង​។ ពួក​គេអាច​​យក​ធន​ធាន​សេដ្ឋកិច្ច​ទៅ​ទិញ​តំណែង​ ដោយ​ផ្លូវ​ទុច្ចរិត​ដូច​ជា​អំពើ​ពុក​រលួយ​ក្តី​ ឬ​ដោយ​ផ្លូវ​ស្រប​ច្បាប់ ​​ដូចជា​​ដាក់​ពាក្យ​សុំ​ចូល​គណបក្ស​នយោបាយ​ ​បង្កើត​គណបក្ស​បាន​យ៉ាងងាយ​​ ឬ​ក៏​ជួយ​ឧបត្ថម្ភ​គណបក្ស​នយោបាយមាន​ស្រាប់​ក៏​បាន​។ បក្ស​ណា​ក៏​ស្វាគម​អ្នកមាន​ដែរ ចំណែក​អ្នក​ក្រវិញ​ ​គេ​ត្រូវ​ការ​តែ​សន្លឹក​ឆ្នោតពួក​គេ​ប៉ុណ្ណោះ​! ​គេអាច​​ប្រើ​លុយ​បង្វិល​សារពត៌មាន​​ដែល​មិន​ឯករាជ្យ​នា​នា​ឱយ​ឃោសនានយោបាយ​​ឱយ​បក្ស​នោះ​ បក្ស​នោះ​ក៏​ងាយ​ឈ្នះឆ្នោត​​ដែរ​។ ​បើ​លួច​ឆ្នោត​បាន​ទៀត​ គេ​រិត​តែ​ពុំ​បាច់​ខ្វល់​ច្រើន​ពី​អ្នក​ក្រ​ឬ​អ្នក​ប្រឆាំង​​​​​​ទៅ​ទៀត​។​ លោក​ ចូសេភ​ ស្ទីកខ្លីត្ស ​ (Joseph E. Stiglitz)​ អ្នក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចជាតិ​អាមេរិកាំង​ម្នាក់​ដែល​ទទួល​បាន​រង្វាន់​ណូបែល​នៅ​ឆ្នាំ​២០០១​ បាន​រិះ​គន់​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិច​ថា «ជា​របស់​មនុស្ស​ ១ភាគ​រយ​ ​ដោយមនុស្ស​ ១ភាគរយ និង​ដើម្បី​មនុស្ស​ ១ភាគ​រយ» ដែល​គឺ​ជា​ចំណង​ជើង​អត្ថបទ​ដ៏​ល្បី​របស់​លោក​ចុះផ្សាយ​ក្នុង​​ទស្សនាវដ្តី​​ «វេនីធី ហ្វ៊ែរ​» (Vanity Fair) នៅ​ឆ្នាំ​២០១១ គឺ​ថា​ប្រជាធិបតេយ្យ​បែប​អាមេរិក ​សព្វ​ថ្ងៃ​កំពុង​បំរើ​ប្រយោជន៍​​វរជន​មាន​អំនាច​មួយ​ក្តាប់​តូច​ដែល​មាន​តែ​ ១ភាគ​រយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​ទាំង​មូល​ ឯ​ប្រជាជន​ ៩៩ភាគ​រយ​ទៀត​រង​គ្រោះ​ពី​វិសម​ភាព​​សេដ្ឋកិច្ច​ដែល​ក្រុម​អ្នក​នយោបាយ​ មិន​ថា​ជា​បក្ស​ណាទេ​​ សុទ្ធ​តែ​ធ្វើ​អ្វី​ពួក​មូលធន​ធំៗ​ទាំង​នោះ​ពុំ​បាន ហើយ​នៅ​ជួយ​ពួក​គេ​ទៀត​​​។​ នៅ​ពេល​អ្នក​នយោបាយ​ទោរ​ទៅ​រក​ឈ្មួញ​ធំៗ​ នោះ​រដ្ឋ​ក្លាយ​ជា​ឧបករណ៍​រក​លុយ​ឱយ​ពួក​អ្នក​មាន​ អ្នក​នយោបាយ​និង​គណបក្ស​របស់​ពួក​គេ​គ្រាន់​តែ​កូន​ជ្រូក​ដែល​ពួក​អ្នក​មាន​ញាត់​លុយ​ចិញ្ចឹម​ ដើម្បី​ធ្វើ​គោល​នយោបាយ​ឱយ​បំរើ​ប្រយោជន៍​ពួក​គេ​ប៉ុណ្ណោះ​។ សម្តី​ព្រមាន​ចុង​ក្រោយ​របស់​លោកចំពោះ​អ្នក​មាន​ ១ភាគ​រយ​នោះ​គឺថា​​ «ពួក​ថ្នាក់​ខ្ពស់​ ១ភាគ​រយ​ មាន​គេហដ្ឋាន​ល្អ​បំផុត​ ការ​អប់​រុំ​ល្អ​បំផុត​ វេជ្ជបណ្ឌិត​ល្អ​បំផុត​ និង​របៀប​រស់​នៅ​ល្អ​បំផុត ប៉ុន្តែ​មាន​របស់​​មួយ​ដែល​លុយ​ហាក់​ដូច​ជា​​ទិញមិន​​បាន​គឺ​ ការ​យល់ដឹង​ថា​ វាសនា​របស់​​ពួក​គេ​ជាប់​ស្អិត​នឹង​​របៀប​ដែល​មនុស្ស​ ៩៩ភាគ​រយ​ទៀតរស់​នៅ​​​» អ្នក​​តវ៉ា​នៅ​សហ​អាមេរិកអំពី​បញ្ហា​វិសម​ភាព​សេដ្ឋកិច្ចសង្គមបាន​យក​ពាក្យ​ស្លោក​​​ពី​​អត្ថបទរបស់​លោក​​ថា​ «ពួក​យើង​ជា​ប្រជាជន ​៩៩ភាគ​រយ​» ពោល​គឺ​ជា​​ប្រជាជន ៩៩ភាគ​រយ​​ដែល​រង​គ្រោះ​​ដោយ​សារ​ត្រូវអ្នក​មាន​ប្លន់​​តាម​រយៈ​ការ​​​ស្រូប​យក​ចំណូល​សេដ្ឋកិច្ចជាតិ​និង​បង់​​ពន្ធ​ទាប​នោះ​ឯង​។ លោក​ ហ្វ៊ូកូល​ បាន​ឆ្លើយនឹង​​សំនួរ​​តើសង្គម​លោក​ខាង​លិច​សព្វ​ថ្ងៃ​ ប្រជាធិបតេយ្យ​ហើយ​ឬ​នៅ​ ថា​ «បើ​សិន​គេ​យល់​ថា​ប្រជាធិបតេយ្យ​ជាការ​កាន់​អំនាច​ដ៏​មាន​ប្រសិទ្ធ​ភាព​ដោយ​ប្រជាជន​ទាំង​មូល​ ​មិនត្រូវ​បាន​​បែង​ចែក​ឬ​ចាត់​ថ្នាក់តាម​ឋានានុក្រម​​ជា​​វណ្ណៈ​នា​នា​នោះ​ ​ច្បាស់​ណាស់​ថា​ ពួក​យើង​ឋិតនៅ​​ឆ្ងាយ​ណាស់​ពី​ប្រជាធិបតេយ្យ។ ​វា​មាន​តែ​​​​ជាក់​ស្តែងខ្លាំងទៅ​ទៀត​​ថា​ ពួក​យើង​កំពុង​រស់​នៅ​ក្រោម​របប​​​ផ្តាច់​ការ​​នៃ​​វណ្ណៈ​ ឬអំនាច​​នៃ​វណ្ណៈ​ ដែល​ដាក់​កំរិត​ខ្លួន​ឯង​ដោយ​អំពើ​ហិង្សា​ សូម្បីតែ​​នៅ​ពេល​ដែល​ឧបករណ៍​ហិង្សា​នោះ​​ត្រូវ​បាន​រៀប​ចំ​គ្រប់​គ្រង​ដោយ​ស្ថាប័ននិងឋិត​​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញក៏​ដោយ​​។ ឋិតនៅ​ក្នុង​​​កំរិត​នេះ​ មិន​មាន​​សំនួរអ្វី​អំពី​ប្រជាធិបតេយ្យ​សំរាប់​យើង​នោះ​ទេ​។​» នៅ​ពេល​វណ្ណៈ​អ្នក​មាន​សោយ​រាជ្យ​ នោះ​គឺ​វណ្ណាធិបតេយ្យ​ជា​ជាង​ប្រជាធិបតេយ្យ​។​ លោក ចូស៊េភ ស៊ូមភីថើរ​ (Joseph A. Schumpeter) សេដ្ឋកិច្ច​វិទូ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​បាន​ចាត់​ទុក​របប​ប្រជា​ធិបតេយ្យ ថាមិន​មែន​កាន់​អំនាច​ដោយ​ប្រជា​ជន​ទេ តែ​គឺ​​ដោយ​អ្នក​នយោបាយ​។ បើ​គ្មាន​ការ​កំហិត​អ្វី​មួយទេ​​ ​អ្នក​នយោបាយ​នឹង​ត្រូវ​អ្នក​មាន​ទិញ​យក​ទៅ​ប្រើ​ ហេតុ​នេះបើ​​គ្មាន​បក្ស​ដែល​ទ្រទ្រង់​ដោយ​ប្រជាជនទេ​​ នោះ​ក៏​គ្មាន​​បក្ស​បំរើ​និង​តំណាង​ប្រជាជនដែរ​​ នាំ​ឱយ​ការ​បោះ​ឆ្នោត​ឱយ​គណបក្ស​ណា​ក៏​គ្មាន​ន័យ គឺ​ថា​យន្ត​ការ​ស្ថាប័ន​ ដូច​ជា​ការ​បោះ​ឆ្នោត​ ការ​ពឹង​ពាក់​តំណាង​រាស្ត្រ​ ការ​ដាក់​ញត្តិ​ ការ​បោះ​ឆ្នោត​ប្រជាមតិ ត្រូវ​បាន​បង្អាក់​ដោយ​ប្រព័ន្ធ​នយោបាយអំនាច​ប្រមូល​ផ្តុំ​​ផង​​ និង​ជា​ពិសេសគឺ​ដោយ​​អ្នក​មានអំនាច​សេដ្ឋកិច្ចផង​ ទោះ​បី​ប្រព័ន្ធ​នយោបាយ​នោះ​មាន​ការ​បែង​ចែក​អំនាច​​ដាច់ពី​គ្នា​ហើយ​​​ក៏​​ដោយ​​​។ ដូច្នេះ​ ទើប​គេ​ត្រូវ​ការ​យន្ត​ការ​មិន​ចំណុះ​ស្ថាប័ន​នយោបាយ ដូច​ជា​ បាតុកម្មអហិង្សា ដើម្បី​ចៀស​វាង​អន្តរាគមន៍និង​ឥទ្ធិពល​​ពី​អ្នក​មានធំៗ​​និង​អ្នក​នយោបាយ​ផ្តាច់​ការ​ឬ​ប្រជាភិថុតិ​​។​

មាន​អំនាចផ្សេងមួយ​ទៀត​​​ដែលគេ​​មិន​សូវ​ស្គាល់​ឬ​ចាប់​អារម្ម ​នោះ​គឺ​អំនាច​និមិត្ត​រូប (Symbolic Power) គឺ​ជា​ «​​អំនាចក្នុង​ការ​បង្កើត​រូប​ភាព​ពិភព​លោក​» ទាក់​ទង​នឹង​សមត្ថ​ភាព​ក្នុង​ការ​បង្កើត «​របៀប​មើល​ស្រប​ច្បាប់​ទៅ​កាន់​ពិភព​សង្គម​និង​ការ​បែង​​ចែក​របស់​វា»​ នេះ​បើ​យោល​តាម​លោក​ ប៊្យែរ ប៊ួរ​យូ​ (Pierre Bourdieu) សង្គម​វិទូ​បារាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ដែល​សិក្សា​ពី​ទំរង់​នៃ​អំនាច​ប្រភេទ​នេះ​។ អំនាច​និមិត្ត​រូប​មិន​ឋិត​ក្នុង​ពាក្យ​ ​រូប​សញ្ញាឬ​និមិត្ត​រូបនោះ​ទេ តែ​ស្ថិត​ក្នុង​ជំនឿ​លើ​ភាព​ស្របច្បាប់​ (ទទួល​ស្គាល់​) នៃ​ពាក្យ​ឬ​សញ្ញា​​និង​ជំនឿ​របស់​អ្នក​ដែល​ប្រើ​អំនាច​នោះ​ ហើយ​ជំនឿឬ​គំនិត​នោះ​​មិន​​សំរាប់​តែ​បុគ្គល​ម្នាក់​ទេ​ តែ​គឺ​ចង​ភ្ជាប់​ទៅ​នឹង​រចនាសម្ពន្ធ​សង្គម​ទាំង​មូល​តែ​ម្តង​។ ប្រព័ន្ធ​និមិត្ត​សញ្ញា (សិល្បៈ​ សាសនា​ វិទ្យាសាស្ត្រ​ វប្បធម៌ ​​ភាសា​)​ ប្រើ​អំនាច​និមិត្ត​រូប​តែ​តាម​រយៈ​ការ​ចូល​រួម​ពី​បុគ្គល​ដែល​មិន​ចង់​ដឹង​ខ្លួន​ថា​​ចំណុះ​នឹង​អំនាច​នោះ​ ឬ​មិន​ចង់​ដឹង​សូម្បី​តែបុគ្គល​​នោះ​ខ្លួនឯង​​ប្រើវាប៉ុណ្ណោះ​​​​។ ការ​ប្រើ​អំនាច​ទាំង​អស់​ មិន​ថា​អំនាចសង្គម​ ​សេដ្ឋកិច្ច​ នយោបាយ​ ​តែង​ត្រូវ​ការ​ភាព​ស្រប​ច្បាប់​និង​ភាព​សម​ហេតុ​ផល​ដើម្បី​បង្កើត​ការ​កត់​សម្គាល់​ខុស​អំពី​លក្ខណៈ​បំពាន​ដោយ​អំនាច​របស់​វា​។ ដោយ​សារ​ពិរោះ​ស្តាប់​ មាន​ន័យ​ល្អ​ ក្លាយ​ជារបប​ដែល​គេ​ទទួល​ស្គាល់និង​អនុវត្ត​ស្ទើរ​​ពាស​ពេញ​ពិភព​លោក​ ពាក្យ «ប្រជាធិបតេយ្យ​» ក៏​ក្លាយ​ជា​ភាសា​​ល្បែង​ដែល​​​តែង​ត្រូវ​អ្នក​នយោបាយ​ប្រើ​លេង​​ដើម្បី​បង្ហាញ​ពី​បំណង​បំរើ​រាស្ត្រ​របស់​ខ្លួន​ ទោះ​ធាតុ​ពិត​គឺ​ដើម្បី​បង្កើត​រូប​ភាពល្អ​ធ្វើ​ឱយ​ប្រជាជន​កត់​សម្គាល់​ខុស​ថា​ខ្លួន​ពិត​ជា​អ្នក​ប្រជាធិបតេយ្យ​មែន​ សូម្បី​​បក្ស​ខ្លួនគ្មាន​រចនាសម្ពន្ធ​ប្រជាធិបតេយ្យ​ត្រឹម​ត្រូវ​​ សមាជិក​គ្មានអំនាចសំរេច​ចិត្ត​ មេ​បក្ស​អាច​ធ្វើអ្វី​​ដោយ​គ្មានការ​ពិភាក្សា​ជា​មួយ​សមាជិក​ក៏​ដោយ​។ ​​ ពាក្យ​ «ស្រប​ច្បាប់​»​ ក៏​ដូច្នោះ​ដែរ ​ជន​ផ្តាច់ការចូល​ចិត្ត​​​ប្រើ​ពាក្យ​នេះ​ ​ដើម្បី​បំភាន់បង្កើត​រូប​ភាព​ក្លាយ​ក្លែង​ថា​ខ្លួន​គោរព​ច្បាប់​ ធ្វើ​ត្រូវ​នឹង​ច្បាប់​ ប្រទេស​មាន​នីតិរដ្ឋ​ ដែលក្នុង​ជំនឿ​ឬ​គំនិត​ប្រជាជន​មាន​​ន័យ​​ដូច្នោះ​មែន​ តែមែន​ទែន​វិញ ​ពួក​គេ​កំពុង​បំពាន​ច្បាប់ ដូច​ជា​លួច​ឆ្នោត​ ធ្វើ​រដ្ឋ​ប្រហារ​ រំលោភ​បំពាន​អំនាច​តុលាការ​ ​ក៏​ពួក​គេ​នៅ​តែ​ស្រដី​ថា​ខ្លួន​​ស្រប​ច្បាប់ដែរ​​។ (ភាសា​តែង​ជាប់​នឹង​អំនាច ទ្រឹស្តី​របស់ហ្វ៊ូ​កូល។​​) ឈ្មួញ​ធំៗ​វិញ​ក៏​ត្រូវ​ការ​បង្កើត​ពិភព​​ក្លែង​ក្លាយ​​ដែរ គឺ​​​ដើម្បី​បង្ហាញ​រូប​ភាព​បិត​បាំង​ភាព​អាត្មា​និយម​របស់​គេ​ ដោយ​បង្កើត​ស្ថាប័ន​មិន​រក​កំរៃ​ឬ​មូលនិធិ​សប្បុរស​ ឱយ​អ្នក​ផ្សេង​​យល់​ច្រលំ​ថា​ពួក​គេ​គិត​ពី​ប្រយោជន៍​រួម​​ ទោះ​បី​ពួក​គេធ្វើ​ខ្លួនជា​​សប្បុរស​ជន ​ដើម្បី​តែ​មាន​រូប​ភាពសាធារណៈល្អ នឹង​អាច​ពង្រីក​ទំនាក់​ទំនង​និង​មុខ​របររបស់​គេ​​ ឬ​លាង​លុយ​កខ្វក់​តែក៏​ដោយ​​​។ នៅ​ក្នុង​ប្រព័ន្ធ​និមិត្ត​រូប​វិញ​ អង្គរក្លាយ​ជា​និមិត្ត​រូប​​អត្តសញ្ញាណ​ជាតិ​ អ្នកដែល​​តាំង​ឬ​ចូល​ចិត្ត​ប្រើ​រូប​ភាព​នេះ​ប្រើ​​ដើម្បីបង្ហាញពី​ស្មារតី​ស្នេហា​ជាតិ​ ស្រឡាញ់​វប្បធម៌​ កេរតិ​តំណែល​ដូន​តា​ជា​ដើម​ សូម្បីតែ​​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​មិន​ត្រូវ​បាន​កត់​សម្គាល់​ថា​ជាសេចក្តី​ស្រឡាញ់​មែន​ក៏​ដោយ។ ឧ. ​ពួក​គេ​ស្រឡាញ់​អង្គរ​ តែ​មិន​ចំណាយ​ពេល​សិក្សា​​ពី​អង្គរ​ សូម្បី​តែ​សូរ្យវម៌​ទី​២ ​ជា​ស្ថាបនិក​ក៏​ពុំ​បាន​ដឹងដែរ​​ ឯ​រដ្ឋាភិបាល​វិញហ៊ានដាក់​​​ប្រាសាទ​អង្គរក្រោម​​វិនិយោគ​បរទេសហើយ​​ មិន​ទៅ​ផ្តន្ទា​​ទោស​​អ្នក​ដាក់​អំពូលភ្លើង​នៅលើ​​ប្រាសាទ​​ បែរ​ជា​​​ទៅ​ចាប់ខ្លួន​​អ្នក​ជួយ​ប្រាប់អំពី​ផល​ប៉ះ​ពាល់​នៃ​អំពូល​នោះ​ទៅ​វិញ​​។​ ក្រណាត់​​ធម្មតា​សោះ​ដោយ​គ្រាន់​តែ​យក​មក​ធ្វើ​ជា​ទង់​ជាតិ​ ក៏​មាន​អំនាចនិមិត្ត​រូប​​យ៉ាង​ចម្លែក​ត្រួត​ត្រា​ឥរិយាបថ​ជន​ជាតិទាំ​ង​មូលបាន​ ស្តែង​ចេញ​តាម​រយៈ​ការ​តាំង​ទង់​ជាតិ​ ការ​គោរពទង់​ជាតិ ​ការ​ច្រៀង​បទ​គោរព​ទង់​ជាតិ​។ល។ អ្នក​ហ៊ាន​ជាន់​​ទង់​ជាតិ​នឹង​ត្រូវ​សង្គម​ឬសមាជិក​នៃ​ប្រជាជាតិ​នោះ​ស្តី​បន្ទោស​ ចាត់​ទុក​ថា​បំពានប្រមាថ​ជាតិ​ ​​នឹង​ហាម​ឃាត់មិនខាន។ អ្នក​ដែល​ប្រើ​និង​ឋិតក្រោម​​អំនាច​នៃ​និមិត្ត​រូប​ សញ្ញា​ ភាសា​ សកម្ម​ភាព​ជា​និមិត្ត​រូបទាំង​នោះ​​ ពុំ​ចង់​ដឹងថា​​ខ្លួន​​ចំណុះ​នឹង​អំនាចនោះ​​ ឬ​ប្រើ​ប្រាស់​វា​ដើម្បី​បង្កើត​ពិភព​សង្គម​ឬ​ការសម្គាល់​ខុស​ណា​មួយ​ឡើយ​។ ​ប្រសិទ្ធ​ភាព​ដ៏​ពិសេសដែល​មិន​អាច​មើល​ស្រាល​បាន​​នៃអំនាច​​និមិត្ត​រូបនោះ​​គឺ​វា​ធ្វើ​ឱយ​របស់​គ្មាន​តម្លៃ​ មាន​តម្លៃ​ គ្មាន​អំនាច​មកជា​​មាន​អំនាច​។ ដូច្នេះ​ ការ​ប្រើ​​អំនាច​និមិត្ត​រូប​អាចជះ​ឥទ្ធិ​ពល​លើ​ឥរិយាបថមនុស្ស​បាន​ ដោយ​គ្រាន់តែ​​បង្កើត​ជា​និមិត្ត​រូប​ឬ​សកម្មភាព​ដើម្បី​​បង្ហាញ​និមិត្ត​រូបតំណាង​យុទ្ធនាការ​​ឬ​គំនិត​ គោល​ជំហរជំទាស់​​​ណា​​​មួយ គេ​​អាច​ទាម​ទារឱយមាន​​​ការ​ចាប់​អារម្ម​និង​ជំរុញ​ឱយ​មាន​ការ​ផ្លាស់​ប្តូរបាន​​​​។​ ឧ. ​​បាតុកម្ម​អហិង្សា​អាច​យក​និមិត្ត​សញ្ញា ​«ពស់​លេប​កន្ទុយខ្លួន​ឯង​» ​ទៅ​ជំទាស់​នឹង​របប​ផ្តាច់​ការ​ តំណាង​ការ​ជិះ​ជាន់​និងអប្រសិទ្ធ​ភាព​​នៃ​ការ​បង្ក្រាប​​​។ គេ​អាច​យក​ផ្លាក​បិត​សម្តែង​មតិ​, គូរ​រូប​ សរសេរ​អក្សរ​លើ​ផ្លូវឬ​​លើ​ជញ្ជាំង​។ល។ គ្រាន់​តែ​ឃើញ​ផ្លាក​ឬ​បិត​ផ្លាក​នេះ​លើ​ខ្លួន​ឬ​លើវត្ថុ​សម្ភារៈអ្វី​មួយ​​ភ្លាម​ គេ​អាច​យល់​​បាន​មួយរំពេចថា​ គេ​ចូល​រួម​បាតុកម្ម​ដែរ​​ ពោល​គឺ​បញ្ជូន​សារ​តាម​រយៈ​និមិត្ត​សញ្ញា​​ ប្រើ​ប្រាស់​អំនាច​និមិត្ត​រូប​ដែល​គេ​មិនអាច​​គន់​ឃើញ​ភ្នែក​ទទេ​បាន​ ធ្វើជា​អាវុធ​និមិត្ត​រូប​។

ទោះ​យ៉ាង​ណា​ ​យើង​ពុំ​មែន​ប្រកែក​ថា ​អ្នក​នយោបាយ​ អ្នក​មាន​ទ្រព្យ​ គ្មាន​អំនាច​ប្រើ​ប្រាស់​ឡើយ​ តែ​អំនាច​នីមួយ​ៗ អំនាច​នយោបាយ​ អំនាច​សេដ្ឋកិច្ច​ អំនាច​សង្គម និង​​អំនាច​និមិត្ត​រូប​​ មាន​ដែន​ស្វ័យ​ភាព​របស់​ខ្លួន ដែល​យើង​ពុំ​អាចអះ​អាង​​ថា​ អំនាច​ណា​មួយ​លុប​លើផ្តាច់​មុខបាន​​​ឡើយ​ ហើយ​ចួន​កាល​មាន​នៅ​លាយ​ឡំ​គ្នា​តែ​ម្តង​។ ​គំនិតដែល​​ចូល​ចិត្ត​និយម​ពន្យល់​សកម្មភាព​ឬ​ព្រឹត្តិការណ៍​អ្វី​មួយ​ ដោយ​មើល​ឃើញ​តែ​កត្តា​តែ​មួយ​ផ្តាច់​មុខឬ​សំរួល​ពហុ​កត្តា​​មក​តែមួយ​កត្តា​ ​(Mono-causal theory or reductionism) ​​គឺ​មិន​យល់​ពី​ភាព​ឯករាជ្យ​នៃ​អំនាច​នីមួយៗ​ទាំង​នេះ​ ដោយ​គិត​តែ​មួយ​ជ្រុង​​។ ឧ.​  អ្នក​​​នយោបាយ​មាន​អំនាច​ធ្វើ​អ្វី​ក៏​បាន មាន​លុយ​ធ្វើ​អ្វីក៏​បាន គឺ​​​ត្រូវ​តែ​មួយ​ផ្នែក ឬត្រូវ​​តាម​ករណីប៉ុណ្ណោះ​​ ព្រោះ​គ្មាន​លក្ខណៈ​ទួទៅ​ មិន​អាច​យកជា​​ទ្រឹស្តី​​សាកល​ឡើយ។​​​​ បើ​យក​សេចក្តី​ពន្យល់​បែប​នេះទៅ​អនុវត្ត​ក្នុង​ករណី​ឋានៈ​សង្គម​ឬ​អំនាច​និមិត្ត​រូប​នឹង​ខុសទាំង​​ស្រុង​តែ​ម្តង​​​។

​​            តាម​រយៈ​ទ្រឹស្តី​របស់​​អ្នក​ប្រាជ្ញ​ទាំង​ពីរ​រូប​​នេះ​ បាន​ផ្តល់​មេរៀនវិភាគ​​ដល់​យើង​​ថា​ ​អ្នក​មាន​អំនាច​មិន​អាច​ប្រើ​ប្រាស់​អំនាច​លើ​អ្នក​ដែល​គ្មាន​អំនាច​នោះ​ឡើយ​ បើ​អ្នក​គ្មាន​អំនាច​​នោះ​រួម​គ្នា​ជំទាស់ មិន​ទទួល​ស្គាល់​ មិន​គោរព​​តាម​​ការ​ប្រើ​ប្រាស់​អំនាច​របស់​​អ្នក​មាន​អំនាច​​នោះ​។ ដោយ​សារ​អំនាច​ផ្អែក​លើ​អ្នក​ខាង​ក្រោម​ខ្លាំ​ង​ពេគ​ អ្នក​ដែល​កំណត់​អំនាច​របស់​អ្នក​មាន​អំនាច​គឺ​​អ្នក​នៅ​ខាង​ក្រោម​​ ដែល​គេ​និយម​​ហៅ​ថា​ «អ្នក​គ្មាន​អំនាច​» នោះ​ តែ​តាម​ពិត​ ពួក​គេ​គ្មាន​អំនាច​តែ​ក្នុង​ភាសាហៅ​​​​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ត្រឹម​តែ​មានអំនាច​ទេ​ ​ថែម​ទាំង​​មានអំនាច​​ខ្លាំង​ជាង​អ្នក​មាន​អំនាច​ទៅ​ទៀត ហើយ​ហេតុ​ដែល​ពួក​គេ​មិន​ដឹង​ ព្រោះ​អ្នក​មាន​អំនាច​លាង​ខួរ​ក្បាល​ពួក​គេ​​ បន្ស៊ាំ​ពួក​គេ​ឱយ​ជឿ​មនោគមន៍​​ថា​ មេ​ដឹក​នាំ​តែង​តែ​ខ្លាំង​ ប្រជាជន​តែង​តែ​ខ្សោយ​​។ ចាំ​សម្តី​របស់​លោក​ ហ្វ៊ូកូល​ «អំនាច​មក​​ពីខាង​​ក្រោម​!»។ ដោយ​សារ​ឋានានុក្រម​នៃ​អំនាច​តែង​តែ​មាន​រាងខាង​លើ​​ស្រួច​ចុង ហើ​យ​ខ្លួន​ធំ ចុះ​មក​បាត​ក្រោម​​ធំ​បំផុតដូច្នេះ​​ (រាង​ពីរ៉ាមីដ​​) ​​ការ​កាន់​អំនាច​ដោយ​មនុស្ស​មួយ​ក្រុម​តូច​គឺ​ជា​ប្រការ​​ចៀស​ពុំ​រួច​​ (Robert Michels calls ‘The Iron Law of Oligarchy’)។ ប៉ុន្តែ បើ​ពុំ​អាច​​ចៀស​​រួច យើង​មិន​ចាំ​បាច់​ចៀស​ទេ​ គ្រាន់​តែ​សំរួល​មិន​ឱយ​រាំង​ខ្ទះ​ដំណើរ​ការ​ដឹក​នាំ​ កុំ​ធ្លាក់ផ្លូវ​ទៅ​គឺ​បាន​ហើយ​ ពោល​គឺ​​ គេ​អាច​អនុវត្ត​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ឱយ​បាន​ត្រឹម​ត្រូវ​​ កំហិត​អំនាច​រដ្ឋាភិបាល​ដោយ​បង្កើត​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ រាស្ត្រ​អាច​ប្តូរ​ក្បាលម៉ាស៊ីន​ដឹក​នាំ​រដ្ឋដ៏​ស្រួច​នោះ​​​ និងមាន​ការ​បើក​ចំហ​​ ប្រជាជន​អាច​ចូល​រួម​គ្រប់​ស្រទាប់​នៃ​ឋានានុក្រមនោះ​បាន​ ឯ​របប​ផ្តាច់​ការ​វិញ​គឺ​បិត​ជិត​គ្មាន​ការ​​ផ្លាស់​ប្តូរ​ក្បាល​ដឹក​នាំ​និង​លំនឹង​រវាង​ស្ថាប័ន​កំពូល​ទាំង​បីនោះ​ឡើយ​ គឺ​នីតិបញ្ញត្តិ (ធ្វើ​ច្បាប់​) នីតិ​ប្រតិបត្តិ (អនុវត្ត​ច្បាប់​)​ និង​តុលាការ (កាត់​​ទោស​អ្នក​មិន​អនុវត្ត​ច្បាប់និង​​អនុវត្ត​មិន​ត្រឹម​ត្រូវ​) នាំ​ឱយ​អ្នក​នយោបាយ​មិន​ខ្លាច​ប្រជាជន​ ជិះ​សេះ​លែង​ដៃ​។

សេចក្តី​ពន្យល់​អំពី​បញ្ញតិ​ «​អំនាច» និង​ទ្រឹស្តី​របស់​លោក​ វែប៊ើរ ​និងលោក​ ​ហ្វ៊ូកូល​ ​វាសម​គួរ​ល្មម​​ណាស់​ទៅ​ហើយ ដើម្បី​ឱយ​ប្រជា​ជន​មើល​ឃើញ​អំនាច​ខ្លួន​ឯង​ ប៉ុន្តែការ​ពោល​ថា​ ប្រភព​អំនាច​របស់ជន​ផ្តាច់​ការ​គឺ​ប្រជាជន​វា​មាន​ន័យ​ក្តោប​រួម​ពេគ​ ធ្វើ​ឱយ​មើល​មិន​ឃើញ​ថា​ប្រភព​អំនាច​នោះ​មាន​អ្វី​ខ្លះ​ទៀត​។ ​លោក ជីន​ សាប​ ​​បាន​លើក​ឡើង​ពី​ប្រភព​ចាំ​បាច់​ចំនួន​ប្រាំ​មួយ​នៃ​អំនាចនយោបាយ​​របស់​​​​ជន​ផ្តាច់​ការ។ ជា​ទួទៅ​ ជន​ផ្តាច់​ការ​ត្រូវ​ការ​មនុស្សក្រោម​បង្គាប់​ ត្បិត​​បើ​គ្មាន​ពួក​គេ​ទេ​ ប្រភព​អំនាចនយោបាយ​របស់​ជននោះ​​ ​មិន​អាច​រក្សា​គង់​វង់​ឡើយ​។ ប្រភព​ទាំង​នោះ​ តាម​លោក​ ជីន​ សាប​ (២០១០, ទំ. ១៨-១៩) មាន​ដូច​ជា​៖

​​​            ១. អំនាច​ស្រប​ច្បាប់​ ជំនឿ​ដែល​ប្រជាពលរដ្ឋ​ប្រកាន់​ខ្ជាប់​ថា​របប​ដឹក​នាំ​នោះ​ស្រប​ច្បាប់​ ពួក​គេ​មាន​កាតព្វ​កិច្ច​គោរព​តាម​ ហើយ​មិន​ពេញ​ចិត្ត​និង​ស្រប​តាម​អ្នក​ណា​ដែល​មិន​យល់​ដូច​ខ្លួន​។

២.​ ធន​ធាន​មនុស្ស​ បរិមាណ​​និង​គុណ​ភាព​របស់​បុគ្គល​និង​ក្រុម​ដែល​គោរព​ គាំទ្រ​ សហការ​ ធ្វើ​ជា​ជំនួយ​ការ​របស់​អ្នក​ដឹក​នាំ​។

៣. ជំនាញ​និង​ចំណេះ​ ដែល​របប​មួយ​ត្រូវ​ការ​ដើម្បី​ដាក់​ផែន​ការ​សកម្មភាព​ ហើយ​និង​ធនធាន​ចំណេះ​ដែល​ផ្គត់​ផ្គង់​ដោយបុគ្គលនិង​​ក្រុម​បច្ចេកទេស​ដែល​សហការ​ទាំង​នោះ​។

៤.​ កត្តា​អរូបិយ​មួយ​ចំនួន​ ដូច​ជា​មនោគមវិជ្ជា​និង​ចិត្ត​សាស្ត្រ​ដែល​ប្រមូល​នាំ​ប្រជាជន​ឱយ​គោរព​និង​ជួយ​អ្នក​កាន់​អំនាច​។

៥.​​ ធន​ធាន​សម្ភារៈ​ ​ជាកំរិតដែល​មេ​ដឹក​នាំ​​ត្រួត​ត្រានិង​​​​អាច​រក​បាន​នូវ​ទ្រព្យ​សម្បតិ្ត​ ធន​ធាន​ធម្មជាតិ ហិរញ្ញវត្ថុ​ ហើយ​និង​ការ​ព្រម​ចំណុះ​​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​​ ​មធ្យោបាយ​ទាក់​ទងនិង​ដឹក​ជញ្ជូន​​ទាំង​ឡាយ​។

៦.​ ចុង​ក្រោយ​បង្អស់​គឺ​ ទណ្ឌ​កម្ម​ សំដៅ​ដល់​ការ​ដាក់​ទោស​​ អនុវត្ត​និង​​គំរាម​កំហែង​ប្រឆាំង​នឹង​ការ​មិន​គោរព​តាម​ ការ​មិន​សហការ​ ដើម្បី​ធានា​ការ​ព្រម​ចំណុះ​និង​សហការឡើង​វិញ​ពី​ប្រជាជន​​ដែល​របប​នោះត្រូវ​ការ​ដើម្បី​រស់​​ទៅ​មុខ​ទៀត​​និង​អាច​បន្ត​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​បាន​។​

លោក​ ជីន​ សាប​ អះ​អាង​ថា «ប្រភព​អំនាច​ទាំង​អស់​នេះ,​ នៅ​តែ​អាស្រ័យ​លើ​ការ​ទទួល​ស្គាល់​របប​នោះ​ ការ​ព្រម​ចំណុះ​ និង​ការ​គោរព​ពីប្រជា​​ពលរដ្ឋ​​ទាំង​មូល​ ហើយ​និង​ផ្អែក​លើ​ការ​សហការ​ឥត​គណនា​ពី​ប្រជាជន​និងស្ថាប័ន​ទាំង​ឡាយ​​នៃ​សង្គម​។» ​ប្រការ​នេះ​ហើយ​​ បើ​នៅប្រជាជន​នៅ​​តែ​បន្ត​ចំណុះ​ សហការ​ គាំទ្រ​ ជន​ផ្តាច់ការ​និង​របប​ដឹក​នាំ​របស់​គេ​ នោះ​នឹង​ហុច​ជូន​ធន​ធាន​អំនាច​ទាំង​នោះ​ទៅឱយ​​ជន​ផ្តាច់​ការ​ដោយ​មិន​ដឹង​ខ្លួន​។ ផ្ទុយ​ទៅ​វិញ​ បើ​ប្រជាជន​ដក​យក​ប្រភព​អំនាច​ទាំង​នោះ​ពី​របប​ដឹក​នាំ​ ជន​ផ្តាច់​​ការ​នឹង​រលំ​ដួល​ទាំង​ជំហរ​។  លោក ចន​ អូស្ទីន (John Austin)  អ្នក​ប្រាជ្ញ​ច្បាប់​អង្លេស​នៅ​ស.វ.ទី​១៩​ បាន​ពណ៌នា​អំពី​ស្ថាន​ភាព​ដែល​របប​ផ្តាច់​ការ​ប្រឈម​មុខ​ប្រជាជន​ដែល​លែង​ពេញ​ចិត្ត​គាំទ្រ​រដ្ឋាភិបាល​ថា​ ប្រសិន​បើ​ប្រជាជនទាំង​មូល​ ​ភាគ​ច្រើន​តាំង​ចិត្ត​ម៉ឺង​ម៉ាត់​ថា​ក្រាញ​ស៊ូ​​ជំនះ​ការ​លំបាក​តទល់​នឹង​​ការ​បង្ក្រាប ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​ហើយ​នោះ​ អានុភាព​នៃ​រដ្ឋាភិបាល រួម​មាន​អ្នក​គាំទ្រ​ មិន​អាច​រក្សា​រដ្ឋាភិបាល​ដែល​គេ​ស្អប់​​បាន​​ឡើយ​ ទោះ​បី​មាន​ការ​ជួយ​ទំនុក​​បំរុង​​ពី​បរទេស​ក៏​ដោយ​។ ប្រជាជន​ដែល​រឹងទទឹង​មិន​អាចត្រូវបាន​​គេ​ប្រើ​កម្លាំង​បង្ខំ​ឱយ​ទៅ​គោរពនិង​ឋិត​ក្រោម​អំនាច​​ជា​អចិន្តៃ្រយ​នោះ​ឡើយ​។​​

កត្តា​បី​យ៉ាង យោល​តាម​លោក​ ជីន សាប ​(២០១០, ទំ. ២១) ដែល​កំណត់​លទ្ធ​ភាព​របស់​ប្រជាជន​ក្នុង​ការ​​ដក​ហូត​ប្រភព​អំនាច​ទាំង​នោះ​បាន​៖ ១. ចំណង់​របស់​ប្រជាជន​សាមញ្ញ​ទាំង​អស់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​អំនាច​របស់​រដ្ឋាភិបាល។ ២. កម្លាំង​នៃអង្គការ​និង​ស្ថាប័ន​ឯករាជ្យ​ទាំង​ឡាយរបស់​​​ប្រជាជន​​​ក្នុង​ការ​សហការ​គ្នា​ដក​​យក​ប្រភព​អំនាច​ទាំង​នោះ​។ ៣. សមត្ថភាព​របស់​ប្រជាជន​ទាំងមូល​ក្នុងការ​ប្រកាន់​យក​ការ​មិន​ប្រគល្ភ​​ការ​យល់​ព្រម​សហការ ​និង​មិន​ព្រមផ្តល់​​ជំនួយ​ការ​​​​ឱយ​រដ្ឋ​អំនាច។ លោក​ ក្រឹស្នា​ឡា ស្រិធរណី (Krishnala Shidharni)  កូន​សិស្ស​របស់​គន្ធី​ ពោល​​បញ្ជាក់​ថា​ «ជន​ផ្តាច់​ការមាន​អំនាច​ធ្វើ​ទុក្ខ​បុក​ម្នេញ​តែ​នៅ​ពេល​​យើង​គ្មាន​កម្លាំងតទល់​​ប្រឆាំង​តែ​ប៉ុណ្ណោះ​។» ចំណង់គឺ​ជា​គ្រឿង​ជំរុញ​ ឯ​​កម្លាំង​និង​សមត្ថភាព​គឺ​ជា​បច្ចេកទេស​ក្នុង​ការ​បំពេញ​ចំណង់​នោះ​។ កម្លាំង​មិន​ប្រាកដ​ថា​ត្រូវ​ហិង្សា​ទេ​ ហើយ​ហិង្សា​ក៏​មិន​ប្រាកដ​ថា​ខ្លាំង​ជាង​អហិង្សា​ដែរ​។​

ជា​សំយោគ ​អំនាច​ពិត​ប្រាកដ​គឺឋិត​នៅ​លើ​ការ​យល់​ស្រប (Consent)​ ពុំ​មែន​ហិង្សា​ឡើយ។ បើ​អ្នក​មាន​អំនាច​កាន់តែ​​ប្រើ​ហិង្សា​លើ​ប្រជាជន​ នោះ​ប្រភព​អំនាច​របស់​ពួក​គេ​នឹង​កាន់​តែ​បាត់​​បង់​ ការ​មិន​យល់​ស្រប​ពី​ប្រជាជននឹង​រួម​ទៅ​ជា​កម្លាំង​ជះ​ត្រលប់ប្រឆាំង​នឹង​​ពួក​គេ​​។ ដោយ​សារ​ប្រជាជន​ជា​ប្រភព​អំនាច​ចំបង​របស់​ជន​ផ្តាច់​ការ​ ដូច្នេះជន​​ផ្តាច់​ការ​​ត្រូវ​ការ​ប្រជាជន​ មិន​មែន​ប្រជាជន​​​ត្រូវ​ការ​ជន​ផ្តាច់​ការ​នោះ​ទេ​។

អាន​បន្ថែម​​​:

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។​

៙អំពី​ស្នារដៃ​របស់លោក​ម៉េក​ វែប៊ើរ​ (Max Weber)  ​ដែល​បាន​សិក្សានិង​​កំណត់​និយម​ន័យដ៏​លី្ប​ល្បាញមាន​ឥទ្ធិពល​​និង​​អាច​យក​ជា​ការ​បានអំពី​​ ​«អំនាច» ‘Power’ is the probability that one actor within a social relationship will be in a position to carry out his own will despite resistance regardless of the basis on which this probability rests (p. 152). Cf. Weber, Max. 1947. The Theory of Social and Economic Organization. Translated by A. M. Henderson with an introduction by Talcott Parsons. Or p. 53-54 of  Weber, Max. 1968. Economy and Society: An Outline of Interpretive Sociology, A New and Complete Translation of Wirtschaft und Gesellschaft, Ed. by Guenther Roth and Claus Wittich, 3 vol.

៙មីហ្សេល​ ហ្វ៊ូកូល (Michel Foucault) ទស្សនវិទូ​នៃ​អំនាច​ បាន​សរសេរ​ច្រើន​ណាស់​អំពី​ទំនាក់​ទំនង​អំនាច​, និង​អំនាច​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្នុង​អង្គ​ការ​សង្គមទំនើប​​ជា​ច្រើន​ដូច​ជា​ សាលា​រៀន​ រោង​ចក្រ​ មន្ទីរ​ពេទ្យ​ គុក។ល។ លោក​​បាន​ឱយ​និយម​ដែល​សេចក្តី​ដើមជា​ភាសា​អង្លេស​​ដូច្នេះ​ ‘‘The exercise of power is a conduct of conducts and the management of possibilities.’’ (p. 138) ​នៅ​ក្នុង​សៀវភៅ​កម្រង​អត្ថបទ​ Michel Foucault. 1994. The Essential Foucault: selections from the essential works of Foucault 1954-1984. Edited by Paul Rabinow and Nikolas Rose.

៙David Swartz. 1997. Culture and Power: Sociology of Pierre Bourdieu. Chicago & London: University of Chicago Press.

៙Schumpeter, Joseph A. (1942). Capitalism, socialism and democracy (2nd ed.). Floyd, Virginia: Impact Books.

៙Joseph E. Stiglitz. 2011. Of the 1%, by the 1%, for the 1%.Vanity Fair. Retrieved Oct 22, 2014. From http://www.vanityfair.com/society/features/2011/05/top-one-percent-201105

របប​ផ្តាច់​ការ​និង​ចរិត​របស់​ជន​ផ្តាច់​ការ​

គ្មាន​របប​ផ្តាច់​ការ​ណា​ដែល​ឃោរ​ឃៅ​​ជាង​របប​ផ្តាច់​ការ​ដែលបន្ត​ឋិត​ថេរ

​នៅ​ក្រោម​​ពណ៌​​នៃ​ច្បាប់​និង​នាម​នៃ​យុត្តិ​ធម៌​នោះ​ទេ​។ — ម៉ុង​តេស​គី​យើ​  (Montesquieu)​

របប​ផ្តាច់ការ​គឺ​ជា​ទំរង់​មួយ​នៃ​រដ្ឋាភិបាល​​ដែល​បុគ្គល​ម្នាក់​ឬ​មួយ​ក្រុម​តូច​ កាន់​កាប់​អំនាច​ទាំង​ស្រុងផ្តាច់​មុខ ​​ដោយ​គ្មាន​ការ​កំហិត​ពីច្បាប់​​រដ្ឋធម្មនុញ្ញ (នីតិ​រដ្ឋ​)។​ មាន​ទំរង់​ពីរ​នៃ​របប​ផ្តាច់​ការ​ដែល​គេ​និយម​ស្គាល់​ គឺ​ អាជ្ញាធរនិយម​និង​សព្វាជ្ញាធរ​និយម (Authoritarianism and Totalitarianism) ​។ របប​អាជ្ញាធរ​និយម​គឺជា​​ប្រព័ន្ធ​ដឹក​នាំ​ដោយ​វរជន​មួយ​ក្រុម​​ឬ​គណបក្ស​នយោបាយ​តែ​មួយ ដោយ​គ្មាន​ច្បាប់​កំហិត​ នឹង​មិន​ទទួល​ស្វាគមន៍​ក្រុម​ប្រឆាំង​ ប៉ុន្តែ​ក្រុម​ឯករាជ្យ​ឬ​ក្រុម​តំណាង​ផល​ប្រយោជន៍ណា​មួយ​​ (Interest Group) ដូច​ជា​ សហជីព​ អង្គការ​ សារពត៌មាន​បរទេស​ សមាគម​។ល។ មាន​សេរី​ភាព​តិច​តួចដែរ​​​។​ ប្រទេស​ដែល​កាន់​របប​នេះ​មាន​ដូច​ជា​ ចិន​ សិង្ហបុរី​ ភូមា​​។ល។ ​របប​សព្វាជ្ញាធរ​និយមវិញ​ ជា​ប្រព័ន្ធ​នយោបាយដែល​អាជ្ញាធរប្រើ​ប្រាស់​​អំនាច​ទាំង​ស្រុង​សព្វ​បែប​យ៉ាងទៅ​លើ​ប្រជាជន​ ត្រួត​ត្រា​ទាំង​ជីវភាព​ឯកជន​និង​សាធារណៈ​។ ដោយ​សារ​អាជ្ញាធរមាន​ផ្តាច់​មុខ​ខ្លាំង​សព្វ​បែប​យ៉ាង​ដូច្នេះ​ ទើប​យើង​បក​ប្រែ​ពាក្យ​ Totalitarianism ដោយ​យក​ «សព្វ​» (Total) ផ្សំ​នឹង «​អាជ្ញាធរ» ដែល​ប្រែ​ពី​ពាក្យ​ Authority​ មានន័យ​ថា អំនាច​ស្រប​​ច្បាប់​ផង​ឬ​​អ្នក​ទ្រ​ទ្រង់​​អំនាច​ស្រប​ច្បាប់​នោះ​ផង​។​ ជា​របប​​​ផ្តាច់​ការ​ដឹក​នាំ​ដោយ​ក្រុម​វរជន​នយោបាយ​មួយ​ក្រុម​ ​ដូច​អាជ្ញាធរ​និយម​ដែរ​ ប៉ុន្តែ​របប​សព្វាជ្ញាធរ​និយម​មាន​សមត្ថភាព​​ត្រួត​ត្រា​និង​ឈ្លប​មើល​ប្រជាជន​ខ្ពស់​ ដោយ​សារ​មាន​ក្រុម​បច្ចេកទេស​ច្រើន​បំរើ​ការ​ជូន​ ជិះ​ជាន់​សេរីភាព​ឯកជនរបស់​ពលរដ្ឋ​ និង​មិន​មាន​​ភាគីឬ​ស្ថាប័ន​ជំទាស់​ទេ​ គឺ​ប្រព័ន្ធ​រដ្ឋបាល​លុប​លើ​ដោយ​អ្នក​បំរើ​បក្ស​កាន់​អំនាច​។ ជា​ពិសេស​ របប​នេះ​គឺ​មាន​មនោគមវិជ្ជា​បក្ស​ជា​មគ្គុទ្ទេសក៍ឬប​ញ្ចូល​មនោគម​វិជ្ជា​ទៅ​ក្នុង​ប្រជាជន​ទាំង​មូល​​។ ​ប្រទេស​ដែល​ធ្លាប់​កាន់​របប​នេះ​ ដូច​ជា​ ​អាល្លឺម៉ង់​ មាន​របប​ណាហ្ស៊ី​ដឹក​នាំ​ដោយ​ ហ៊ីត្លែរ, អ៊ីតាលី  មាន​របប​ហ្វាស៊ីស​ដឹក​នាំ ​ដោយ ​មូស៊ូលីនី, សូវៀត​ មាន​របប​កុម្មុយនីស្ត​​ ដឹក​នាំ​ដោយ​ ស្តាលីន​។​​​ សព្វ​ថ្ងៃ​​របប​នេះ​បាន​ដួល​រំលំ​អស់​ហើយ​​ នៅ​សល់​តែ​ប្រទេស​កាន់​របប​អាជ្ញាធរ​និយម​ប៉ុណ្ណោះ​។

ការ​សិក្សា​អំពី​របប​ផ្តាច់​ការ​ឱយ​បាន​ស៊ី​ជម្រៅ​មិន​មែន​​ជាគោល​បំណង​នៃ​ស្នារ​ដៃ​នេះ​​ទេ​ យើង​គ្រាន់​តែ​នាំ​ឱយ​ស្គាល់បន្តិច​បន្តួច​​ជា​លំនាំ​មុន​នឹងភ្ជាប់​ការ​វិភាគ​នឹង​យុទ្ធនាការ​ប្រឆាំងនឹង​របប​នេះ​ប៉ុណ្ណោះ​។ មុន​នឹង​បើក​យុទ្ធនាការ​ជំទាស់​ គេ​គប្បី​​ស្គាល់​របប​នេះ​ឱយ​ច្បាស់​និង​ចរិត​របស់​ជន​ផ្តាច់ការ​​ ដើម្បី​​យល់​ដឹង​ពី​របៀប​ដែល​ពួក​គេ​សំរេច​ចិត្ត ពិសេស​គឺជ្រាប​ជា​មុន​អំពី​​រឿង​អ្វី​ខ្លះ​ដែល​ពុំ​អាច​ទៅ​រួច​ក្នុង​របប​នេះ​។  ​គេ​ពិត​ជា​ពុំអាច​​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​ដោយ​ពឹង​លើ​យន្ត​ការតាម​ផ្លូវ​​ស្ថាប័ន​ ដែល​គេ​និយម​ប្រើ​ជា​ទួទៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​នោះ​ទេ​ ដូច​ជា​ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ឬ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ ការ​បោះ​ឆ្នោត​ ការ​ស្នើ​សុំ​ឱយ​កែ​ទំរង់​ស្ថាប័ន​នយោបាយ​ណា​មួយ​ ដូច​ជា ស្ថាប័ន​យុត្តិធម៌​ ​ស្ថាប័នបោះ​​ឆ្នោត ស្ថាប័ន​យោធា​​ជា​ដើម​។ល។ វិធី​ត្រជាក់​ ដូច​ជា​ ការ​ចរចា​សំរប​សំរួល ចុះ​កិច្ច​សន្យា​ វប្បធម៌​សន្ទនា​គឺ​​ជាវិធី​ល្អ​ស្តាប់​ តែ​គ្មាន​ប្រសិទ្ធ​ភាព​​ទេ​ ស្រប​ពេល​នោះ​ដែរ​ វិធី​ក្តៅ​ដូចជា​កុប​កម្ម​ហិង្សា​និង​រដ្ឋ​ប្រហារ​ក៏មិន​អាច​ស្រោច​​ស្រង់​ប្រទេស​ បង្កើត​ស្ថាប័ន​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​ដូច​គ្នា​។ ​ចំណែក​ឯ​យន្ត​ការ​មិន​ចំណុះ​​ស្ថាប័នក្នុង​ស្រុក​​ដូច​ជា​ តុលាការ​អន្តរជាតិ​ អន្តរាគមន៍​យោធា​បរទេស​ រិត​តែ​មិន​ងាយ​កើត​ឡើង​និង​គ្មាន​លទ្ធ​ផល​ល្អ​ឡើយ​ ទោះ​មាន​ករណី​ផ្តួល​របប​ដឹក​នាំបាន​ក៏​ដោយ​។​

Law

​ច្បាប់​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំនាច​ឬ​ពួក​មូលធន​តែ​ប៉ុណ្ណោះ​ ​នេះ​​បើ​​យក​ទ្រឹស្តី​ពួក​​ម៉ាកនិយម​​(Marxist) មក​អនុវត្ត​ក្នុងបរិបទ​​ប្រទេស​កាន់​របប​ផ្តាច់​ការ​។ ការ​តែង​ច្បាប់​ ការ​អនុម័ត​ច្បាប់ ការ​អនុវត្ត​ច្បាប់​ គឺ​ផ្អែក​លើ​មូលដ្ឋាន​ប្រយោជន៍​របស់​អ្នក​មាន​អំនាច​ទាំង​អស់​។​ ហេតុ​នេះ​ហើយ​ ​ទោះ​មានច្បាប់​រដ្ឋធម្មនុញ្ញ​​ក៏​ដោយ​ អ្នក​ដឹក​នាំ​របប​នោះ​​គោរព​តែ​​ចំណុចណា​ដែល​​បំរើ​ប្រយោជន៍​គេ​ប៉ុណ្ណោះ​ រួច​ហើយ​បែរ​ជា​បង្ខំ​ឱយ​​អ្នក​តូច​ឬ​គូ​បដិបក្ខរបស់​ខ្លួន​​គោរព​ទៅ​វិញ​​។ មាត្រា​ណា​​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញដែល​​កំហិត​អំនាច​រដ្ឋាភិបាល​ បំបែក​អំនាច​ប្រមូល​ផ្តុំ ​នឹង​ត្រូវបាន​បំភ្លេច​ចោល​ មិន​អនុវត្ត ​គោរព​នោះ​ទេ​ ហើយ​បើ​រំលោភ​មិន​បាន ពួក​គេ​​នឹង​ព្យាយាម​កែ​ច្បាប់​នោះ​។ ​ ​រដ្ឋាភិបាល​គឺ​ជា​អ្នក​រំលោភ​បំពាន​ច្បាប់​ បែរ​ជា​ប្រកាសថា​ ខ្លួន​ឯង​ជា​អ្នក​ជា​ការ​ពារ​​ច្បាប់​ទៅ​វិញ​ ហើយលើស​ពី​នេះ​ ​ពួក​គេ​នៅ​តែ​ប្រកាស​ថា​ រដ្ឋាភិបាល​ខ្លួន​ស្រប​ច្បាប់​ទៅ​ទៀត​ សូម្បី​តែ​ករណី​ខ្លួន​មាន​ប្រវត្តិ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​គណបក្ស​ឈ្នះ​ឆ្នោត​ក៏​ដោយ​។​ រដ្ឋក្នុង​របប​​​ផ្តាច់​ការគឺ​ជា​សកម្ម​សិទ្ធិ​ផ្តាច់​​មុខ​របស់​គណ​បក្ស​កាន់​អំនាច​ រដ្ឋ​​ក្តោប​ក្តាប់​​ដោយ​គណបក្ស​តែ​មួយ​ គ្មាន​ភាគី​​ប្រឆាំង​ ឯ​​ភាគី​ឈ្លប​មើលដែល​មាន​អំនាច​ស្មើ ដូច​ជា​តុលាការ​និង​សភា​ ក៏​ឋិត​ក្នុង​កណ្តាប់​ដៃពួក​គេ​ទៀត​​​។​ ទោះ​មានច្បាប់​រដ្ឋ​ធម្មនុញ្ញ​កំណត់​ មាន​បក្ស​ច្រើនប៉ុណ្ណា ​​មាន​ស្ថាប័នកំពូលនា​នា​ ដូច​ជា​​​តុលាការ​ សភា​ ក៏​ដោយ​ ក៏វា​គ្រាន់​តែ​របប​ផ្តាច់​ការ​ដែល​មាន​សំបក​ជា​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ ព្រោះ​ស្ថាប័ន​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​គំរាម​កំហែង​ដោយ​​បក្ស​កាន់​អំនាច​​​។ ដូច្នេះ​ អំនាច​យោធាស្រប​​ច្បាប់​​រក្សា​សណ្តាប់​ធ្នាប់​​រដ្ឋ​នឹង​ក្លាយ​ជា​​អាវុធ​រក្សា​អំនាច​របស់​ជន​ផ្តាច់​ការ​ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​​ពាក្យ​ «ស្រប​ច្បាប់»​ សំរាប់​ជន​ផ្តាច់​ការ​ គឺ​ស្រប​តាម​គេ​ គ្មាន​ទេនីតិ​រដ្ឋ​ (ទោះ​មាន​ក៏​តិច​តួច​ដែរ​) ​មិន​មែន​ស្រប​តាម​ច្បាប់​ដែល​ប្រជាជន​ទាំង​អស់​ ទាំង​អ្នក​ដឹក​នាំ​គេ​និង​អ្នក​ត្រូវ​គេ​ដឹក​នាំ​ ​​គោរពតាម​​នោះ​ទេ​។ ចំណែក​ឯពាក្យ «​សណ្តាប់ធ្នាប់»​ វិញ​ គឺ​ជា​ការ​គ្មាន​ការ​ដណ្តើម​អំនាច គ្មាន​ផ្លាស់​ប្តូរ​អំនាច ​ទោះ​ដោយ​ការ​បោះ​ឆ្នោត​ រដ្ឋប្រហារ​ ឬដោយចលនា​​​អំនាច​ប្រជាជន​ក្តី​ ពោល​គឺ ដែល​ហៅ​ថា​ «សណ្តាប់​ធ្នាប់​» គឺ​របៀប​រៀប​រយ​កើត​ឡើង​ពី​ការ​ស្តាប់​តាម​តែ​អ្នក​មាន​អំនាច​ផ្តាច់​មុខ​​និង​​​បណ្តោយ​ឱយ​គេ​កាន់​អំនាច​លុះ​អស់​ជីវិត ​រួចឡើង​ជំនួស​ដោយ​​ក្រុម​គ្រួសារ​គេ​​ជា​បន្ត​បន្ទាប់ ដែល​គេ​ហៅ​ថា ​របប​ផ្តាច់​ការ​តាម​រយៈ​គ្រួសារ​។

ទោះ​បី​យ៉ាង​ណា​ ជន​ផ្តាច់ការ​​ក៏​ត្រូវ​គោរព​ច្បាប់​ខ្លះ​ដែរ​ តែពួក​គេ​​មិនមែន​​គោរពច្បាប់​​ដើម្បី​ច្បាប់នោះ​ឡើយ​​ គឺគោរព​​ច្បាប់​ ដើម្បី​លួង​ចិត្តនិង​លាក់​បាំង​បោក​​ប្រជា​ជន ធ្វើ​ឱយ​ប្រជាជន​ស្ងប់​ចិត្ត​​ ហើយ​នៅ​ពេល​ទាល់​ច្រក​ គេ​គង់​តែ​បំពាន​ដដែលៗ​ទេ​។ ឧ.​ «មាត្រា​៣៧: សិទ្ធិ​ធ្វើ​កូដ​កម្ម​និងធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​​ច្បាប់​។» ប្រការ​នេះ​ ឱយ​តែ​មិន​បំផ្លាញ​សម្បត្តិ​សាធារណៈ​ ធ្វើ​ដោយ​អហិង្សា​ គឺ​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់ហើយ​ ទោះ​គេ​នោះ​មាន​តំណែង​ខ្ពស់​ប៉ុណ្ណា​ក៏ត្រូវ​គោរព​ដែរ​​។ ទោះបី​យ៉ាង​ណា​ ​ជន​ផ្តាច់​ការនៅ​តែ​ធ្វើ​ភ្លេច​ឬ​បំភ្លេច​ចោល​តែ​ម្តង​ ហើយ​ប្រើ​អាជ្ញាធរ​របស់ពួក​គេ​​ឱយទៅ​​​បង្រ្កាប​ឬ​យក​លេស​ផ្សេងៗ​មក​បំបិតដដែល​​ ព្រោះច្បាប់ក្នុង​របប​ផ្តាច់​ការ​អាច​គ្រាន់​តែ​ជា​ឧបករណ៍​រក្សា​អំនាច​របស់​គេ​​​ប៉ុណ្ណោះ​។ ​​​បើ​គ្មាន​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី គេ​នឹង​រារាំង​មិន​ឱយ​មាន​​​។ បើ​មាន​​ គេ​នឹង​ព្យាយាម​កែ​ច្បាប់​នោះ​។ កែ​មិន​បាន ​គេ​នឹង​​អនុវត្ត​មិន​ឱយ​បាន​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​​​​​ប្រសិទ្ធ​ភាព​ឡើយ​ ពោល​គឺ​​ កែ​​បាន​ឬមិន​បាន​ ក៏​គេ​មិន​ចុះ​។ មិន​មែន​តែ​ច្បាប់​នេះ​ទេ​ ច្បាប់​ណា​ក៏​ដោយ​ឱយ​តែ​រំខាន​ដល់​ប្រយោជន៍​នយោបាយ​និង​សេដ្ឋកិច្ចរបស់គេ​និង​បក្ស​ពួក​​ ​​​ដូច​ជា ​ច្បាប់​ធានា​សិទ្ធិ​ទទួល​​ពត៌មាន​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ អ្នក​មាន​អំនាច​​រមែង​តែង​តែ​ប្រឹងរាំង​ខ្ទប់​ បង្អាក់​​ កែប្រែ​ច្បាប់ទាំង​នោះ​ ឬ​បើ​ពុំ​អាច​រារាំង​​បាន ​ក៏​អនុវត្ត​ដោយ​ខ្ជី​ខ្ជា​ដែរ​។​​ ​​​ក្នុង​ស្នារដៃ​សំខាន់​មួយ​របស់​លោក​ «វណ្ណៈ​អ្នក​ដឹក​នាំ​» (The Ruling Class) ​លោក ហ្គែតាណូ​​ ម៉ូស្កា​ (Gaetano Mosca) បាន​អះ​អាងថា​ «ពួក​វណ្ណៈ​អ្នក​ដឹក​នាំ​ពុំ​​មែន​ពន្យល់​​ហេតុ​ផលអំ​ពី​​ការ​ប្រើ​ប្រាស់​អំនាច​របស់​ពួក​គេ ដោយ​សំអាងលើតែ​​​​សិទ្ធិ​ផ្តាច់​មុខ​ថា​ខ្លួន​មាន​​អំនាចនោះ​ទេ​​​​ ប៉ុន្តែពួក​គេ​​​ព្យាយាម​ស្វែង​រក​មូលដ្ឋាន​​ស្រប​ច្បាប់​និង​សីល​ធម៌ ​ដើម្បី​ទ្រ​ទង្វើ​របស់​ខ្លួន​ បង្ហាញ​ថា​ទង្វើ​របស់​ខ្លួន​គឺ​ជា​លទ្ធផល​ឆ្លើយ​តប​​​ចាំ​បាច់​និង​សម​ហេតុ​ផល​ទៅ​តាម​លទ្ធិ​និង​​ជំនឿ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​និង​ទទួល​យក​បាន​។» គ្រប់​ពួក​វរ​ជន​ដឹក​នាំ​​ តែង​តែ​ព្យាយាម​ស្វែង​រក​ឬ​ធ្វើ​ឱយ​ស្រប​ច្បាប់នូវ​រាល់​​ទង្វើ​របស់​គេ​​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​​ប្រជាជន​ ព្រោះ​គ្រប់​ប្រភេទ​នៃ​អំនាច​ ការ​យល់​ព្រម​និងការ​អនុលោម​តាម​​​គឺ​ជាកត្តា​ចាំ​បាច់​​​សំរាប់​អ្នក​មាន​អំនាច​។

Voting is Losing

 ​នៅ​ពេលស្ថាប័ន​រដ្ឋ​ស្ទើរ​តែ​ទាំង​ស្រុងជា​របស់ជន​ផ្តាច់​​ការ​ គ្មាន​ស្ថាប័ន​រដ្ឋ​ណា​អាច​ឯករាជ្យ​ យន្ត​ការ​ដោះ​ស្រាយ​វិវាទឬផ្លាស់​ប្តូរ​​តាម​រយៈ​ស្ថាប័ន​ត្រូវ​បាន​ជន​ផ្តាច់​ការ​បង្អាក់​មិន​ឱយ​មាន​ប្រសិទ្ធ​ភាព​ឡើយ​។ ហេតុ​នេះ​ ការ​ទាម​ទារ​ឱយ​ធ្វើ​កំណែ​ទំរង់​ស្ថាប័នសំខាន់​ៗ​ ដូច​ជា​ស្ថាប័ន​​បោះ​ឆ្នោត ស្ថាប័ន​យុត្តិធម៌​ ស្ថាប័ន​យោធា​ ក្នុង​គោល​បំណង​កាត់​បន្ថយ​អំនាចឬ​ឥទ្ធិ​ពល​រដ្ឋាភិបាល​​​ មិន​អាច​ធ្វើ​បាន​ឡើយ​ ដរាប​ណា​នៅ​តែ​គណ​បក្ស​នយោបាយ​មួយ​មាន​អំនាច​ផ្តាច់​មុខ។​ ​គ្មាន​អ្នក​នយោបាយ​ផ្តាច់​ការ​ណា​ល្ងង់​ដល់​ថ្នាក់​បណ្តោយ​ឱយ​មាន​កំណែ​ទំរង់​ដែល​ប៉ះ​ពាល់ដល់​អំនាចរបស់​​ខ្លួន​នោះ​ទេ​។ ជា​លទ្ធ​ផល​ ទោះ​មាន​ការ​បោះ​ឆ្នោត​ប៉ុន្មាន​ដង​ ក៏​គណបក្ស​កាន់​អំនាច​នៅ​តែ​ឈ្នះ​ ​បោះ​មិន​ចេះ​​ធ្លាក់​សោះ​ឡើយ​​​។​ ទោះ​ចាញ់​ឆ្នោត​ឬ​កំណត់​អាណត្តិកាន់​អំនាច​ក៏​ដោយ ​ក៏​គ្មាន​ទេ​ការ​ចុះ​ចេញ​ពី​​តំណែង​​។ លោក​ ជីន សាប​ បាន​ផ្តល់​មេរៀន​ថា​ «ជន​ផ្តាច់​ការគ្មាន​កិច្ច​ការ​អ្វី​ត្រូវ​​អនុញ្ញាត​ឱយ​មាន​ការ​បោះ​ឆ្នោត​ដែល​អាច​ទាញ​ពួក​គេ​ចេញ​ពី​តំណែង​បាន​នោះ​ទេ​។​» ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​របប​ផ្តាច់​ការ​ គឺ​គ្រាន់​តែ​ជា​ការ​​លួង​ចិត្ត​ប្រជាជន កុំ​ឱយ​គិតថា​ខ្លួន​គ្មាន​ឱកាស​ចូល​រួម​សម្លេង​ក្នុង​វិស័យ​នយោបាយ​ និង​​​កុំ​ឱយ​ច្រណែន​នឹង​របប​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​លោក​ខាង​លិច​ប៉ុណ្ណោះ ដូចមាន​​ប្រទេស​រុស្ស៊ីជា​គំរូ​ស្រាប់​។​ ឱយ​ច្បាស់​ជាង​នេះ​ មិន​មែន​ឱយ​តែ​មាន​ការ​បោះ​ឆ្នោត​គឺ​​ប្រជាធិបតេយ្យ​នោះ​ទេ​ ចួន​​កាល​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​បាន​កំណត់​ដោយ​ជន​ផ្តាច់​ការ​ គណ​បក្ស​ដទៃ​គ្មាន​សិទ្ធិ​សេរី​ភាព​ចូល​រួម​នយោបាយ​គ្រប់​គ្រាន់​ គ្មាន​ស្ថាប័ន​រដ្ឋ​ដែល​ឯករាជ្យ​ពី​បក្ស​នយោបាយ​ គ្មាន​ការ​បែក​ចែក​អំនាច​ដាច់​ស្រលះ​ពី​គ្នា​រវាង​ស្ថាប័ន​កំពូល​ទាំង​បី​​ (រដ្ឋាភិបាល​ សភា​ និង​តុលាការ) អំនាច​សំរេចចិត្ត​​មិនមាន​មក​ដល់អ្នក​មូលដ្ឋាន ពោរ​ពេញ​ដោយ​ការ​ចាត់​តាំង​ជា​ជាង​ការ​បោះ​ឆ្នោត​ពី​សមាជិក​​។ល។​ ប៉ុន្តែ​ ក្នុង​ន័យ​នេះ​ យើង​ពុំ​ចង់​អះ​អាង​ថា​​ប្រព័ន្ធបែប​លោក​​ខាង​លិច​ល្អ​បំផុត ​ឬ​មាន​ដំណើរ​ស៊ី​សង្វាក់​បំផុត​នឹង​ប្រទេស​​ផ្សេងទៀត​គ្មាន​ករណី​លើក​លែង​នោះ​​ដែរ​ ​ព្រោះ​ប្រជាធិបតេយ្យ​​នៅ​តែ​អាស្រ័យ​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​នោះ​​ឱយ​មាន​ប្រសិទ្ធ​ភាព​​ បំបែក​អំនាច​មេ​ដឹក​នាំ​ ត្រូវ​ការ​​ប្រជាជនដែល​កំរិត​ចេះ​ដឹងគ្រប់​គ្រាន់​អំពី​វិស័យ​នយោបាយ​​និង​បាតុកម្ម​អហិង្សា​ ​ ការ​ចូល​រួមនិង​តាម​ដាន​​​ពី​ប្រជា​ពលរដ្ឋ​ ជា​ពិសេស វា​ពិបាក​ទៅ​រួចណាស់​ ​ក្នុង​លក្ខខណ្ឌ​សង្គម​ដែល​ញ៉ាំ​ញីដោយ​អំពើ​ហិង្សា​។ល។ បើ​ប្រជាជន​​គិត​ថា ​ជន​ផ្តាច់​ការអាច​ឱយ​ពួក​គេ​​បោះ​ឆ្នោត​ទម្លាក់​​គេ​បាន​នោះ​ គេ​មិន​សក្តិ​សម​​ជា​​ជន​ផ្តាច់​ការនោះ​ឡើយ​។ លោកស្រី​ អេម្ម៉ា​ ហ្គូល្ឌ​មែន​ (Emma Goldman) អ្នក​ប្រកាន់​អនាធិបតេយ្យ​និយម (Anarchist)​​ ជាតិ​​អាមេរិកាំង​​ម្នាក់​បាន​មាន​ប្រសាសន៍​ថា​ «ប្រសិន​បើ​ការ​បោះ​ឆោ្នតបាន​​កែ​ប្រែ​អ្វី​មួយ​​នោះ ពួក​គេធ្វើ​ឱយ​​ការ​បោះ​ឆ្នោត​នោះ​ខុស​ច្បាប់​​»​។ ជា​ការ​ពិត​ សំរាប់​ប្រទេស​ដែល​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ច្រើន​ រាល់​ការ​ផ្លាស់​ប្តូរអំនាច​​តែង​តែ​ធ្វើ​ឱយ​ស្រុក​ទេស​មានបញ្ហា​ មាន​​​សេដ្ឋកិច្ច​លូត​លាស់គើម​ៗមិន​ស្មើ​ ពោរ​ពេញ​ដោយ​វិសមភាព​​ ចរិត​អភិរក្ស​ ក្រាញ​អំនាច​ ការ​បង្កើត​ច្បាប់​កំណត់​អាណត្តិនាយក​រដ្ឋ​មន្ត្រី​គឺជា​រឿង​​ចាំ​បាច់​ តែ​​​អនុវត្ត​មិន​បាន​ឬ​គ្មាន​ប្រសិទ្ធភាពនោះ​​​ទេ ​នៅ​ក្នុងពេល​ដែល​អំនាច​ទាំង​មូល​នៅ​លើ​ដៃ​ជន​​ផ្តាច់​ការ​នៅ​ឡើយ​​ អ្នក​ដឹក​នាំ​នៅ​តែ​មិន​គោរពច្បាប់​​ នៅ​តែ​និយម​ប្រើ​ហិង្សា​ដោះ​ស្រាយ​បញ្ហា​​។ លុះ​ត្រា​តែ​​អាច​បំបែក​អំនាច​ប្រមូល​ផ្តុំ​បណ្តើរ​ៗជា​មុន​សិន ពិសេស​គឺ​បំបែក​អំនាច​យោធា​ផ្តាច់​មុខ​គ្មាន​ឯក​រាជ្យ​ដែល​ជា​​ឧបករណ៍​បំពានច្បាប់​ ធ្វើ​រដ្ឋ​ប្រហារ​ និង​បង្ក​សង្គ្រាម​ស៊ីវិល​របស់​ជន​ផ្តាច់​ការ​​។ ការ​កំហិត​ដក​អំនាច​បន្តិច​ម្តងៗពី​ជន​ផ្តាច់​ការ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​និង​​អាច​​អនុវត្តបាន​ ប៉ុន្តែ​​មិន​អាច​ទៅ​រួចនោះ​​ឡើយ​ បើ​ប្រជាជន​ចង់​ទាញ​ជន​ផ្តាច់​ការ​និង​បក្ស​ពួក​មួយ​ចង្កោម​ម្តង​ឱយ​អស់​ភ្លាម​ៗនោះ​ ដូច​ជា​ ពឹង​ការ​លើ​ការ​បោះ​ឆ្នោត​និង​ ការ​ទាម​ទារ​ឱយ​ចុះ​ចេញ​តំណែង​។​​ ការ​ធ្វើ​ឱយ​កាន់តែ​​មាន​មូលដ្ឋាន​ស្រប​ច្បាប់រឹង​មាំនូវ​ការ​​ធានា​​ការ​ពារ​​បាតុកម្ម​​​​ពី​អាជ្ញា​ធរ​ ដូច​ជា ​បង្កើត​ច្បាប់​​មិន​ឱយ​យោធា​គោរពតាម​​​បញ្ជា​ថ្នាក់​លើ ​ពេល​គេ​ប្រើ​ឱយ​​បង្ក្រាប​ប្រជាជន​ស៊ី​វិលដែល​​គ្មាន​ទោស​ពៃរ​​។​ ​ការ​ដក​ហូត​បណ្តើរ​ៗនៃ​កម្លាំង​យោធា​របស់​ជន​ផ្តាច់​ការ បង្ក​លក្ខណៈងាយ​ស្រួល​​អនុញ្ញាត​ឱយ​យោធា​អាច​លា​លែង​ចេញពី​ការ​ងារ​​បណ្តោះ​អាសន្ន​ បន្តិច​ម្តងៗ​រហូត​ដល់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​កើត​មាន​​។​ ប៉ុន្តែ​ យើង​ពុំ​ដឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ ដើម្បី​សំរេច​មួយ​តំណាក់​កាល​ៗនៃ​ការ​ដក​ហូត​អំនាចរបស់​​ជន​ផ្តាច់​ការ​នោះ​ទេ​ ពី​ព្រោះ​តែ​ពួក​គេ​នឹងរក​គ្រប់​មធ្យោបាយ​​រារាំង​រហូត។ បើ​គ្មាន​យន្ត​ការ​បង្ខំ​ឱយ​ពួក​គេ​គោរព​ច្បាប់​ទេ​ អ្នក​នយោបាយ​និយាយ​ជា​ទួទៅ​ ជន​ផ្តាច់​ការ​និយាយ​ដោយ​ឡែក​ មិន​ចេះ​គោរព​ច្បាប់នោះ​ទេ​​ គឺ​​ថា​ អ្នក​អង្គុយ​​ក្បែរ​ច្បាប់​តែង​យក​ច្បាប់​ទ្រាំ​អង្គុយ​​។ កំណែ​ទំរង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ យោធា​និង​តុលាការ​ ​ឱយ​ឯករាជ្យ​ពី​បក្ស​នយោបាយ​ ពិត​មែន​តែ​មាន​សារៈ​សំខាន់​សំរាប់​រយៈ​ពេល​វែង​​ ប៉ុន្តែ​សុទ្ធ​តែ​មិន​​អាច​ទៅ​រួចនៅ​ក្នុង​របប​ផ្តាច់​ការ​​​​។​ ឧបមា​ថា​ជន​ផ្តាច់​ការ​មាន​សុទ្ធ​ចិត្ត​ក្នុងការ​កែ​​ទំរង់​ស្ថាប័ន​​ទាំង​នោះ​ចុះ​ ក៏​ដំណើរ​ការ​កែ​ប្រែ​នោះ​ត្រូវ​បាន​រាំង​ស្ទះ ​ដោយ​សារ​​ទំនាស់​ផលប្រយោជន៍​ក្នុង​បក្ស​ អសមត្ថភាព​​ និង​​ភាព​ផុយ​ស្រួយ​នៃ​របប​ផ្តាច់​ការដែល​​មិន​អាចអនុញ្ញាត​​ឱយ​កំណែ​ទំរង់​របស់​គេ​ដើរ​បានដោយ​​ជោគ​ជ័យ​​។ ​​ទោះ​បី​បរាជ័យ​កំណែ​ទំរង់​អ្វី​ក៏​ដោយ​ ក៏​ជន​ផ្តាច់​ការ​និងបក្ស​ពួក​នៅ​តែ​កាន់អំនាច​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ​នា​នា​ដដែល​។ បើ​គ្មាន​សម្ពាធ​ពី​ប្រជាជន​ទេ​ អ្នក​នយោបាយ​មិន​ដែលធ្វើ​កំណែ​ទំរង់​ស្ថាប័ន​រដ្ឋ​នា​នា​ ជា​ពិសេស​គឺ​យោធា​និង​តុលាការ ​ដើម្បី​កំហិត​អំនាច​ឬ​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ តែ​គឺ​​ដើម្បី​អាច​ត្រួត​ត្រា​លើ​ស្ថាប័នទាំង​ឡាយ​​នោះជា​ជាង​​។​ បើ​តុលាការ​និង​យោធាមិន​ឋិត​ក្រោម​​ជន​ផ្តាច់​ការ​ទេ​ នោះ​ពួក​គេ​​ទំនង​ជា​ពុំ​អាច​​​រក្សា​អំនាច​បាន​ឡើយ​ ព្រោះ​យោធា​គឺ​ជា​ឧបករណ៍​បំផ្លាញប្រព័ន្ធ​​ប្រជាធិបតេយ្យ​និងប្រព័ន្ធ​​តុលាការ​។

នៅ​ពេល​សូម្បី​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​ទៅ​ហើយ​ នៅ​តែ​ត្រូវ​បាន​ជាន់​ឈ្លី​ យន្ត​ការ​ស្ថាប័ន​លែង​មាន​ប្រសិទ្ធ​ភាព​ នោះ​ការ​ចរចា​សំរប​សំរួល​ ទោះ​ហុច​ដូច​ម្តេច​ក៏​ដោយ​ ក៏​ប្រទេ​សបាត់​បង់​ភាព​ជា​និតី​រដ្ឋ​ទៅ​ហើយ​ដែរ​។ បើ​កិច្ចព្រម​ព្រៀង​នយោបាយ​សំខាន់​ជាង​ច្បាប់​ប្រទេស​ទៅ​ទៀត​ ដូច្នេះ​ច្បាប់​ក្លាយ​ជា​ល្បែង​​នយោបាយដែល​គេ​ព្រងើយ​កន្តើយបែរ​ខ្នង​ដាក់​ជា​ជាង​ទី​គោរព​នៃ​ប្រជាជាតិ​ទាំង​មូល​។​ ក្នុង​បរិបទ​បែប​នេះ​ ការ​​ព្រម​ទៅ​ចរចា​គឺ​ជា​ការ​ចុះ​ចូល​ ឯ​ការ​ចរចា​គឺ​ជា​ចុះ​ចាញ់។ ​​​លោក​ ជីន​ សាប​ (២០១០, ទំ. ១២)​ បាន​ដាស់​តឿន​យើង​ថា​ ការ​ចរចា​មិន​មែន​អាស្រ័យ​លើ​យុត្តិ​ធម៌​ឬ​សមភាព​ដូច​ដែល​យើង​រំពឹង​ទុក​នោះ​ទេ​ តែ​ផ្អែក​ទៅ​លើ​កកម្លាំង​នៃ​ភាគី​នីមួយៗ៖ នរណា​ខ្លាំង​ជាង​ អ្នក​នោះ​ទាម​ទារ​ឬ​បង្ខំ​ឱយ​ភាគី​ម្ខាង​ទៀត​ឱយ​ទទួល​យក​កិច្ច​ព្រម​ព្រៀង​​​ជាង។ វា​ជា​ការ​មើល​ស្រាល​ជន​ផ្តាច់​ការពេគ​​ណាស់​ បើ​ក្រុម​ប្រឆាំង​​គិត​ថា​ ជន​ផ្តាច់​ការ​​ព្រម​ឱយ​​គូ​បដិបក្ស​ដើរ​ខ្សែ​លើ​​បាន​នៅ​លើ​តុ​ចរចា​! បើ​​គេ​ជា​ជន​ផ្តាច់​ការ​ហើយ​ គេ​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ​ គំរាម​កំហែង​ មិន​មែន​ចរចា​ឬ​សន្ទនា​អ្វី​ជា​មួយ​អ្នកណា​ម្នាក់នោះ​​​ទេ​។  មាន​តែ​វប្បធម៌​ហិង្សា​ប៉ុណ្ណោះ​ដែល​របប​ផ្តាច់ការ​​និយម​លើក​តម្កើង​ មិន​មែន​វប្បធម៌​សន្ទនា​អ្វីនោះ​​ឡើយ​​។ លោក​ ជីន​ សាប​ លើក​ឡើង​ថា​ «ការ​ចរចា​មិន​មែន​ជា​មធ្យោបាយ​មាន​លក្ខណៈ​ប្រាកដ​ត្រឹម​ត្រូវនោះ​​ទេ​ នៅ​ពេល​ដែល​គ្មានវត្តមាន​​ក្រុម​​ប្រជាធិបតេយ្យ​ដ៏​មាន​អំនាច​មួយ​។» បើ​គេ​ព្រម​ចរចាដោយ​សន្តិវិធី​​ គឺគេ​​ចរចា​តែ​ពេល​ដែល​​​គេ​ខ្លាំង​ជាង​ភាគី​នោះ​ ឬ​គេ​នៅ​មាន​អំនាច​ពេញ​ដៃ​​ប៉ុណ្ណោះ​  ហើយ​បើ​​ភាគី​ម្ខាង​ទៀត​​គ្មានភាព​រឹង​មាំ​ទេ​ ទៅ​ចរចា​ប្រៀប​ដូច​ជា​ទៅ​សុំ​ចុះ​ចាញ់​ឬ​ចុះ​ចូល​ដូច្នោះ​។ ការ​និយាយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធីជា​ជាង​ការ​ប្រើ​កម្លាំង​បាយ​គឺ​ជា​ឥរិយាបថ​​មួយដ៏​ប្រសើរ​ ​​ ប៉ុន្តែ​ក្នុង​ករណី​ចរចា​ជា​មួយ​ជន​ផ្តាច់​ការ​ វា​បែរ​ជា​គុណ​ធម៌ខុស​កាលៈ​ទេសៈទៅ​វិញ​​ ព្រោះ​គេអាច​ជាន់​លើ​គុណ​ធម៌នេះ​​គ្រប់​ពេល​វេលា​។ លោក​ ជីន​ សាប​ បន្ត​ថា​ «តួ​នាទី​សម​ស្រប​នៃ​ការ​ចរចា​គឺ​កើត​ឡើង​នៅ​ពេលការ​សំរេច​ចិត្ត​​ចុង​ក្រោយបង្អស់​នៅ​ទី​បញ្ចប់​នៃ​ការ​តស៊ូ​​ ដែលក្នុង​នោះ​ ​អំនាច​របស់​ជន​ផ្តាច់​ការ​ត្រូវ​បាន​បំផ្លាញ​ដោយមាន​ប្រសិទ្ធ​ភាព ហើយ​ពួក​គេ​ស្វែង​រក​​សុវត្ថិភាព​ផ្ទាល់​ខ្លួន ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​កាន់ព្រលាន​យន្ត​ហោះ​អន្តរជាតិ​​​​​។» ការ​ចរចា​មាន​ប្រសិទ្ធ​​ភាព​​ លុះ​ត្រា​តែចលនា​​​​​អំនាច​​​ប្រជាជន​អាច​បំបែក​ជន​ផ្តាច់​ការនិង​បក្ស​ពួក​ចេញ​​ពី​សសរ​ស្តម្ភ​គាំទ្រ​ចំបង​ៗ​ ដូច​ជា​យោធា​ កង​កម្លាំង​រក្សា​សន្តិសុខ​ មន្ត្រី​រដ្ឋ​ការ​។ល។ ពី​រដ្ឋាភិបាល​​ជា​មុន​សិន​។ ត្រង់​ប្រការ​នេះ​ មិន​មែន​ថា​ជន​ផ្តាច់​ការ​ចង់​គោរព​សន្យា​ទេ​ តែ​ពី​ព្រោះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​តាម​ការ​ទាម​ទាររប់​ចលនា​​​​ ដោយ​សារ​​គ្មាន​ជំរើស​ អស់​បង្អែក​ មាន​តែ​រត់​ចោល​ស្រុក​ភៀស​ខ្លួន​ទៅ​បរទេស ​ឬបើ​ពុំ​នោះ​ទេ​ ​មាន​តែ​ត្រូវកង​កម្លាំង​ដែល​ធ្លាប់​​ក្រោម​បញ្ជា​ខ្លួន​គេ​នោះ​​ចាប់​ញាត់​គុក​ រង់​ចាំ​ការ​កាត់​ទោស​ពី​តុលាការ​ប៉ុណ្ណោះ​​​​​។​ តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ជន​​ផ្តាច់​ការ​ច្រើន​តែ​កាន់​អំនាច​ដុះ​ស្លែ​ បំផ្លាញ​ប្រទេ​ស​ជាតិ​ដល់​ស្នូល​​ ដូច្នេះ​មនុស្ស​ប្រភេទ​នេះ​ ប្រជាជន​មិន​ត្រូវ​​ទុក​ចិត្ត​សូម្បី​មួយ​សរសៃ​សក់​ឡើយ កុំ​ថា​ដល់ទៅ​​ជ្រលក់ផ្តល់​ឱកាស​​ឬ​ប្រគល្ភ​កំទិចសន្លឹក​ឆ្នោត​​ឱយ​។ សូម្បី​អ្នក​នយោបាយជា​ទូទៅ​​នៅ​ពិបាក​ទុក​ចិត្ត​ផង​ ទំរាំ​តែ​អ្នកនយោបាយ​ផ្តាច់​ការ! ដោយ​សារ​​ពេល​របូត​ពី​​អំនាច​ ជន​ផ្តាច់​ការ​មាន​វាសនា​កំសត់​ ​​ ដូច្នេះ​ដរាប​ណា​អាច​ធ្វើ​ទៅ​បាន​ គេ​នឹង​នៅ​តែស្វាធ្យាយ​រក្សា​អំនាច​ឱយ​ខាង​តែ​បាន។​​  បើ​អ្នក​ចរចា​ខុស​កាលៈ​ទេសៈ​ ទោះ​ជន​ផ្តាច់​ការ ​ឯកភាព​អ្វី​ជា​មួយ​អ្នកក៏​ដោយ​​ ដរាប​ណា​កម្លាំង​យោធា​ដែល​ជាសាច់​ដុំ​ធំ​បំផុត​របស់​គេ ​នៅ​តែ​ស្ថិត​ក្រោម​អំនាច​គេ​ គេ​នៅ​តែ​រំលោភ​​កិច្ច​​សន្យា​ ហើយ​បើ​មាន​ការ​តវ៉ា​ គេ​នៅ​តែ​បង្ក្រាប ចាប់​យក​ដាក់​គុក​ដដែល​ជា​ដដែល​​​។​ ​ក្រៅ​ពី​ករណី​នេះ​ ការ​ចរចា​​មាន​ករណី​ជោគ​ជ័យតិច​តួចណាស់ ​ជន​ផ្តាច់​ការ​​អាចធ្វើ​ជា​​ព្រម​តាម​ការ​ចរចា​​ដើម្បី​លួង​ចិត្ត​ប្រជាជន​ប៉ុណ្ណោះ​ ហើយ​គេ​នឹង​រក​ឱកាស​ឆក់​យក​អំនាច​មក​វិញ​ជា​ដរាប​។ លោក​ ជីន​ សាប​ បាន​ប្រាប់​ជា​មុន​ថា​ «ជន​ផ្តាច់​ការ​សន្យា​អ្វី​ក៏​ដោយ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀងដែល​បាន​​​ចរចា​ គ្មាន​នរណា​អាច​បំភ្លេច​បាន​ទេ​ថា​ ជន​ផ្តាច់​ការ​អាច​សន្យា​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក្សា​ការ​ព្រម​ចំណុះ​ពី​ក្រុម​​ប្រជាធិបតេយ្យ​ដែល​ជា​គូ​ប្រជែង​ ហើយ​ក្រោយ​មក​រំលោភ​បំពាន​កិច្ច​ព្រម​ព្រៀង​ដោយ​គ្មានការ​​អៀន​ខ្មាស​។» លើ​ស​ពី​នេះ​ទៀត​នោះ​ លោក​ បាន​បន្ត​ថា​ «នៅ​ពេល​កម្លាំង​ប្រឆាំង​ខាង​ក្នុង​ស្រុក​និងអន្តរជាតិដែល​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ត្រូវ​បាន​ដក​ចេញ​ ជន​ផ្តាច់​ការ​អាច​នឹង​កាន់​តែ​គាប​សង្កត់​និង​ប្រើ​ហិង្សា​ឃោរ​ឃៅ​ជាង​ពី​មុន​ទៅ​ទៀត​។​» នេះ​ហើយ​ជា​សារ​ជាតិ​របស់​ជន​ផ្តាច់​ការ​! បើ​ស្គាល់​គេ​មិន​ច្បាស់ទេ​ នឹង​ត្រូវ​គេ​បោក​បាន​ម្ត​ងជា​ពីរ​ដង មិន​លស់​ពេលឡើយ​​​។

Tyranny

កុប​កម្ម​ហិង្សា​ គឺ​ជា​ជំរើស​​ចុង​ក្រោយ​ដែល​ប្រជាជន​គិត​ថា​អាច​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ​ កសាង​ប្រជាធិបតេយ្យ​បាន ​ហើយ​ក៏​មានអ្នកខ្លះ​​ជឿ​លើ​ការ​ធ្វើ​​​រដ្ឋ​ប្រហារនោះ​ដែរ​។​ គេ​គប្បី​ពិចារណា​អំពី​មធ្យោបាយ​ណា​ដែល​ចលនា​ប្រឆាំង​​មាន​អាទិ​ភាព​លើ​រដ្ឋាភិបាល​ ​អាច​ដើរ​ខ្សែ​លើ​ជន​ផ្តាច់​ការ​បាន និង​ជា​ពិសេស​អាច​បំបែក​សសរ​ស្តម្ភ​គាំទ្រ​របស់​ពួក​គេ​​។ ប៉ុន្តែ​ គួរ​ឱយ​ស្តាយ​ មធ្យោបាយ​ហិង្សា​ឬ​យោធា​​ គឺ​ជា​វិធី​ដែល​ចាញ់​ប្រៀប​រដ្ឋាភិបាល​​ស្ទើរ​តែ​ទាំង​ស្រុង​មិន​ថា​ សម្ភារៈ​បរិក្ខារ​ គ្រឿង​យុទ្ធ​ភណ្ឌ​ ហេដ្ឋារចនាសម្ពន្ធ​ ទំហំ​និង​គុណ​ភាព​កង​ទាប់​ នេះ​នៅ​មិន​រាប់​បទ​ពិសោធ​បញ្ជា​​​ទាប់​និង​ជំនាញ​ខាង​យោធា​របស់​អ្នក​ដឹក​នាំ​យុទ្ធនាការ​ប្រឆាំង​ផង​។ យ៉ាង​ណា​មិញ​ ​​រដ្ឋ​ប្រហារ​ដោយ​ក្រុម​អ្នក​មាន​អំនាចយោធា​​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋាភិបាល​ គឺ​ជា​វិធី​ដ៏​ងាយ​និង​លឿន​រហ័ស​ក្នុង​ការ​ផ្តួល​របប​ដឹក​នាំ ព្រោះ​វា​វាយ​ប្រហារ​រដ្ឋាភិបាល​ពី​ខាង​ក្នុងពិបាក​ទប់​ទល់​​។​ ប៉ុន្តែ ​បើ​មាន​ករណី​ថ្លោះ​ធ្លោយ​ណា​មួយ​ វា​អាច​ធ្វើ​ឱយ​ការ​ចាប់​សម្លាប់​គ្នាឬ​បែក​ខ្ញែក​ក្នុង​រដ្ឋាភិបាល​ ដែល​ហុច​ឱកាស​ឱយ​ភាគី​ទី​បី មិន​ថា​ជា​ក្រុម​ក្នុង​ស្រុក​ឬ​បរទេស​នោះ​ទេ​ ​ឆ្លៀត​ទាញ​យក​ប្រយោជន៍​ពី​ចលាចល​នយោបាយ​នោះ​ដែរ​។ អសន្តិ​សុខ​ជាតិ​​ឬ​ចោរកម្ម​ គឺ​ជា​រឿង​ដែល​គេ​អាច​រំពឹងទុក​​យ៉ាង​ងាយ​។​​ ជា​ពិសេស​គឺ​លទ្ធ​ផលនៃ​រដ្ឋ​ប្រហារ​ លោក​ ជីន​ សាប​ បញ្ជាក់​ថា​ «ការ​ទាញ​បុគ្គល​ណា​ម្នាក់​និង​បក្ស​ពួករបស់​គេ​​ពី​តំណែង​ដែល​ពួក​គេ​កាន់​កាប់​ វា​ទំនង​គ្រាន់​តែជា​ការ​​បើក​ទ្វារ​ឱយ​ក្រុម​មួយ​ទៀត ឱយ​​មក​អង្គុយ​កន្លែង​ពួក​គេ​តែ​ប៉ុណ្ណោះ​។» គឺ​ថា​ ការ​ផ្លាស់​ប្តូរ​បុគ្គល​និង​ក្រុម​របស់​គេ​ ដោយ​គ្មាន​បង្កើត​វិធី​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ចាស់​ គ្មាន​យន្ត​ការ​បង្ខំ​ក្រុម​ថ្មី​នោះ​ វា​​គ្មាន​បាន​ប្រយោជន៍​អ្វី​ដល់​ប្រជាជន​ឬ​ប្រទេស​ជាតិ​ឡើយ​ ប៉ុន្តែ​វា​បែរ​ជា​បង្កើត​បញ្ហាថ្មី​​ជាន់​លើ​បញ្ហា​ចាស់​ទៅ​វិញ​ ​បំផុត​នោះ​គឺ​រដ្ឋ​ប្រហារ​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​តែ​ម្តង​ ព្រោះតែ​​ពួក​គេ​ដណ្តើម​យក​អំនាច​ដោយ​គ្រាប់​កាំភ្លើង​ ពុំ​មែន​សន្លឹក​ឆ្នោត​។​ លោក​ ពោល​បន្ត​ថា «តាម​ទ្រឹស្តី ក្រុម​នោះ​ប្រហែល​ជា​មាន​អាកប្បកិរិយា​ស្លូត​ជាង​មុននិង​បើក​ផ្លូវ​ឱយ​មាន​កំណែ​ទំរង់​ប្រជាធិបតេយ្យ​ក្នុង​កំរិត​ណា​មួយ​។ ទោះ​បី​យ៉ាង​ណា រឿង​ផ្ទុយ​ពី​នេះ​​ទើប​ជា​ករណី​ដែល​នឹង​កើត​ឡើង​ទៅ​វិញ​។​» ពុំ​មែន​តែ​ករណី​រដ្ឋ​ប្រហារ​នោះទេ​ដែល​នាំ​មក​នូវ​លទ្ធ​ផល​បែប​នេះ​ កុប​កម្ម​ហិង្សា​ក៏ពុំ​​ខុស​គ្នា​ដែរ​ ហើយ​ប្រហែល​ជា​អាច​បង្ក​មហន្ត​រាយ​ជាង​នេះទៅ​​ទៀត​ ដោយ​សារ​កុប​កម្ម​ហិង្សា​​វាយ​ប្រហារ​រដ្ឋាភិបាល​ពី​ក្រៅ ជា​ទួទៅ​ អូស​បន្លាយ​រយៈ​ពេល​ប៉ះ​ទង្គិច​គ្នា​យូរ​ជាង​ នាំ​ផលអាក្រក់​ច្រើន​និង​ខ្លាំង​ជាង​ បើ​ប្រៀប​នឹង​​​រដ្ឋ​ប្រហារ។​

Neocolonalism

កត្តា​ក្នុង​ស្រុកដូច​ជា​ ច្បាប់​ ស្ថាប័ន​ ការ​ចរចា​ កុបកម្ម​ រដ្ឋ​ប្រហារ​​ទាំង​ប៉ុន្មាន មិន​ដើរ​ទៅ​ហើយ​ ​គេ​ប្រហែល​ជា​ច្រលំ​ថា​ កត្តា​ក្រៅ​ស្រុក ​ដូច​ជា​ តុលាការ​អន្តរជាតិ​និង​អន្តរាគមន៍​បរទេស​អាច​ជួយ​សង្គ្រោះ​ប្រជាជន​ពី​របប​ផ្តាច់​ការ​បាន​ហើយ។ ជា​អកុសល​ វា​គឺ​​ជា​ការ​​សន្សំ​គំនិត​សង្ឃឹម​អន្តរាគមន៍​បរទេស​ជ្រុល​ពេគ​ ការ​ខក​ចិត្ត​ក៏​ខ្លាំង​ដូច​គ្នា​។​​​ ការ​​រំពឹង​ចាំ​អន្តរាគមន៍​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ​មិន​មែនថា​គ្មាន​ប្រសិទ្ធភាពសោះ​នោះ​​ទេ ព្រោះ​ការ​ថ្កោល​ពី​តុលារ​ការ​នេះ​អាច​កៀង​គរ​អន្តរជាតិ​ឱយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ​ ផ្តាច់​ចំណង​ការ​ទូត​ ឈប់​រក​ស៊ី​ជា​មួយ​ប្រទេស​នោះ​បាន​។ ទិដ្ឋ​ភាព​នៅ​ពី​ក្រោយ​ឆាក​ដែល​ទស្សនិក​ជន​មិន​សូវ​បាន​ទស្សនាតាម​ដាន​​រឿង​តុលាការឧក្រិដ្ឋ​កម្ម​​អន្តរជាតិ​នោះ​ គឺ​ថា​ សហគមន៍​អន្តរជាតិ​ជា​អ្នក​ដឹក​នាំសម្តែង​។​ អាស្រ័យ​ហេតុ​នេះ​ តុលា​ការឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​កំរ​អាច​ឯក​រាជ្យ​ សំរេច​ចិត្ត​បាន​ដោយ​មិន​ពឹង​លើ​រដ្ឋ​សមាជិក​របស់​ខ្លួន​ណាស់​ ពី​ព្រោះ​តែ​ប្រទេសជា​សមាជិក​​នីមួយ​ៗ​ក្នុង​សហគមន៍អន្តរជាតិ​​កំរ​រក​​ឃើញ​ហេតុ​ផល​អ្វី​ត្រូវ​ខ្វាយ​ខ្វល់​ពី​ប្រទេស​ផ្សេងណាស់​ មាន​ប្រយោជន៍​ទើប​មាន​សកម្ម​ភាព​​។ និយាយ​នេះ​ មិន​មែន​ថា​ សម្ពាធ​អន្តរ​ជាតិ​គ្មាន​បាន​ការ​សោះ​នោះ​ទេ​ ដូច​មាន​ករណី​អន្តរជាតិ​គាំទ្រ​ចលនា​​ក្នុងស្រុក​​ឬ​បែរ​ប្តូរ​ទិស​ដៅ​ពី​ការ​គាំទ្រ​រដ្ឋាភិបាលបង្វិលមក​ជួយ​បាតុកម្ម​វិញ​។ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចពី​អន្តរជាតិ​ ការ​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ ការ​បោះ​បង់​ចោល​រដ្ឋាភិបាល​ពី​សំណាក់អន្តរជាតិ​ ការ​បដិសេធពី​អង្គការ​សហប្រជាជាតិ​ បាន​រួម​ចំណែក​បង្ខំ​រដ្ឋាភិបាល​ឱយ​ស្រប​តាម​ចលនា​ប្រជាជន​កាន់​តែ​ខ្លាំង​។ ឧ.​ ប្រជាជន​ធ្វើ​ពលិការ​សេដ្ឋកិច្ច​ដោយមិន​​ធ្វើ​ការ​ មិន​ជាវ​ផលិត​ផល​ណា​មួយ​ ស្រប​ពេលអន្តរជាតិ​កំពុង​បន្ត​ដាក់​​​សម្ពាធ​សេដ្ឋកិច្ចលើ​រដ្ឋាភិបាល​។​​ ទោះ​បី​យ៉ាង​ណា​ សម្ពាធ​អន្តរ​ជាតិ​គ្រាន់​តែ​ធ្វើឱយ​​រដ្ឋាភិបាល​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ មិន​មែន​ដួល​រលំ​ទាំង​ស្រុង​ឡើយ​ ដូច្នេះ​នៅ​តែ​ប្រជាជន​​​ទេ​ជា​អ្នក​ទាញ​រដ្ឋាភិបាល​ចុះ​ ព្រោះ​ពួក​គេ​ជា​អ្នក​លើក​រដ្ឋាភិបាល​ឡើង​ ទោះ​ដោយ​ផ្ទាល់​ឬ​មិន​ផ្ទាល់​ក្តី​។ មាន​ករណី​ខ្លះ​ ជន​ផ្តាច់​ការ​ទំនង​ជាអាច​​​ស្តាយ​ក្រោយ​ពី​ការ​ចុះ​សន្ធិសញ្ញា​​ជា​មួយ​នឹង​​​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ដោយ​សារ​ពួក​​គេ​ទំនង​ជា​មិន​រំពឹង​ទុក​គិត​ថា​ ថ្ងៃ​ណា​មួយ​ប្រជាជន​លែង​គាំទ្រ​ខ្លួន​ ហើយ​អាច​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​នោះ​ទេ​។ គេ​​គិត​ថា​ គេ​នឹង​អាច​កាន់​អំនាច​លុះ​អស់​ជីវិត​! ហេតុ​តែ​​អំនាច​​ជា​ជីវិត​របស់​ជន​ផ្តាច់ការនេះ​ហើយ​​​ ដូច្នេះ​ មិន​ដឹង​ថា ​គេ​នឹងយក​ជីវិត​កង​ទាប់​ដែល​ជា​ប្តី​ បង​ប្អូន ​កូន​ចៅ​របស់​ប្រជាជន​ដែល​គ្មាន​កំហុសទាំង​នោះ​ ​ទៅ​គ្រវែង​ចោល​ក្នុង​សមរភូមិ​ប៉ុន្មាន​នាក់​នោះ​ទេ​ ដើម្បី​រក្សា​អំនាច​ពួកគេ​។ នៅ​ពេល​ដែល​មាន​សត្រូវ​ទាំង​ក្នុង​ទាំង​ក្រៅ​បែប​នេះ​ ជា​លទ្ធផល​ ​ជន​ផ្តាច់ការ​កំរ​​ជោគ​ជ័យណាស់​ តែ​ផ្តួល​រំលំ​ជន​​​ផ្តាច់​ការ​តែ​ម្យ៉ាង​មិន​គ្រប់​គ្រាន់​ឡើយ​ គេ​ត្រូវ​កាត់​បន្ថយ​ផល​វិបាក​អវិជ្ជមាន​បន្សល់​ទុក​ពី​របប​ផ្តាច់​ការនោះ​ផង​​ដែរ​ ហើយ​អ្នក​អន្តរាយធ្ងន់​បំផុត​នៅ​តែ​ជា​ប្រជាជនដដែល​ៗ បើ​ដរាបណា​​គេ​នៅ​តែ​យក​រឹង​ជល់​នឹង​រឹង ​គង់​តែ​បែក​ទាំង​សង​ខាង​ ទោះ​ម្ខាងត្រូវ​ស្រាល​ម្ខាង​ធ្ងន់​ ​តិច​ឬ​ច្រើន​ក្តី​។ អ្វី​ដែល​ត្រូវ​កត់​សម្គាល់​បំផុត​នោះ​ គឺថា​ ការ​បញ្ចូន​​ជន​ផ្តាច់​ការ​ទៅ​កាត់​ក្តី​ នៅ​តែ​ត្រូវ​ធ្វើ​ឡើង​​ដោយ​​សាមី​ប្រទេសនោះ​​ដដែល​។ យ៉ាង​ណា​ក៏​ដោយ​ យើង​ពុំ​បាន​បដិសេធ​ពី​សារៈ​សំខាន់​នៃ​សម្ពាធ​ឬ​ជំនួយ​អន្តរជាតិ​ទាំង​ស្រុង​​នោះ​ទេ បើ​សិន​ចលនា​ប្រជាជន​ខ្លួនឯង​បាន​ផ្តួល​រំលំ​របប​នោះ​ដោយមធ្យោបាយ​អហិង្សា​​​ អន្តរជាតិ​គ្រាន់​តែ​ជួយ​តែ​មិន​លូក​ដៃ​។​ ប៉ុន្តែ​ អន្តរជាតិ​មិន​អាច​ទុក​ចិត្ត​បាននិង​​សំរេច​ចិត្ត​ស្ទាក់​ស្ទើរណាស់​។ តុលាការ​ក្នុង​ស្រុក​ឱយ​តែរៀប​ចំ​ឱយ​មាន​អព្យាក្រឹតភាព​និង​ឯក​រាជ្យ​ មិនឋិត​​ក្រោម​ឥទ្ធិ​ពល​អ្នក​នយោបាយ​ នៅ​តែ​គួរ​ឱយ​ទុក​ចិត្ត​ជាង​។ ម្យ៉ាង​ ការ​កាត់ទោស​អ្នក​មាន​អំនាចនិង​បក្ស​ពួក​​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​និង​បំផ្លាញ​ប្រទេស​ជាតិនៅ​ក្រោម​តុលាការ​ជាតិ​ ​ គឺ​បាន​លើក​តម្កើង​គុណ​តម្លៃ​សង្គម​ទាំង​នោះ​ឡើង​វិញ​និង​បង្កើត​ទំនុក​ចិត្ត​លើ​តុលាការ​ជាតិ​ឡើង​វិញ។ ខ្លួន​​ទី​ពឹង​ខ្លួន​ជា​ជំរើស​ល្អ​បំផុត​។ ទម្លាប់​​ពឹង​បរទេស​គឺ​ជា​មេរៀន​ខុស​ដដែលៗ​ដែល​ប្រជាជន​ល្មម​រៀន​ចេះ​។​ ទីដែល​កើតហេតុ​ ទី​ដែល​មាន​អយុត្តិធម៌​ គឺ​ជា​ទី​ល្អ​បំផុត​សំរាប់​បន្សាប​ការ​ឈឺ​ចាប់​​ទាំង​ឡាយ​ឱយ​សះ​ស្បើយ​ឈប់​គុំ​កួន​បន្ត​ទៀត​។​ នយោបាយ​ផ្សះ​ផ្សាយ​ជាតិ​ ដោយ​មិន​​យក​ទោស​ពៃរ​ជន​ល្មើស​ ឱយ​ពួក​គេ​សារ​ភាព​ការ​ពិត​ ផ្តល់​សេរី​ភាព​និង​ការ​អត់​ឱនឱយ​ពួក​គេ​គឺ​ជាថ្នាំ​ដ៏​មាន​ប្រសិទ្ធ​ភាព​ដែល​អ្នក​ជំងឺ​ត្រូវ​ការ​ ទោះ​បី​ពួក​គេ​មិន​សូវ​ជឿ​ជាក់ថា​លេប​ទៅ​ជា​​ក៏​ដោយ​ ក៏​គ្រូ​ពេទ្យ​​ត្រូវ​តែ​ផ្តល់​ថ្នាំ​ផ្លូវ​ចិត្ត​ជា​មុន​ដែរ​។ ទោស​ប្រហារ​ជីវិតនិង​ទោស​ជាប់​គុក​មួយ​ជីវិត ខុស​ពី​ជំនឿ​របស់​ប្រជាជន​ទួទៅ​ ​គឺ​ជា​ទោស​ស្រាល​បំផុត​សំរាប់​ឧក្រិដ្ឋ​ជន​ស្រប​ច្បាប់​ ដូច​ជា​ជន​ផ្តាច់​ការនេះ​។ ទោស​ធ្ងន់​បំផុត​គឺ​ការ​ផ្តល់​សេរី​ភាព​ឱយ​ពួក​គេប្រឈម​មុខ​នឹង​​ប្រជាជន​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​បាប​ ជិះ​ជាន់​ បង្ក​របួស​ស្នាម​ រួច​ហើយ​ត្រូវប្រជាជន​នោះ​ឯង​ ធ្វើ​មិន​ស្គាល់​ ធ្វើ​ដូច​មិន​ឃើញ​ មិ​ន​និយាយ​រក​ ទិញ​អាហារ​ហូប​ចុក​បន្តិច​បន្តួច​ក៏​ប្រជាជន​មិន​លក់​ឱយ​ ឈ្មោះ​ក៏​មិន​ចង់​រំឭក។​​​ នេះ​គឺ​ជា​ទោស​ប្រហារ​ជីវិត ​ដែលធ្វើ​ឱយ​​អ្នក​ទោស​ស្លាប់​ទាំង​នៅ​រស់​។

​បើសិន​​មាន​អន្តរាគមន៍​យោធា​បរទេស ក៏​អន្តរាគមន៍​នោះ​​ទំនោរ​ជា​ធ្វើ​បាបបំផ្លិត​បំផ្លាញ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជាង​រដ្ឋាភិបាល​ ហើយ​សម្បត្តិ​របស់​រដ្ឋាភិបាល​ក៏គឺ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋបាន​មកពី​​ថវិកា​​របស់​ប្រជាជន​ដែរ​។​​​ អន្តរាគមន៍​យោធា​ពី​បរទេស​ក៏​ពុំ​ប្រាកដ​ថា​ជោគ​ជ័យ​មួយ​រយ​ភាគ​រយ​ដែរ​​ ព្រោះ​សសរ​ស្តម្ភ​គាំទ្ររបប​ដឹក​នាំ​នៅ​តែ​មាំ​ទាំ​ជា​ជាង​ត្រូវ​បាន​កាត់​បន្ថយ​។ ​ច្បាស់​ណាស់​ ជា​ទួទៅ​ ជន​ផ្តាច់​ការពូកែ​ខាង​ប្រើ​ទាប់ ​ហើយ​ពួក​គេ​​នឹង​ប្រើ​កម្លាំង​យោធាស្មគ្រ​ស្មោះ​នឹង​ខ្លួន ​ដែលនៅ​សេស​​សល់​​​ទាំង​ប៉ុន្មាន​ទៅ​ទប់​ទល់​នឹង​កង​រក្សា​សន្តិសុខ​​នៃ​អង្គការ​សហប្រជា​ជាតិ​​លុះ​ដង្ហើមចុង​ក្រោយ​ដែរ។ ទោះ​បី​យ៉ាង​ណា​​ រាល់​អន្តរាគមន៍​ពី​ខាង​ក្រៅ​ទាំង​ឡាយ​ កើត​មាន​តែ​នៅ​​ពេល​ដែល​ចលនា​នៅ​ខាង​ក្នុង​ប្រទេស​បាន​ផុស​ផុល​ខ្លាំង​ហើយ​ប៉ុណ្ណោះ​។ គួរ​ចាំពាក្យ​​​ដាស់​តឿន​របស់​លោក​ ជីន​ សាប​ ថា «រដ្ឋ​បរទេស​មួយចំនួន​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​ផ្តាច់​ការ គ្រាន់​តែ​ដើម្បី​ចង់​ត្រួត​ត្រា​​សេដ្ឋកិច្ច​ នយោបាយ​ យោធា​របស់​​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​។ រដ្ឋ​បរទេស​អាច​នឹង​ចូល​រួម​ជួយយ៉ាង​​សកម្ម​ក្នុង​បំណង​ល្អ​ តែ​នៅ​ពេល​ការ​តវ៉ា​នៅ​ខាង​ក្នុង​ប្រទេសបាន​ចាប់​ផ្តើម​ពុះ​ពោរ​អង្រន់​របប​ផ្តាច់​ការ​ហើយ​នោះ​ទេ​។ ជា​លទ្ធផល​នៃ​ស្ថាន​ភាព​នេះ​​​ ទើប​មាន​ការ​ចាប់​អារម្ម​ពី​អន្តរជាតិ​ចំពោះ​​សារ​ជាតិ​ឃោរឃៅ​នៃ​របប​​​ផ្តាច់​ការ​នោះ​​។» ការ​បញ្ចប់​របប​ផ្តាច់​ការ​គ្រាន់​តែ​ទប់​ស្កាត់​​ឫស​គល់​​មួយ​ចំនួន​នៃ​បញ្ហា​មិន​ឱយ​រាល​ដាល​បន្ត​ទៀត​ប៉ុណ្ណោះ​ មិន​មែនបញ្ចប់ផល​វិបាក​ដែល​បន្សល់​ទុក​ពី​របបចាស់​​នោះ​​ឡើយ​​​។ បើ​របប​ផ្តាច់​ការ​នៅ​តែ​​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​អំពើ​ហិង្សា​ មាន​ន័យថា​​ ទំនាស់​នយោបាយ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ហិង្សា​ ចង់​ឬមិន​ចង់​ គឺ​គេ​កំពុង​លើក​តម្កើងអំពើ​ហិង្សា​ជាជាង​​មធ្យោបាយ​សន្តិ​វិធី​ទាំ​ង​ឡាយ​។ មេ​ដឹក​នាំដែល​ក្លាយ​ជាជន​​​ផ្តាច់​ការ​ដោយ​សារ​មាន​កម្លាំង​យោធា​ហិង្សា​ជា​អាវុធនេះ​ឯង​​ គឺ​ថា​ ពុំ​មែន​តែ​ជន​ផ្តាច់​ការទេ​ដែល​​បង្កើត​អំពើ​ហិង្សាជា​រចនាសម្ពន្ធ​ ហិង្សាក៏​បាន​​បង្កើត​ជន​ផ្តាច់​ការវិញ​ដែរ​​​។​ របប​ផ្តាច់​ការ​ មិន​មែន​ដួល​រលំ​ទាំង​ស្រុង​ដោយ​គ្រាន់​តែ​ដក​បុគ្គល​ផ្តាច់​ការ​ម្នាក់​ចេញ​ ឬ​សម្លាប់​គេ​ចោល​នោះ​ទេ​ គឺថា​​ដើម្បី​ផ្លាស់​ប្តូរ​របប​ផ្តាច់​ការ គេ​​ត្រូវ​រំលាយ​រចនាសម្ពន្ធហិង្សា​និង​​ផ្តាច់​ការ​ដែលធ្លាប់​តែ​​ផ្តល់​សិទ្ធិ​សំរេច​នៅ​លើ​តែ​បុគ្គល​ម្នាក់  ឱយមក​​​អ្នក​ក្រោម​បង្គាប់​ទាំង​អស់​មាន​សិទ្ធិ​ចូល​រួម​សំរេច​ស្មើ​គ្នា​វិញ​ ពោល​គឺ បំបែក​អំនាចប្រមូល​ផ្តុំ​​ដោយ​​បែង​ចែក​មក​អ្នក​នៅ​មូលដ្ឋាន​ អ្នក​តូច​ៗ សមាជិក​អ្នក​អនុវត្ត​វិញ​។​ ការ​ឈ្លាន​ពាន​ពី​បរទេស​នឹង​ជំរុញ​​រដ្ឋឱយ​​ប្រើ​អំនាច​យោធា​ការ​ពារ​កាន់​តែ​ខ្លាំង​ឡើង​ ហិង្សា​កាន់​តែ​កើន​ឡើង​ ប្រជាធិបតេយ្យ​នឹង​កាន់​តែ​ធ្លាក់​ចុះ​។​ អ្វី​ដែលគេ​​ត្រូវ​ចាំ​គឺ​ថា​ «ចរិត​បរទេស​គឺ​​ជួយ​ដើម្បី​ប្រយោជន៍​ ជួយ​លែង​បាននឹង​​បោះ​បង់​​។​»​ ពួក​បរទេស​​មាន​ទំនោរ​ឆក់​ឱកាស​ពេល​ចលាចល​ ហេតុ​នេះ​​ បើ​​​ប្រជាជនធ្វើ​យុទ្ធនាការ​ដោយ​ហិង្សានឹង​នាំ​​ឱយ​មាន​ចលាចល​ ​ជួយ​បំពេញ​ផែន​ការ «ពស់​សង្គ្រោះ​ត្រីពី​ការ​លង់​ទឹក​​» ​របស់​ពួក​បរទេស​ដែល​ជា​បច្ចាមិត្រនោះ​​ឱយ​បាន​សំរេចពុំ​ខាន​ឡើយ​​​។ សំរាប់​បរទេស​ ប្រជាធិបតេយ្យ​ឬ​ផ្តាច់​ការ​មិន​សំខាន់​ទេ​ សំខាន់​​ឱយ​តែ​បំរើ​ប្រយោជន៍​គេ​​​។ ដូច្នេះ​ បើ​​បរទេស​នោះ​កាន់​ជើង​រដ្ឋាភិបាល​ផ្តាច់​ការ​ចាស់​ ពេល​មាន​កុប​កម្ម​ហិង្សា​រំលំ​រដ្ឋាភិបាល​ បរទេស​ផ្សេង​ទៀត​នឹង​ជួយក្រុម​ដែល​នឹង​អាច​ក្លាយ​ជា​​​រដ្ឋាភិបាល​ថ្មី នោះ​បរទេស​នៅ​តែ​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល វិល​ចុះ​វិល​ឡើង​នៅ​តែ​ផ្តាច់​ការ នៅ​តែ​សង្គ្រាម​ស៊ីវិល​ នៅ​តែ​ក្រោម​ឥទ្ធិពល​បរទេស​ដដែលៗ​។​​​ ​​យើង​ពិបាក​បន្ទោសប្រទេស​​បរទេស​ទាំង​នោះដែរ ព្រោះ​អាត្មា​និយម​ អសីល​ធម៌​ អមនុស្ស​ធម៌​ គឺ​ជាគុណ​ធម៌​នៅ​ក្នុង​វិស័យ​នយោបាយ​។​ ​គេ​យក​ផល​ប្រយោជន៍​ប្រទេស​គេ​សំខាន់​ ព្រោះ​គេ​ស៊ី​ប្រាក់​ខែ​ប្រជាជន​គេ​ មិន​មែន​ស៊ី​ប្រាក់​ខែ​ប្រជាជន​ប្រទេស​ឯ​ទៀត​​​ឡើយ​ ដូច្នេះបើគ្មាន​កាក​ គេ​ក៏​មិនមក​ខាត​ពេល​​​ហុត​ទឹក​ដែរ​​។ ក្នុង​ឆាក​នយោបាយ​ គេ​មិន​និយាយ​ពី​យុត្តិធម៌និង​​មនុស្ស​ធម៌ទេ​​ គេ​គិត​តែ​អំនាច​និង​ប្រយោជន៍​តែ​ប៉ុណ្ណោះ​។ កម្លាំង​ផ្ទៃ​ក្នុងប្រទេសជា​ធាតុ​​​សំខាន់ក្នុង​ការ​រំដោះ​សាមី​ប្រទេស​ ឯ​​​បរទេស​ខាង​ក្រៅអាច​ត្រឹម​តែ​ជា​ជំនួយ​ការ​ប៉ុណ្ណោះ​ ព្រោះ​កម្លាំង​ខាង​ក្នុង​គឺ​ជា​ប្រភព​ចាំ​បាច់​នៃ​អំនាចរដ្ឋ​ក្នុង​ប្រទេស​​។​ លោក​ ជីន​ សាប​ ណែនាំ​ថា​ «ទោះ​បី​របប​ផ្តាច់​ការ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ ឬ​ក៏​ក្នុង​កំរិត​ខ្លះ​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​សកម្ម​ភាព​របស់​អន្តរជាតិក៏ដោយ​​ ដំណើរ​បន្ត​នៃ​របប​នោះ​នៅ​តែ​ពឹង​អាស្រ័យ​ជា​ចំបង​លើ​កត្តា​ខាង​ក្នុង​ដដែល​។»​ ដូច្នេះ​ លោក​ បន្តទៀត​​ថា​ «ការ​រំដោះ​ខ្លួន​ពី​របប​ផ្តាច់​ការ​ បំផុត​គឺ​ផ្អែក​លើ​សមត្ថភាព​របស់​ប្រជាជន​ក្នុង​ការ​រំដោះ​ខ្លួន​ឯង​។» បើ​ខាង​ក្នុងប្រទេស​​ ប្រជាជន​ខ្លាំង​  គ្មាន​បរទេស​ណា​ហ៊ាន​ឈ្លាន​ពាន​ឡើយ​។ តែ​បើ​ខ្សោយ​ ទោះ​​មិន​មែន​ជា​អាយ៉ង​បរទេស​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​គង់​តែ​នឹង​ជិះ​ជាន់​ប្រជាជន​ក្នុង​​ប្រទេស​ខ្លួន​ឯង​ដូច​តែ​គ្នា​ទេ​។

Deforestion Chomsky Quote

និយាយ​រួម​​ អន្តរាគមន៍​​ជួយ​ឬ​អន្តរាគមន៍​បំផ្លាញ​? វា​អាស្រ័យ​លើ​វិធី​ដែល​យុទ្ធនាការ​ប្រើ​និង​ជំហររបស់​អ្នក​ឱយ​​ជំនួយ។ បើ​យុទ្ធនាការ​នោះ​អហិង្សា​និងអន្តរជាតិ​ជួយ​តែ​មិន​​អន្តរាគមន៍​ ​​ មិន​ថាជា​​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឬ​ជា​ជំនាញ​បច្ចេកទេស​ ថវិកា​ នោះ​ទេ វា​​គឺ​ជា​គ្រឿង​ជំរុញ​ជួយ​​ចលនា​ក្នុង​កំរិត​ណា​មួយ​ ទោះ​មិនអាច​​ធានា​ថា​ចលនា​ជោគ​ជ័យ​ក៏​ដោយ​។​ តែ​បើ​យុទ្ធនាការ​នោះ​ហិង្សា​ ទោះ​អន្តរាគមន៍​នោះ​ជួយ​ខាង​ចលនា​ឬ​ខាង​រដ្ឋាភិបាលក៏ដោយ​ ក៏​​គ្មាន​លទ្ធផល​ល្អ​ចំពោះ​ប្រទេស​ជាតិ​និង​ប្រជាធិបតេយ្យ​នោះ​ដែរ​។​ ​ទោះ​អន្តរាគមន៍​ពី​ខាង​ក្រៅ​ហុច​លទ្ធផល​ដូច​ម្តេច​ក៏​ដោយ​ គួរ​កត់​សម្គាល់​ដែរ​ថា​ ដរាប​ណា​ប្រជាជនភាគ​ច្រើន​ធ្វើ​​ចរិត​អសកម្ម​ ចាំ​តែ​គេ​ជួយ​ គិត​ថា​នយោបាយ​ប្រកប​ដោយ​ហានិភ័យ​ ​មិន​ទាន់ចេះ​ប្រើ​ប្រាស់​អំនាចខ្លួន​ឯង​ ពុំ​ជឿ​ជាក់​លើ​បាតុកម្ម​អហិង្សា​​ ខ្លាច​អ្នក​មាន​អំនាច​ មិន​កសាង​មូលដ្ឋាន​ប្រជាធិបតេយ្យនិង​រចនាសម្ពន្ធ​រឹង​មាំ​បំបែក​អំនាច​មេ​ដឹក​នាំ ​ ចេះ​តែ​ពឹង​លើ​បុគ្គលម្នាក់​ជា​ជាង​បង្កើត​ប្រព័ន្ធ​​​ ទោះអាច​​អូស​ក​ជន​ផ្តាច់​ការ​មួយ​យក​ទៅ​កាត់​ក្តី​ក៏​ដោយ​​ ក៏​គង់​តែ​មានជន​ផ្តាច់​ការ​ថ្មី​មក​ជំនួស​កន្លែង​ចាស់​នោះ​ដែរ។​ ហេតុ​នេះ​ហើយ​ទើប​លោក ​ណូអេម​ ឆូម​ស្គី (Noam Chomsky) អ្នក​ប្រាជ្ញ​ខាង​ភាសា​សាស្ត្រ​ដែល​ចាប់​អារម្ម​សិក្សាអំពី​បញ្ហា​នយោបាយ​ បាន​​ពោល​​ព្រមានថា «ដរាប​ប្រជាជន​ទួទៅ​ទាំង​អស់​អសកម្ម​ មិន​រវី​រវល់ ​[ពី​រឿង​នយោបាយ]​ ភ្លើត​ភ្លើន​និយម​នឹង​ការ​ទិញ​សម្ភារៈ​ ស្អប់​ខ្ពើម​អ្នក​ងាយ​រង​គ្រោះ​ នោះអ្នក​មាន​អំនាច​នឹងអាច​​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​​ ហើយ​អ្នក​ដែល​នៅ​រស់​រួចមាន​ជីវិត​នឹង​បាន​សញ្ជឹង​គិត​ ​[​ពី​លទ្ធផល​​នៃ​ទង្វើ​របស់​ពួក​គេ​]​។»​ ពិត​ប្រាកដ​ណាស់​ អ្នក​រង​គ្រោះ​ធ្ងន់​បំផុត​មិន​មែន​អ្នក​ស្លាប់​ដោយ​សារ​ការ​តវ៉ា​ទេ​ តែ​គឺ​អ្នក​នៅ​រស់​ដោយ​សារ​ការ​នៅ​ស្ងៀម​។ គេ​មិន​អាច​ទុក​ចិត្ត​អ្នក​នយោបាយបាន​​ឡើយ​ ជា​ពិសេស​នៅ​ពេល​ឱ​កាស​ហុច​ឱយ​ ប្រជាជន​មិន​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​នយោបាយ​ មិន​ឃ្លាំ​មើល​និង​បណ្តោយ​ឱយ​ពួក​អ្នក​ដឹក​នាំ​ធ្វើ​តាមទំនើង​​ចិត្ត។ ទោះ​បី​អ្នក​នយោបាយ​នោះ​ប្រកាស​ខ្លួន​ថា​ ជា​អ្នក​ប្រជាធិប​តេយ្យ​ម្តេច​ក៏​ដោយ ក៏​គ្មាន​ជន​ផ្តាច់​ការ​ណា​មិន​និយាយ​ថា ​ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​​ ធ្វើ​អ្វី​​គ្រប់​យ៉ាង​ដើម្បី​តែ​រាស្ត្រ​នោះ​ដែរ​។ អ្នក​ដែល​កាន់​អំនាច​មិន​ស្រួល​បួល​និង​ត្រូវ​អំនាច​កាន់​វិញមិន​ប្រែ​ប្រួល​​!

អាន​បន្ថែម​

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

មហន្តរាយ​នៃ​យុទ្ធនាការ​ហិង្សា​៖ ជំនួយ​គាំទ្រ​ពី​រដ្ឋ​បរទេស សង្គ្រាម​ស៊ីវិល និង​របប​ផ្តាច់​ការ​ក្រោយ​ទំនាស់

Gun Violence Victim

យុទ្ធនាការ​ហិង្សា​​មាន​គុណ​វិបត្តិធំ​ៗ​មួយ​ចំនួន​ដូច​ជា​​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស ការ​លេច​ឡើង​វិញ​នៃ​សង្គ្រាម​រ៉ាំរៃ​ និងការ​​កើត​ឡើង​នៃ​របប​ផ្តាច់​ការ​ថ្មី​​។ ការ​ប្រើ​យោធា​គឺ​ត្រូវការ​​ធន​ធាន​សេដ្ឋកិច្ច​ ទិញ​សព្វាវុធ មូលដ្ឋាន​ទាប់​ បណ្តុះ​បណ្តាល​ប្រជា​ជន​ឱយ​ក្លាយ​ជាកងទាប់សិន។​​ ចលនា​ឧទ្ទាម​អាច​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​បាន​ដោយ​មាន​​ជំនួយ​បរទេស​​។ រដ្ឋ​បរទេស​ផ្តល់​វិភាគ​ទាន​ជា​ជំនួយ​ថរិកា​ សម្ភារៈ​​យោធា​ ឬមូលដ្ឋាន​ទាប់​​ ​​តែ​នៅ​​ពេលដែល​ក្រុម​ឧទ្ទាម​​និង​រដ្ឋ​បរទេស​​នោះ​ទទួល​បាន​​ប្រយោជន៍​រួម​គ្នា​ប៉ុណ្ណោះ​។ ជំនួយនោះ​​ជា​ជំនួយ​​មាន​សំណង ទោះ​មិន​សង​ដោយ​ថវិកា​ក៏​សង​ជា​​វត្ថុ​ធាតុ​ដើម ធន​ធានធម្ម​ជាតិ​​​មិន​ទាន់​កែ​ច្នៃ​ដែរ​។​ ឧ.​ ធន​ធាន​ធម្មជាតិគឺ​​​ ប្រេងកាត​ រ៉ែ​​ ជា​ថ្នូរ​នឹង​សព្វាវុធ​ មូល​ដ្ឋាន​ទាប់​ជា​ដើម​។ល។​ នេះ​ជា​របៀប​ដែល​ធន​ធាន​ធម្មជាតិ​និង​ជំនួយ​បរទេស​ជះ​ឥទ្ធិ​ពល​អាក្រក់​លើវិស័យ​​នយោបាយ​ បើ​និយាយ​ជា​ទួទៅ​ ឬ​ចលនា​ឧទ្ទាម​ សង្គ្រាម​ស៊ីវិល​ និង​ប្រជាធិបតេយ្យ​ បើ​និយាយ​ឱយ​ចំ។ រដ្ឋាភិបាល​បរទេស​ទំនង​ជា​ផ្តល់​ការ​គាំទ្រផ្នែក​សម្ភារៈដោយ​ផ្ទាល់​ទៅ​​​កុប​កម្ម​ហិង្សា​ ព្រោះ​ពួក​គេ​មើលឃើញ​ថា​​ចលនា​ហិង្សា​ជា​អ្នក​តំណាង​ប្រយោជន៍​របស់​ពួក​គេ​។ ការ​សិក្សា​របស់​លោក​ស្រី​ទាំង​ពីរ​បង្ហាញ​ថា​​ ៣៥ភាគ​រយ​​នៃ​កុប​កម្មហិង្សា​ទទួល​បានការ​គាំទ្រ​ផ្នែក​សម្ភារៈពី​រដ្ឋ​បរទេស​។​ ពាក់​កណ្តាល​​នៃ​យុទ្ធនាការ​ហិង្សា​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទាល់​ពី​រដ្ឋ​ខាង​ក្រៅ ទទួល​បាន​ជោគ​ជ័យជាង​ចលនា​ហិង្សា​ដែល​មិន​ទទួល​បានការ​​គាំទ្រ​​នេះ​​ ដោយយើង​​មិន​រាប់​ពី​ជំនួយ​សម្ងាត់​និង​ការ​គាំទ្រពី​ភាគី​ដែល​មិន​​មែន​ជា​រដ្ឋទេ​​។ ហេតុ​នេះ​ ការ​គាំទ្រ​ពី​រដ្ឋ​បរទេស​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដ៏​សំខាន់ដែល​​កំណត់ពី​​ជោគ​ជ័យ​របស់​យុទ្ធនាការ​ហិង្សា​។  ឥទ្ធិពល​នៃ​ការ​គាំទ្រ​ពី​រដ្ឋ​ខាង​ក្រៅ​បង្កើន​​ប្រសិទ្ធភាព​នៃ​ចលនាហិង្សា​​ ១៥ភាគរយ។ ​នេះ​មិនមែន​​ជា​រឿង​ល្អ​ឡើយ​ ទោះ​ជំនួយ​នោះ​ចូល​រួម​វិភាគ​ទាន​ក្នុង​ការ​ធ្វើ​ឱយ​ចលនា​ជោគ​ជ័យ​ក៏​ដោយ​ ពី​ព្រោះ​​គេ​មិន​អាច​ប្រាកដបាន​ទេ​​ថា​​​ពួក​គេ​ជួយ​បំផ្លាញ​ឬ​ជួយចំរើននោះ​​​ទេ​​​។ បើ​ចលនាអាច​​ជោគ​ជ័យ​ដោយ​សារ​បរទេសលូក​ដៃ​​ ក៏​អាច​បរាជ័យ​ដោយ​សារ​បរទេស​ដោះ​ដៃ​ដូច​គ្នា​។ បរទេស​ជា​ទួទៅ​គឺ​មិន​ស្មោះ​ត្រង់​ មិន​អាច​ទុក​ចិត្ត​បាន​ គិត​តែពី​​ប្រយោជន៍​ខ្លួន​ឯង​ ហើយ​នៅ​មាន​ពេល​ខ្លះ​ជំនួយ​បរទេស​គ្មាន​ប្រសិទ្ធ​ភាព​​​ទៀត​ផង​​។ ទោះ​​មាន​ប្រសិទ្ធភាព​ក៏​ដោយ​ រដ្ឋ​បរទេស​​សំរេច​ចិត្ត​ផ្តល់​ជំនួយ​ក៏​អាស្រ័យ​លើ​​លក្ខខណ្ឌ​នយោបាយ​​ ក្នុង​បរិបទ​​​ភូមិសាស្ត្រ​ យុទ្ធ​សាស្ត្រ​ គោល​នយោបាយ​ការ​បរទេស​របស់​ប្រទេស​គេ​​ដែរ​ ហើយ​មុន​នឹង​​សំរេចចិត្ត​​​គាំទ្រ​ចលនា​ណា​មួយ​ គេ​នៅ​ពិចារណា​ពី​កត្តា​ខាង​ក្នុង​ស្រុក​​ជា​ច្រើន​ទៀត​ដូច​ជា​ បេសកកម្មផ្តល់​អំណោយ​​ ម្ចាស់​ជំនួយ​ បរិយា​កាស​នយោបាយ។ល។​ មិន​មែន​ផ្តល់​ជំនួយ​​ឱយ​ដោយ​ស្រួល​នោះ​ទេ​។​ ទោះ​រដ្ឋ​ខាង​ក្រៅ​មួយ​ព្រមគាំទ្រ​ចលនា​ប្រដាប់​អាវុធ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក៏​ដោយ​ ក៏អាច​មាន​បរទេស​ដទៃ​ផ្សេង​ទៀត​គាំទ្រ​រដ្ឋាភិបាល​ដែរ​ ហើយ​ទោះ​ក្រុម​ណា​ឈ្នះ​ក៏​ដោយ ​ក៏​ប្រជាជន​ស៊ីវិល​នៅ​តែ​ជា​អ្នក​ចាញ់​។ ​​ រឿង​សំខាន់​មិន​គួរ​មើល​រំលង​មួយ​ទៀត​នោះ​ គឺ​ប្រជាជន​អាចគិត​ថា​ការ​ចូល​រួម​របស់​ពួក​គេ​​មិនចាំ​បាច់​ ព្រោះ​ចលនា​នោះ​ហាក់​ជា​អាយ៉ង​បរទេស​ មិន​បំរើ​ប្រយោជន៍​ពួក​គេ​ឡើយ​។ ម្យ៉ាង​ទៀត​ រដ្ឋ​បរទេស​អាច​ផាត់​ចោល​​កុប​ករ​ដែល​មាន​សមត្ថភាព​តែ​ស្ទាក់​ស្ទើរ​មិនស្រប​នឹង​ខ្លួន​ ឬ​ក៏​គេ​អាច​ដាក់​ភ្នាក់​ងារ​របស់​គេ​ ដើម្បី​គ្រប់​គ្រងរៀប​ចំ​គំរោង​នយោបាយ​ត្រួត​ត្រាយុទ្ធនាការ​ទាំង​មូល​។ ការ​ជាប់​ជំ​ពាក់​នឹងជំនួយ​ប​រទេស​ច្រើន​បង្ក​ឱយ​មាន​អំពើ​​ពុក​លួយ​ ឬ​ការ​ចោទ​ប្រកាន់​ពី​គ្នា​ឯង​និង​ប្រជាជន​ស៊ីវិល​ថាមាន​​ពុក​រលួយ​នៅ​ក្នុង​ចលនា​ជា​ដើម​។ ​ក្នុង​កែវ​ភ្នែក​របស់​ប្រជាជន​ក្នុង​ស្រុក​ ចលនា​នោះ​គ្មាន​ភាព​ស្រប​ច្បាប់​ឡើយ​ ព្រោះ​មាន​បរទេស​ជា​ម្ចាស់​ឧបត្ថម្ភ​កម្ម​វិធី​។ បែប​នេះ​ មាន​តែ​​ធ្វើ​ឱយ​ភាគី​រដ្ឋាភិបាលទទួល​បាន​ភាព​​​ស្របដោយ​ប្រសើរ​សិទ្ធិ​ការ​ពារ​ប្រទេស​ដែល​មាន​អធិបតេយ្យ​ត្រឹម​ត្រូវពី​ការ​យាយី​របស់​ចលនា​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​រដ្ឋ​បរទេស​​​។ ប្រការ​អវិជ្ជមាន​មួយ​ទៀត​គឺ​ ការ​គាំទ្រ​ពី​រដ្ឋ​បរទេសបង្អាក់​គ្រឿង​លើក​ទឹក​ចិត្ត​ចលនា​ពីការ​​ការ​ពាររក្សា​សណ្តាប់​ធ្នាប់ជូន​​​​ប្រជាជន​ស៊ីវិល ពី​ព្រោះ ចំពោះ​ចលនា​ឧទ្ទាម ​​ប្រជាជន​ស៊ីវិល​ត្រូវ​បាន​ចាត់ទុក​​ថា​មិន​បាន​ការ​ជា​ជាង​ប្រភព​នៃ​ការ​គាំទ្រ​។ ចលនា​ដែល​អាស្រ័យចាំ​បាច់​លើ​ធន​ធាន​សេដ្ឋកិច្ច​របស់​ប្រជាជន​ក្នុង​ស្រុក​ទំនង​ជា​គោរព​និង​ការ​ពារ​សណ្តាប់​ធ្នាប់​ប្រជាពលរដ្ឋ​ជាជាង​ចលនា​​ដែល​ផ្នែក​លើ​ការ​លក់ដូរ​​ធន​ធាន​ធម្មជាតិ​និង​អំណោយរបស់​​បរទេស ហើយ​ចលនា​ដែល​មាន​ខ្នង​បរទេស​​ថែម​ទាំង​អាច​ធ្វើ​ទុក​បុក​ម្នេញ​ប្រជាជន​ស៊ីវិល​ទៀត​ផង​ ដូច​ជា​ប្លន់​ រឹប​អូស​ទ្រព្យ​សម្បត្តិ​ ចាប់​ស្ត្រី​រំលោភ​ជា​ដើម​។ល​។ ប្រការ​នេះ​នាំ​ឱយ​ចលនា​បាត់​​បង់​គោល​ដៅ​ផ្តាច់​ព្រាត់​របស់​ខ្លួន​ដែល​​ចង់​បង្កើត​របប​ថ្មី​ដែល​បំរើ​ប្រជាជន​ពិត​ប្រាកដ​។

ទោះ​កុប​កម្ម​ហិង្សាអាច​យក​ជ័យ​ជំនះ​លើ​របប​ផ្តាច់​ការ​ឃោរ​ឃៅ​ក៏​ដោយ​ តែ​​មាន​អត្រា​ជោគ​ជ័យ​តិច​ណាស់​ ពោល​គឺ​សង្ឃឹម​ឈ្នះ​តែ ​២៦ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​កុប​កម្មប្រើ​​វិធី​​ហិង្សា​ដែល​ជា​​​មធ្យោបាយ​​ចាញ់​ប្រៀប​របប​ដឹក​នាំ​​ និង​ជា​ភាព​ខ្លាំង​បំផុតរបស់​ជន​ផ្តាច់​ការដែរ​ វាយ​មិន​ចំ​ប្រភព​អំនាច​របស់​រដ្ឋ​ ពិសេស​គឺ​​គ្មាន​ការ​គាំទ្រ​ពី​ប្រជាជន​ទួទៅ​។​ ​​​​លោក ជីន សាប បាន​ដាស់​តឿន​ថា​​ «កុប​កម្ម​តវ៉ា​​ដោយ​​ការ​ប្រើ​ប្រាស់​យោធា​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ មិន​មែន​វាយ​ចំ​ចំណុច​ខ្សោយ​បំផុត​នៃ​របប​ផ្តាច់​ការ​ទេ​ តែ​បែរ​ជា​វាយ​ប្រហារត្រូវ​ចំណុច​ដែល​របប​ផ្តាច់​ការ​ខ្លាំង​បំផុតទៅ​វិញ​​។» ជា​លទ្ធ​ផល​​ ទើប​កុប​កម្ម​​ហិង្សា​ជា​រួយ​ៗ​បរាជ័យ​​ មិន​មែន​ជា​ប្រការ​ចៃដន់នោះ​ទេ​​។ ទោះ​កុប​កម្ម​ហិង្សា​ធ្លាប់​ឈ្នះ​ក៏​ដោយ​ ប្រជាជន​ជឿជាក់​ខ្លាំង​ពេគ​​ថា​វា​ជោគ​ជ័យនិង​មាន​ប្រសិទ្ធ​ភាព​​ ហើយ​ក៏​ទាញ​យក​តែ​ករណី​ជោគ​ជ័យ​មក​គាំទ្រ​ការ​អះ​អាង​ បំភ្លេច​ករណី​បរាជ័យ​ជាច្រើន​ទៀត ពោល​គឺ​ទំនាយ​ទាយ​ដោយ​ខ្លួន​ឯង​ធ្វើ​ឱយ​ក្លាយ​ជា​ការ​ពិត​ដោយ​ខ្លួន​ឯង​។

ដោយ​សារ​អាស្រ័យ​ខ្លាំង​លើ​បរទេស​​ នាំ​ឱយ​បរទេស​បញ្ជា​បាន។​ នៅ​ក្រោម​ឥទ្ធិពល​បរទេស​បែបនេះ​ គេ​​លែង​និយាយ​ពី​ប្រជាធិបតេយ្យ​ទៀត​ហើយ តែ​គឺ​បរទេសាធិបតេយ្យ​។ ក្នុង​ការ​វិភាគ​ទិន្នន័យ​របស់​លោក​ស្រី​ឆេណូវេថ​និង​លោក​ស្រី​ស្ទីហ្វឹន​​​ នៅ​ក្នុង ​២១៧ករណី​នៃ​កុប​កម្ម​ហិង្សា​ ពី​ឆ្នាំ​១៩០០មក រដ្ឋាភិបាលប្រជាធិបតេយ្យ​មាន​ឱកាស​ជោគ​ជ័យតែ ​៥ភាគ​រយ​ប៉ុណ្ណោះ​​ ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដូច​ជា​ ការ​បោះ​ឆ្នោត​ដោយ​សេរី​សុចរិត​ត្រឹម​ត្រូវនិង​បោះ​បង់កង​កម្លាំង​​​យោធាឱយ​នៅ​ឯករាជ្យ គឺ​ថា​ ​​​៥ឆ្នាំ​ក្រោយ​ពេល​ទំនាស់​បាន​បញ្ចប់ របប​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កុប​កម្ម​ហិង្សា គេ​សង្កេត​ឃើញ​មាន​តែ​​ ៥ភាគ​រយ​ប៉ុណ្ណោះ​ ប្រជាធិបតេយ្យ។ ទោះ​យុទ្ធនាការ​ហិង្សា​នោះ​ផ្តួល​រំលំ​រដ្ឋាភិបាល​បាន​សំរេច​ក៏​ដោយ​ នៅ​ក្នុង​កំលុង​ពេល​១០​ឆ្នាំ របប​ថ្មី​នោះ​ទំនងជា​មាន​ឱកាស​ ៤៣ភាគ​រយ​​​​ ក្នុង​ការ​​ប្រឈម​មុខនឹង​ការ​លេច​ឡើង​វិញ​នៃ​សង្គ្រាម​ស៊ីវិល ​ក្រោយ​ទំនាស់​ហិង្សា​បាន​បញ្ចប់​​។ ក្រលេក​មក​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យស្រាប់​វិញ ពេល​រដ្ឋាភិបាល​បង្ក្រាប​ចលនា​ឧទ្ទាម​ឬ​កុប​កម្ម​ហិង្សា​បាន​សំរេច​​នៅ​​ក្រោយ​ពេល​ទំនាស់​បញ្ចប់​​ ​មាន​​អត្រា​ត្រឹម​តែ​ ១៥ភាគ​រយ​ទេ នៅ​តែរក្សា​របប​​​ប្រជាធិបតេយ្យ​​បាន​។​​

របប​ថ្មី​ដែលទើប​ឡើង​កាន់​កាប់​នោះ​ មិន​ទំនងជា​អាចដឹក​នាំ​តាម​របៀប​​ប្រជាធិបតេយ្យ​​ឡើយ​ ទោះ​មាន​ករណី​កំរ​ខ្លះ​ ពួក​វរជន​មាន​សុទ្ធ​ចិត្តក៏​ដោយ​​។ ប្រជាធិបតេយ្យ​ពិបាក​នឹង​អនុវត្ត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​តែ​ញាំញី​ដោយ​សង្គ្រាម​​ស៊ីវិល ដោយ​ការ​ប្រជែង​អំនាច​តាម​​រយៈ​កម្លាំង​យោធា​​​ណាស់​ ព្រោះ​អ្នក​កាន់​អាវុធ​ជាប់​នឹង​ដៃ​មិន​អាចទម្លាក់​អាវុធ​ចុះមក​ចរចា​ រួច​ហើយ​​​ទទួលយក​​លទ្ធផល​ចាញ់​ឆ្នោត​ឡើយ​ មាន​ន័យ​ថា​ អាវុធ​និង​កម្លាំង​​ហិង្សា​​បំផ្លាញ​ប្រជាធិបតេយ្យ​​និង​ដំឡើង​របប​ផ្តាច់​ការ​ លើក​តម្កើង​អំពើហិង្សា​គឺ​លើក​ស្ទួយ​អំនាច​ផ្តាច់​ការ​​។​ លោក​ ចច​ អូរវែល្ល​ (George Orwell) អ្នក​និពន្ធអង្លេស​​ដ៏​មាន​កេរតិ​ឈ្មោះ​​ម្នាក់​ បាន​និយាយ​ថា​ «គេ​មិន​មែន​បង្កើត​របប​ផ្តាច់​ការឡើង​ដើម្បី​ការ​ពារកុំ​ឱយ​មាន​​ការ​បដិវត្ត​នោះ​ទេ តែ​គឺ​គេ​ធ្វើ​បដិវត្តន៍​ដើម្បី​បង្កើត​របប​ផ្តាច់​ការ​។» នៅ​ពេល​គ្រាប់​កាំភ្លើង​ជំនួស​សន្លឹក​ឆ្នោត​ គេ​ពុំ​ចាំ​បាច់ខាត​ពេល​រៀប​ចំ​បោះ​ឆ្នោត​នាំ​ខាត​ពេលទេ​ ព្រោះ​លទ្ធ​ផល​ឆ្នោតអាច​រាប់​បាន​តាម​រយៈចំនួន​​គ្រាប់​កាំភ្លើង ​ក្រុម​ណា​ឈ្នះ​ ​ក្រុម​នោះ​កាន់​អំនាច។ ត្រង់​ការ​បោះ​ឆ្នោតចំពោះ​របប​ផ្តាច់​ការ​​លោក​ ឆាលស៍​ បូកូវ​ស្គី​ (Charles Bukowski) អ្នក​និពន្ធ​អាល្លឺម៉ង់ដ៏​ល្បី​​ម្នាក់​បាន​​និយាយ​ថា​ «ភាព​ខុស​គ្នា​រវាងរបប​​ប្រជាធិបតេយ្យ​និង​របបផ្តាច់​ការ​គឺ​ថានៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ អ្នក​ទៅ​បោះ​ឆ្នោត​ជា​មុន​សិន ស្តាប់​​បញ្ជា​តាម​ក្រោយ​។ ក្នុង​របប​ផ្តាច់​ការ​វិញ​ អ្នក​មិន​ចាំ​បាច់​ខាត​ពេល​​ទៅ​បោះ​ឆ្នោត​នោះ​ទេ​។»​ ព្រោះ​ទោះ​បក្ស​កាន់​អំនាច​​​ចាញ់​ឆ្នោត​ក៏​គេ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​ដែរ បន្ទាប់​​មកពួក​គេ​​​ធ្វើ​រដ្ឋ​ប្រហារ​លើ​បក្ស​ឈ្នះ​ឆ្នោត​ដដែល​។ ចលនា​ហិង្សា​នឹង​កាន់​កាប់​​រដ្ឋាភិបាល​ក្រោយ​យកបាន​​ជ័យ​ជំនះ​លើ​របប​ដឹក​នាំ​​​​និង​​​​ចំណាយ​ពេល​រៀប​ចំសណ្តាប់​ធ្នាប់​ចាស់​ក្រោម​របប​ដឹក​នាំ​ថ្មី​​។​​ ទស្សនវិទូ​បារាំងនា​សតវត្សរ​ទី​ម្ភៃ​ម្នាក់គឺ​​​ អាល់ប៊ែរ​ កាមុស​ (Albert Camus) បាន​ពោល​ថា​ «គ្រប់​បដិវត្តន៍​​នៅ​សម័យ​ទំនើប​បញ្ចប់​ដោយ​ការរឹតបណ្តឹងអំនាច​របស់​រដ្ឋ​ឡើង​វិញ។» ប្រាកដ​ណាស់​ថា​ របប​ថ្មី​ដែល​កើត​ឡើង​ពី​អំពើ​ហិង្សា​នោះ​​​នឹង​​រឹង​រិត​​តែផ្តាច់​ការ​ជាង​មុន​ សាហា​វ​ជាង​មុន​ ​ព្រោះ​នៅ​ពេល​ហិង្សា​វាយ​បាន​អំនាចហើយ​​ គេ​​នឹង​ប្រើ​ហិង្សានោះ​ទៅ​​រក្សាអំនាច​ដែល​វាយ​បាន​​ មិន​មែនប្រើ​ហិង្សានោះ​​ ដើម្បី​កសាង​របប​ដឹក​នាំ​ស្រប​ច្បាប់ដែល​កើត​ឡើង​ចេញ​ពី​ការ​​​រៀប​ចំ​​ការ​បោះ​ឆ្នោតប្រកប​ដោយ​តម្លាភាព​ សុចរិត​ និង​យុត្តិធម៌​​​ឡើយ​។ ក្រោយពី​​​ទំនាស់​ហិង្សា​បញ្ចប់​បន្ទាប់​ពី​​ផ្តួល​រំលំ​របប​មួយ​បានសំរេច​ អំពើ​ហិង្សា​បាន​ក្លាយ​​ជា​រចនាសម្ពន្ធ។ របប​ដឹក​នាំ​​ថ្មី​នឹង​ព្យាយាម​រក្សា​ទុក​អ្នក​ជំនិត​និង​កង​កម្លាំង​ចាស់​ដែល​ស្មោះ​ស្មគ្រ​នឹង​ខ្លួន​ ទោះ​បី​មាន​​ការ​បោះ​ឆ្នោត​ ឬ​ការ​បោះ​ឆ្នោត​ចេញ​លទ្ធ​ផល​ដូច​ម្តេច​ក៏​ដោយ​។ រដ្ឋ​នោះ​នឹង​ប្រើ​ហិង្សា​ដើម្បី​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ម្តងៗ​ ឯ​​អ្នក​ប្រឆាំង​នឹង​គោល​នយោបាយ​នោះ​នឹង​ទទួល​រង​ការ​រិត​ត្បិត​សេរី​ភាព​បញ្ចេញ​មតិ​ ចាប់​ខ្លួន​ និង​ផ្តន្ទា​ទោស​ជា​អាទិ​​។​ នៅ​ពេល​ដែល​ហិង្សា​វាយ​បានអំនាច​ ហិង្សា​គឺ​ជា​អំនាច ​​​ហិង្សា​ក្លាយ​ជំនឿ​មួយ​ដែល​គេ​ជឿ​មិន​ខុស​ ដូច្នេះ​គេ​នឹងនៅ​តែ​​​ប្រើ​ហិង្សា​បន្ត​​ទៀតនៅ​ពេល​ចួប​ឧបសគ្គ​​ នាំ​ឱយ​សង្គមទាំង​មូល​​​បាន​បាត់​បង់​សណ្តាប់ធ្នាប់​រួច​ស្រេច​ទៅ​ហើយ​។ ដូច្នេះ ​មាន​តែ​ការ​រក្សា​​សណ្តាប់ធ្នាប់​ឡើងវិញ​តាម​ធម៌​​ក្តៅ​តែ​ប៉ុណ្ណោះ​ ទោះ​មិន​មែន​ដើម្បី​របៀប​រៀប​រយ​ ក៏​​ដើម្បី​រក្សា​អំនាច​ដែល​គេ​ប្រឹង​ត្រដរទំរាំ​​វាយ​បាន​នោះ​ដែរ​។ ក្នុង​ខណៈ​ពេល​នោះ​ ប្រជា​ជន​នឹង​ស្អប់​ខ្ពើម​ស្ថានភាព​ចលាចល​ទាំង​នោះ​ សុទ្ធចិត្ត​​ទទួល​យក​របប​ផ្តាច់ការ​​ថ្មី​​​ដើម្បី​បាន​សុខ​ ឬបើ​ពុំ​នោះ​ទេ​ ប្រជាជន​ប្រុសៗ​ពេញ​កម្លាំង​មួយ​ចំនួននឹង​​​ចូល​រួម​ជា​មួយ​ចលនា​​ប្រឆាំង​របប​ថ្មីដែល​ព្រៃ​ផ្សៃ​ជាង​របប​មុន ​ឬ​ដែល​ពួក​គេ​ចាត់​ទុក​ថា​អសមត្ថភាពក្នុង​ការ​​គ្រប់​គ្រង​ស្ថាន​ការណ៍​និង​ដឹក​នាំ​ប្រទេស​​​​ នាំ​មក​នូវ​​​សង្គ្រាម​ក្នុង​ស្រុក បែង​ចែក​តំបន់​គ្នា​កាន់​កាប់ បង្កើត​តំបន់​អបគមន៍​​ លក់​ធន​ធាន​ធម្មជាតិ​តាម​តំបន់​ដែល​ខ្លួន​កាន់​កាប់​ មាន​បរទេស​នៅ​ពី​ក្រោយ​ ហែក​ហួរ​គ្នា​មិន​ចេះ​ចប់មិន​ចេះ​ហើយ​​។ ហេតុ​នេះ​មិន​មែន​ជា​ការ​គាប់​ចួន​​​នោះ​ទេ​ ដែល​ទិន្នន័យ​បង្ហាញថា​ ប្រទេស​ដែល​ផ្លាស់​ប្តូរ​របប​ដោយ​ចលនា​ហិង្សាមាន​ហានិភ័យនៃ​ការ​លេច​ឡើង​វិញ​នូវ​​សង្គ្រាមស៊ីវិល​ខ្ពស់​​។ កុបកម្ម​​ហិង្សា​មិន​មែនត្រឹម​តែ​ស្រោច​ស្រង់​ប្រជាធិបតេយ្យ​មិន​បាន​ទេ​ នៅនាំ​​អន្តរាយដល់​ប្រជាធិបតេយ្យ​ថែម​ទៀត​។ សូម្បី​តែ​​​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យ​ស្រាប់​ហើយ​ ​មាន​កុប​កម្ម​ហិង្សា​លេច​ឡើង​​ មាន​តែ ​៧០ភាគ​រយ​ប៉ុណ្ណោះ នៅ​តែ​រក្សា​របប​ប្រជាធិបតេយ្យបាន​​​នៅ​ប្រាំ​ឆ្នាំ​ក្រោយវិវាទ​បញ្ចប់​។​ កុប​កម្ម​ហិង្សា​ធ្វើ​ឱយ​គុណ​ភាព​ប្រជាធិបតេយ្យ​ថយ​ចុះ​ ពី​ព្រោះ​តែ​រដ្ឋាភិបាល​នឹងធ្វើ​​អន្តរាគមន៍​​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បើ​ចលនា​នោះ​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ដែរ​។ រដ្ឋាភិបាល​នឹង​ចាត់ទុក​​ចលនា​ហិង្សា​ជា​មេរោគ​គំរាម​កំហែង​ដល់​របប​ដឹក​នាំ​ស្រប​ច្បាប់​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​របស់​គេ​ ជា​ចលនា​ធ្វើ​ឡើង​ក្នុង​បំណង​​កាន់​កាប់​រដ្ឋាភិបាល​ ដូច្នេះ​រដ្ឋាភិបាល​នឹង​មិន​បាន​ផ្តោត​លើ​បញ្ហា​អ្វី​ផ្សេង​ដែល​នៅ​ចំពោះ​មុខឡើយ​ គឺ​ពួក​គេ​ត្រូវ​កំចាត់​ចលនា​​​ហិង្សា​នោះ​ជា​បឋម​សិន​ ហើយ​បើ​ករណី​​ធ្ងន់​ខ្លាំង​ រដ្ឋាភិបាលនឹង​យក​ថវិកា​ជាតិ​ឬ​លុយ​ប្រជា​ពលរដ្ឋ​ទៅ​ចំណាយ​​​​​ពង្រឹង​វិស័យ​យោធាបន្ថែម​ទៀត​​ ​យ៉ាង​រហ័ស​រហន់​។ ការ​ដែល​អង្គ​នីតិ​ប្រតិបត្តិ​លូក​ដៃ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ទាំង​ឡាយ​ ច្បាស់​ណាស់​ថា​កាត់​បន្ថយ​គុណ​ភាព​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។

យ៉ាង​ណា​មិញ​ កុប​កម្ម​​ហិង្សាតែង​ហុច​ផល​វិបាកអាក្រក់​​ជា​ច្រើន​ទៅ​លើ​វិស័យ​នយោបាយ​ សង្គម និង​សេដ្ឋកិច្ច​ ចំពោះ​ប្រទេស​ដែលមាន​​ចលនាឧទ្ទាម​​នោះ​​កើត​ឡើង​។ ទោះ​កុប​កម្ម​​យក​ឈ្នះ​របប​ដឹក​នាំ​ក៏​ដោយ​ ក៏​ត្រូវ​ប្រឈម​​មុខ​នឹង​បញ្ហាដែល​​នៅ​សល់​ច្រើន​​ទៀត​ដូច​ជា​ ​​បំណុល​បរទេស ផល​វិបាក​នៃ​សង្គ្រាម​ ប្រព័ន្ធដឹក​នាំ​និង​​រដ្ឋ​បាល​ខ្សោយ នេះ​នៅ​មិន​រាប់​​បញ្ហា​សង្គម​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ពី​របប​ចាស់​ផង​​។​ របប​ថ្មី​ដែល​កើត​ពី​ការ​​វាយដណ្តើម​កាន់​កាប់​​រដ្ឋាភិបាល​ ​ឬ​របប​ចាស់​ដែល​វាយ​បង្រ្កាប​ក្រុម​បះ​បោះ​អស់​ ត្រូវ​ប្រឈម​មុខ​នឹង​​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​និង​នៅ​សល់​ពី​របប​ចាស់​ទាំង​ប៉ុន្មាន​ ដូច​ជា​ ត្រូវ​ស្តារ​ហេដ្ឋារចនាសម្ពន្ធ​និង​ស្ថាប័ន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បំផ្លិត​បំផ្លាញ​កំលុង​ពេល​សង្គ្រាម ត្រូវរៀប​ចំ​ប្រព័ន្ធ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​ទាក់​ទាញ​វិនិយោគ​ឡើង​វិញ​ ​​វិបត្តិ​សុខ​ភាពសាធារណៈ បញ្ហា​ប្រជាសាស្ត្រ ​និង​គ្រោះ​ទុរ្ភិក្ស​ដែល​មាន​ស្ត្រី​និង​កុមារ​ភាគ​ច្រើន​ជា​ជន​រង​គ្រោះ ​ឧ.​​ ស្រ្តី​មេម៉ាយ​ កូន​កំព្រា ស្លាប់​បុរស​ច្រើន​ សំបូរ​ជន​ពិការ​​។ល។ គ្រាន់​តែ​អត្រា​មរណ​ភាព​ដែល​ទាក់​ទង​នឹង​សង្គ្រាម ដែល​ផល​វិបាកបង្ក​ដោយ​​​​យុទ្ធនាការ​ហិង្សា ​ តាម​បទ​ពិសោធ​ទាំង​ចាស់​និង​ថ្មី​ នៅ​លីប៊ី​មាន​ចំនួនអ្នក​ស្លាប់​រហូត​ដល់​​ ៥០០០០នាក់​ នៅ​ឆ្នាំ​២០១១  និង​នៅ​ស៊ីរី​ មាន​ចំនួន​ ៤០០០០នាក់ នៅ​ឆ្នាំ​១៩៨២។​ (ស្លាប់​ដោយ​សារ​ផល​វិបាក​នៃ​សង្គ្រាម​ច្រើន​​ជាង​ស្លាប់​ក្នុង​សមរភូមិ) បញ្ហាដែល​រដ្ឋាភិបាលភ័យ​ខ្លាច​ជាង​ប្រជាជន​ទៅ​​ទៀត​​នោះ​គឺ​ការ​ឆាប​ឆេះ​ឡើង​វិញ​នៃ​សង្គ្រាម​ស៊ីវិល​ដែល​បង្វិល​កង់​នៃ​សង្គ្រាម ​និង​ផល​វិបាក​នៃ​សង្គ្រាម​បន្ត​​ទៀត​។ ហេតុ​នេះហើយ​​ ក្រោយ​សង្គ្រាម​ចប់​ រដ្ឋាភិបាល​​ទំនោរ​ទៅ​រក​ការ​ចាយ​វាយ​លើ​វិស័យ​យោធា​បន្ថែម​ទៀត​ ជា​ជាងកាត់​បន្ថយ​​ទៅ​ជួយ​វិស័យ​​សេវាកម្ម​សាធារណៈ​។​​​​​  ទ្រព្យ​សម្បត្តិ​ ផ្ទះ​សំបែង​របស់​ប្រជាជនទៀត​សោត​​ក៏​ខូចខាត​និង​បាត់​បង់​នាំ​ឱយ​រដ្ឋ​ប្រមូល​ពន្ធ​មិ​នបានច្រើន​ឡើយ​។ ភាព​ក្រី​ក្រ​បង្ក​ឡើង​ដោយ​សង្គ្រាម​នឹង​ជំរុញ​ឱយ​មាន​អំពើ​ពុក​រលួយ​គ្រប់ប្រព័ន្ធ​ថ្នាក់​ដឹក​នាំ​ បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​តឹង​រឹង​។

សរុប​មក​ កុប​កម្ម​ហិង្សាកំរ​ជោគ​ជ័យ​ ពេល​ឈ្នះ​ក៏​ទទួល​បាន​របប​ផ្តាច់​ការ​ថ្មី​ជា​ជាង​ប្រជាធិបតេយ្យ​ រដ្ឋាភិបាលដែល​កើត​ពី​កុប​កម្ម​គ្មាន​គុណ​ភាពនិង​សមត្ថភាព​​ដឹក​នាំប្រទេស​ បរទេស​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ ​​​និង​សង្គ្រាម​ស៊ីវិលងាយ​នឹងលាប់​​​ឡើងវិញ​ ព្រម​ទាំងនាំ​មក​នូវ​​ផល​វិបាក​សេដ្ឋកិច្ច ​សង្គម ប្រជាសាស្ត្រ​​ជា​ច្រើនទៀត​​។ ​  ​ដូច្នេះ​ហើយ​​ ​​បើ​ប្រជាជន​មិន​ទាន់​មាន​វិធី​លុប​បំបាត់​គុណ​វិបត្តិ​នៃយុទ្ធនាការ​ហិង្សា​ទាំង​អស់​ដូច​បាន​បរិយាយ​នេះ​ទេ​ នោះ​គេ​មិន​ត្រូវ​​​ជ្រើស​រើស​មធ្យោបាយ​ហិង្សា​នោះ​​ឡើយ​ ព្រោះ​​​នៅ​មាន​ផ្លូវ​កាត់​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ប្រាកដ​និយម​ ហើយ​មាន​ប្រសិទ្ធភាព​ជាងនេះ​ទ្វេដង​​ ងាយ​សំរេច​បាន​លទ្ធផល​ជាង​ ការពារ​របប​ផ្តាច់​ការ​ថ្មី​បាន​ និង​មាន​ផល​ប៉ះ​ពាល់តិច​ជាង​នេះឆ្ងាយ​ណាស់​។​ នោះ​គឺ​បាតុកម្មអ​ហិង្សា​!

អាន​បន្ថែម​៖

៙ជីន សាប (Gene Sharp). ២០១០. «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​​: គម្រោង​គោលការណ៍​​សំរាប់​ការ​ទាម​ទារ​សេរីភាព» (From Dictatorship to Democracy: A Conceptual Framework for Liberation). បោះ​ពុម្ព​លើក​ទី​៤. សហរដ្ឋ​អាមេរិច:​ វិទ្យាស្ថាន​អាល់​បឺត​ អាញស្តាញ (The United State of America: The Albert Einstein Institute)។

៙អេរិខា ឆេណូវេថ​​ (Erica Chenoweth) និង​​ ម៉ារៀ ស្ទីហ្វឹន​ (Maria J. Stephan). ២០១១. «​ហេតុ​ដែល​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ស៊ីវិល​ដើរ​: ភាព​សម​ហេតុ​ផល​ផ្នែក​យុទ្ធ​សាស្ត្រ​នៃ​ទំនាស់​ដោយ​អហិង្សា​​» (Why Civil Resistance Work: The Stratigic Logic of Nonviolent Conflict). ញ៉ូវយ៉ក​: រោងពុម្ព​​សាកល​វិទ្យាល័យ​កូលុំបៀ (New York: Columbia University Press)​។

វិធី​អហិង្សា​ទាំង​១៩៨ ចង​ក្រង​ដោយ​លោក​ ជីន​ សាប​ (Gene Sharp’s 198 Methods of Nonviolent Action)

 gene-sharp (2)

ទាញ​យក​អត្ថបទ​ជា​ភាសា​ខ្មែរ

198 Methods Of Nonviolent Action (Bilingual Version Khmer-Eng)

ទាញ​យក​អត្ថបទ​ជា​ភាសា​អង្លេស​

Gene Sharp – 198 Methods of Nonviolent Action

អ្នក​ដែល​អនុវត្ត​វិធី​អហិង្សា​ប្រហែល​ជា​ពុំ​បាន​ដឹង​ថា​វិធី​ទាំង​នោះ​ជា «​វិធី​អហិង្សា​» នោះ​ទេ​។ ប្រាកដ​ណាស់ថា​​ ពួក​គេ​ក៏​ពុំ​ចាំបាច់​​ប្រកាន់​ខ្ជាប់​នូវ​​ទ្រឹស្តី​អហិង្សា​ឬ​ក្រម​សីល​ធម៌​ណាមួយ​ដែរ​ ​ដើម្បីអនុវត្ត​វិធី​​អហិង្សាទាំង​នោះ​ឱយ​បាន​​​ជោគ​ជ័យ​។ — ខឺត ហ្ស៊ក់​ (Kurt Schock)

 

វិធី​បាតុកម្ម​ជំទាស់​និង​បញ្ចុះ​បញ្ចូល​​ឱយ​យល់​ព្រមស្រប​​តាម

The Methods of Nonviolent Protest and Persuasion

វិធី​នេះ​ប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ថា​​ អ្នក​តវ៉ា​ ប្រឆាំង​ឬ​ក៏​ធ្វើ​ដើម្បី​អ្វី​មួយ​ ហើយ​កំរិត​នៃ​ការ​ជំទាស់​ឬគាំទ្រ​អាស្រ័យ​លើ​ចំនួន​នៃ​អ្នក​ចូល​រួម​បាតុកម្ម​។​ សារ​របស់​បាតុកម្ម​មាន​ចេតនា​ជះឥទ្ធិពល​ទៅ​គូ​បដិបក្ខ​ សាធារណជន​ និង​ក្រុម​ដែល​រង​ការ​ឈឺ​ចាប់​ ឬ​​ក្រុម​ទាំង​បីនេះ​តែ​ម្តង​ក៏​មាន​​។ គោល​បំណង​របស់​អ្នក​ប្រើ​វិធី​​នេះ​​គឺ​ចង់​ឱយ​គូ​បដិបក្ខ​កែ​តំរូវ​ទង្វើ​របស់​ខ្លួន​​ ឬ​បញ្ឈប់​សកម្ម​ភាព​ណា​មួយ​ និង​ធ្វើ​ទៅ​តាមអ្វី​ដែល​ក្រុម​​ទទួល​រង​ការ​ឈឺ​ចាប់​នោះ​ចង់​បាន​។​ មានវិធី​ចំនួន​ ៥៤ និង​ចែង​ជាង​អនុ​ក្រុមបានចំនួន​ដប់​ នៅ​ក្នុង​បញ្ជី​នេះ​។

​​

សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ

Formal Statements

១. សន្ទរ​កថា​សាធារណៈ​

Public speeches

២. សំបុត្រ​ជំទាស់​​ឬ​គាំទ្រ​

Letters of opposition or support

៣. សេចក្តី​ប្រកាសធ្វើ​ឡើង​​ដោយ​អង្គការ​និង​ស្ថាប័ន​នា​នា​

Declarations by organizations and institutions

៤. សេចក្តី​ថ្លែង​ការណ៍​ដែល​មាន​ចុះ​ហត្ថលេខា

Signed public declarations

៥. ការ​ប្រកាស​អំពី​សេចក្តី​ថ្កោល​ទោស​​និង​គោល​បំណង​

Declarations of indictment and intention

៦. ការ​ដាក់​​ញត្តិ​ជា​ក្រុម​តូច​ឬដោយ​ប្រជុំ​មនុស្ស​ច្រើន​

Group or mass petitions

ទំនាក់​ទំនង​ជា​មួយ​នឹង​មហា​ជន

Communications with wider audience

៧. ពាក្យ​ស្លោក​ ​រូប​ត្លុក​​ និង​រូប​សញ្ញា​ (សរសេរ​, បោះ​ពុម្ព​, គូរដោយ​លាប​ពណ៌​​, គូស​វាស​, ធ្វើ​កាយ​វិការ, និយាយ, ធ្វើ​ត្រាប់​​)

Slogans, caricatures, and symbols (written, painted, drawn, gestured, spoken, mimicked)

៨. បដា​ ផ្ទាំង​ផ្សាយ​ និង​ទំនាក់​ទំនង​តាមរយៈ​​រូប​ភាព​

Banners, posters, and displayed communications

៩. ខិត្ត​បណ្ណ លិខិត​ ​និង​សៀវភៅ​

Leaflets, pamphlets, and books

១០. កាសែតនិង​ទស្សនាវដ្តី​

Newspapers and journals

១១. ថាស​, វិទ្យុ​ និង​ទូរទស្សន៍​

Records, radio, and television

១២. ​ការ​សរសេរ​បង្ហោះ​លើ​មេឃ​ឬចារ​​លើ​ដីឬ​ផ្លូវ​​

Skywriting and earthwriting

ការ​បង្ហាញ​​​ជា​ក្រុម​

Group Representations

១៣. ការ​បញ្ចូន​អ្នក​តំណាង​

Deputations

១៤. ការ​ប្រគល្ភ​​រង្វាន់​ក្រៅ​ផ្លូវ​ការ​​​

Mock awards

១៥. ការ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ឬ​អ្នក​នយោបាយ​

Group lobbying

១៦. ការ​ធ្វើ​បាតុកម្ម​​នៅ​មុខ​កន្លែង​ធ្វើ​ការ (ដើម្បី​ទាម​ទារ​អ្វី​មួយ​ ទាក់​ទាញ​អ្នក​ចូល​រួម រាំង​ផ្លូវ​មិន​ឱយ​ចូល​ធ្វើ​ការ​​​)

Picketing

១៧. ការ​ធ្វើ​ការ​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​

Mock elections

ការ​ធ្វើ​សកម្ម​ភាព​សាធារណៈ​ដោយ​បង្ហាញ​​និមិត្ត​សញ្ញា

Symbolic public acts

១៨. ការ​តាំង​ទង់​ជ័យ​ឬ​ក៏​ប្រើ​ពណ៌​ណា​មួយ​ជា​និមិត្ត​រូប

Displays of flags and symbolic colours

១៩. ការ​ពាក់​និមិត្ត​សញ្ញា​​

Wearing of symbols (advocacy buttons, patches)

២០. ការ​បន់​ស្រន់និង​គោរព​បូជា​​

Prayer and worship

២១. ការ​បញ្ជូន​​វត្ថុ​តំណាង​​តាង​និមិត្ត​សញ្ញា​អ្វី​មួយ​

Delivering symbolic objects​

២២. ការ​ស្រាត​តវ៉ា​ (នៅ​ទី​សាធារណៈ​)

Protest disrobings

២៣. ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​​ខ្លួន​ឯង​ (ផ្ទះ​, ឯកសារ, សញ្ញាបត្រ​)

Destruction of own property (homes, documents, credentials, etc.)

២៤. ការ​ប្រើ​ពន្លឺ​ជា​និមិត្ត​សញ្ញា​​ (ចន្លុះ​ គោម​ ភ្លឺ​ទៀន​)

Symbolic lights (torches, lanterns, candles)

២៥. ការ​តាំង​រូប​ថត​មនុស្ស​

Displays of portraits

២៦. បាតុកម្ម​ដោយ​ការ​គូរ​រូប ​

Paint as protest

២៧. រូប​សញ្ញា​និង​ឈ្មោះ​ថ្មី​

New signs and names and/or symbolic names

២៨. ការ​ប្រើ​សម្លេង​ជា​និមិត្ត​សញ្ញា​ (សម្លេង​កញ្ចែ​ ជួង​ ស៊ឺរ៉ែន​។ល។)

Symbolic sounds (‘‘symbolic tune,’’ using whistles, bells, sirens)

២៩. ការ​ដណ្តើម​កាន់​កាប់​ដី​ឬ​អាគារ​ ដោយមាន​ដាក់​​និមិត្ត​សញ្ញា​នៅ​ទី​នោះ​

Symbolic reclamations​ (takeover of land or buildings)

៣០. ​ការ​ធ្វើ​កាយ​វិការឈ្លើយ​

Rude gestures

ការ​ដាក់​សម្ពាធ​​លើ​បុគ្គល​

Pressures on Individuals

៣១. «ការ​លង​» ​មន្ត្រី​រដ្ឋការ​ (ដើរ​តាម​ពួក​មន្ត្រី​រដ្ឋការ​ឥត​ឈប់​ឈរ​ ដោយ​ស្ងៀម​ស្ងាត់​និង​ថ្លៃ​ថ្នូរ​​​)

“Haunting” officials (constantly following them, silently, respectfully)

៣២. ការ​ឌឺដង​​​មន្ត្រីរដ្ឋ​ការ​​ (ចំអក​ឡក​ឡឺយ​, ជេរ​ប្រមាថ​)

Taunting officials (mocking and insulting them)

៣៣. ការ​បង្កើត​​ភាព​ស្និទ្ធ​សា្នល​នឹង​គូបដិបក្ស​​​ (ធ្វើ​ឱយ​កង​សន្តិ​សុខ​ឬ​ប៉ូលីស​រង​ឥទ្ធិពលខ្លាំង​​ដោយផ្ទាល់​​ ដើម្បី​ធ្វើ​ឱយ​ពួក​គេ​ជឿ​ថា ​របប​ដែល​ពួក​គេ​កំពុង​បំរើ​នោះ​មិន​យុត្តិធម៌​​)​

Fraternization (Subjecting a person to intense direct influences to convince them that the regime they serve is unjust)

៣៤. ការចាំ​កំដរ​

Vigils

ល្ខោន​និង​តន្រ្តី​

Drama and music 

៣៥. ឆាក​កំប្លែងខ្លី​​និង​ការ​បញ្ឆោត​លេង​សើច​

Humorous skits and pranks

៣៦. ការ​សម្តែង​ល្ខោន​និង​ប្រគុំ​តន្រ្តី​

Performances of plays and music

៣៧. ​ការ​ច្រៀង​​

Singing

ការ​ដើរ​ដង្ហែ​

Processions 

៣៨. ការ​ដង្ហែ​​​ក្បួន​

Marches

៣៩. ការ​ដើរ​ជា​ក្រុមឬព្យុហយាត្រា​​

Parades

៤០. ហែ​ក្បួន​សាសនា

Religious processions

៤១. ធម្មយាត្រា​ ​

Pilgrimages

៤២. ហែ​ក្បួនដោយ​ជិះ​​ម៉ូតូ​

Motorcades

  

ការ​រំឭក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​

Honoring the dead

៤៣. ការ​កាន់​ទុក្ខក្នុង​ន័យ​​​នយោបាយ​

Political mourning

៤៤. ការ​សម្តែង​ធ្វើ​ហាក់​ដូច​ជា​ពិធី​បូជា​សព​

Mock funerals

៤៥. ការ​ធ្វើ​បាតុកម្មជា​ពិធី​បូជា​សព ​ ​ (​ដង្ហែ​ក្បួន​សព​ អ្នក​ដែល​ត្រូវ​ធ្វើ​ឃាតទាំង​ប៉ុន្មាន​​ក្នុងបាតុកម្ម​​)

Demonstrative funerals

៤៦. ការ​សម្តែង​​សក្ការបូជា​​នៅ​ប៉ាឆា​

Homage at burial places

ការ​ចួប​ជុំជា​​សាធារណៈ​

Public assemblies 

៤៧. កិច្ច​ប្រជុំ​ជំទាស់​​ឬ​គាំទ្រ​

Assemblies of protest or support

៤៨. ការ​ប្រជុំក្នុង​ពេល​​បាតុកម្ម​

Protest meetings

៤៩. ការ​ប្រជុំក្នុង​បាតុកម្ម​​​ដោយបិត​បាំង

Camouflaged meetings of protest

៥០. បាឋកថា​ក្រៅ​ផ្លូវ​ការ​ (ដោយ​វាគ្មិន​ជំនាញ​មួយ​ចំនួនធ្វើ​ឡើង​នៅ​​ក្នុង​បាតុកម្ម​) ​

Teach-ins (with several informed speakers)

ការ​ដក​ខ្លួន​និង​ការ​សម្តែង​ការ​​បោះ​បង់

Withdrawal and renunciation 

៥១. ការ​ដើរ​ចេញឈប់​ធ្វើ​ការ​ទៅ​ធ្វើបាតុកម្ម​

Walk-outs

៥២. ការ​នៅ​ស្ងៀម​ស្ងាត់

Silence​

៥៣. ការ​បដិសេធ​មិន​ទទួលការ​លើក​តម្កើង​ដោយ​ផ្លូវ​ការ​

Renouncing honors

៥៤. ការ​បែរ​ខ្នង​ដាក់​មនុស្ស​ឬ​ក្រុម​ណា​មួយ​

Turning one’s back

វិធី​ទាំង​អស់​ខាង​លើ​គឺ​ប្រព្រឹត្ត​ទៅ​ដោយ​បង្ហាញ​​​និមិត្ត​សញ្ញា​។ វិធី​នេះ​នឹង​កាន់​តែមាន​​អំនាច​ដោយ​​ប្រើ​រួម​គ្នា​នឹង​វិធី​មិន​សហការ​និង​វិធី​អន្តរាគមន៍​ដោយអហិង្សា​។

វិធី​មិន​សហការ​ផ្នែក​សង្គម​

The Method of Social Noncooperation

​​

វិធី​នេះ​មាន​បី​ចំណែក​ គឺ​ផ្នែក​សង្គម​ ​សេដ្ឋកិច្ច​ និង​នយោបាយ​។ មាន​១៥វិធី​ត្រូវបាន​​រាយ​នៅ​ក្នុង​អនុក្រុម​ចំនួន​បី​នៃ​ការ​មិន​សហការ​។

ការ​បណ្តេញបុគ្គល​ចេញ​ពី​ក្រុម​​

Ostracism of Persons 

៥៥. ​ពលិការ​​ខាង​សង្គម​​

Social boycott

៥៦. ​ពលិការ​ខាង​សង្គមដោយ​​​ជ្រើស​រើស​​

Selective social boycott

៥៧. ​អំពើ​អសកម្មយក​គំរូ​តាម​រឿង​​លីស៊ីស្ត្រាតា:​ គេ​ច្រើន​ស្គាល់​ថា​ជា​ «កូដកម្ម​មិន​រួម​ភេទ» (Sex Strike) ធ្វើ​ឡើង​ដោយ​ក្រុម​ស្រ្តី​ដើម្បី​បង្ខំ​ឱយ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​។ របៀប​កូដកម្ម​នេះមាន​​ដើម​កំណើត​​ចេញ​ពី​តួ​អង្គ​ស្រី​នាម​ ​លីស៊ីស្ត្រាតា (ឈ្មោះ​របស់​នាង​មាន​ន័យ​ថា​ បំបែក​កង​ទាប់​​) នៅ​ក្នុង​រឿង​កំប្លែង​ក្លាស៊ីក​របស់​អ្នក​និពន្ធ​ក្រិច​ អារីស្តូហ្វាន​​ (Aristophanes) នៅ​ស.វ. ទី​៥ មុន​គ. ស.។ ​តួអង្គ​ស្រី្ត​​នេះ​​បាន​ដឹក​នាំ​ស្រ្តី​នៅ​ក្រិច​ធ្វើ​កូដកម្ម​ផ្តាច់​ការ​រួម​សង្វាស​ជា​មួយ​ប្តី​​ បង្ខំ​បុរស​ជា​កង​ទាប់​ទាំង​នោះឱយ​​បញ្ឈប់​សង្គ្រាម​នៅ​ភីឡូ​ប៉ូនេស (The Peloponnesian War)។ លោក​ ជីន​ សាប  ​ហៅ​ថា​ ពលិការ​ផ្លូវ​ភេទ (Sexual Boycott)។

Lysistratic nonaction

៥៨. ការ​បណ្តេញ​ចេញពី​សាសនា​​ (ពលិការ​ខាង​សាសនា​)

Excommunication (religious boycott)

៥៩. គំហាត់​​តាម​បែប​សាសនា​ (ការ​​ព្យួរ​សេវាកម្ម​សាសនា​​)

Interdict (suspension of religious services)

ការ​មិន​សហការ​ជា​មួយ​នឹង​​ព្រឹត្តិការណ៍​​សង្គម​ ទំនៀម​ទម្លាប់​ និង​ស្ថាប័ន​នានា​

Noncooperation with social events, customs, and institutions

៦០. ការ​ព្យួរ​សកម្ម​ភាព​សង្គម​ឬ​កីឡា​

Suspension of social and sports activities

៦១. ពលិការ​​មិន​ចូល​រួម​ក្នុង​កិច្ច​ការ​សង្គម​

Boycott of social affairs

៦២. កូដ​កម្ម​របស់​សិស្ស​និសិ្សត​

Student strike

៦៣. ការ​មិន​គោរព​តាម​​សង្គម​ (ទម្លាប់​​និង​វិន័យរបស់​សង្គម​)

Social disobedience (of social customs and rules)

៦៤. ការ​ដក​ខ្លួន​ចេញ​​ពី​ស្ថាប័ន​សង្គម​

Withdrawal from social institutions

 

ការ​ដក​ហូត​ពលកម្ម​ពី​ប្រព័ន្ធ​សង្គម​

Withdrawal from Social System 

៦៥. ការសំងំ​នៅ​​ផ្ទះ​មិន​ទៅ​ធ្វើ​ការបំរើ​ស្ថាប័ន​

Stay-at-home

៦៦. ការ​មិន​ធ្វើ​ការ​សហការទាំង​ស្រុង​​ដោយ​បុគ្គល​​

Total personal noncooperation​

៦៧. ការ​រត់​គេច​ខ្លួន​ចេញ​របស់​​កម្មករ (ភៀស​ខ្លួន​ចេញ​ទៅ​កន្លែង​ផ្សេង​)

“Flight” of workers (fleeing elsewhere)

៦៨. ការ​គេច​ខ្លួន​​ទៅ​រក​បដិសរណដ្ឋាន​ (ដក​ខ្លួន​ទៅ​កន្លែងដែល​គ្មាន​នរ​ណា​​អាចប៉ះពាល់​អ្នកនៅ​ទី​នោះ​​បាន​ ដោយ​មិន​បំពាន​ការ​ហាម​ឃាត់​ខាង​សាសនា​ សីលធម៌​ សង្គម​និង​ច្បាប់​​​)

Sanctuary (withdraw to a place where you cannot be touched without violation of religious, moral, social, legal prohibitions)

៦៩. អវត្តមាន​​ជា​ក្រុម (ប្រជាជន​ទាំង​អស់​នៅ​​ក្នុង​តំបន់​តូច​ណា​មួយ​បោះ​បង់​ផ្ទះ​ឬ​ភូមិរបស់​ពួកគេ​​​)

Collective disappearance (the population of a small area abandons its homes and villages)

៧០. បាតុកម្ម​ដោយ​​​ធ្វើ​និរប្រវេសន្ត​ (ហីច្រាត​): ការ​ចាក​ចេញដោយ​មាន​គំរោង​ទុក​​ពី​ប្រទេស​ខ្លួន​ជា​អចិន្ត្រៃយ

Protest emigration (hijrat: a deliberate permanent emigration)

វិធី​មិន​សហការ​ផ្នែក​សេដ្ឋ​កិច្ច​

Economic Noncooperation:

ក. ​ពលិការ​ខាង​សេដ្ឋកិច្ច​

Economic Boycotts

 

ពលិការខាង​សេដ្ឋកិច្ច​គឺ​ជា​ការ​ជំទាស់​មិន​ទិញ​, លក់​, ​កាន់​កាប់, ​​ចែក​ចាយ ទំនិញ​និង​សេវាកម្ម​ជាក់​លាក់​ណា​មួយ។ នៅ​ក្នុង​បញ្ជី​នេះ​ មាន ​២៥វិធី​ដែល​ត្រូវ​បាន​បែង​ចែក​ជា​ប្រាំមួយអនុ​​ក្រុមនៃ​ពលិការ​ខាង​សេដ្ឋកិច្ច​។​​

សកម្មភាពដោយ​​អ្នក​ទិញ

Action by Consumers 

៧១. ពលិការ​របស់​អ្នក​ទិញដោយ​មិន​ទិញ​​ទំនិញ​ឬ​ជួល​សេវាកម្ម​ណា​មួយ​

Consumers’ boycott

៧២. ការ​មិន​ប្រើ​ប្រាស់​ទំនិញ​ដែល​គេ​ធ្វើ​ពលិការ​ (ទំនិញ​ទិញ​រួច​ហើយ​តែ​មិន​ប្រើ​)

Nonconsumption of boycotted goods (already in one’s possession)

៧៣. ផែន​ការ​បន្ថយ​ការ​ប្រើ​ប្រាស់ (កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ទំនិញ​ណាមួយឱយ​ស្ថិត​នៅ​​​អប្បបរមា)​

Policy of austerity (reducing consumption to an absolute minimum)

៧៤. ការ​មិន​បង់​ឈ្នួល​ផ្ទះ

Rent withholding

៧៥. ការ​មិន​ព្រម​ជួល

Refusal to rent

៧៦. ពលិការ​​របស់​អ្នក​ទិញ​ក្នុង​ប្រទេស​​​ (មិន​ទិញ​ឬ​មិន​ប្រើ​សេវាកម្ម​ណា​មួយ​ពី​​ប្រទេសផ្សេង​​​​)​

National consumers’ boycott (refusal to buy products or used services from another country)

៧៧. ពលិការ​​របស់​អ្នក​ប្រើ​ប្រាស់​ជា​លក្ខណៈ​អន្តរជាតិ​ (ការ​សហការ​របស់​ប្រទេស​ច្រើន​មិន​ទិញ​ផលិត​ផល​របស់​ប្រទេស​មួយ​)

International consumers’ boycott (operating in several countries against the products of a particular country)

សកម្មភាព​ដោយ​កម្ម​ករ​និង​អ្នក​ផលិត

Action by Workers and Producers

៧៨. ពលិការ​​របស់​កម្មករ (មិន​ធ្វើ​ការ​ដោយ​ប្រើ​ផលិតផល​ឬ​ឧបករណ៍​ផ្តល់​ដោយ​គូបដិបក្ខ​)

Workmen’s boycott (refusal to work with products or tool provided by opponents)

៧៩. ពលិការ​​អ្ន​ក​ផលិត​ទំនិញ (ការ​បដិសេធ​របស់​អ្នក​ផលិត​ក្នុងការ​​លក់​ឬ​ដឹក​ជញ្ជូន​ផលិត​ផល​របស់​ខ្លួន​ឯង​)

Producers’ boycott (refusal by producers to sell or otherwise deliver their own products)

សកម្មភាពដោយ​​ឈ្មួញ​កណ្តាល

Action by Middlemen

៨០. ពលិការ​​របស់​អ្នក​លក់​និង​អ្នក​ចែក​ចាយ​ទំនិញ (ការ​បដិសេធ​របស់កម្មករ​និង​​ឈ្មួញ​កណ្តាល​ក្នុង​ផ្គត់​ផ្គង់​និង​ចែក​ចាយ​ទំនិញ​ជាក់​លាក់​ណា​មួយ​​)

Suppliers’ and handlers’ boycott (refusal by worker or middlemen to handle or supply certain goods)

សកម្មភាព​ដោយ​ម្ចាស់​ក្រុម​ហ៊ុន​និង​អ្នក​គ្រប់​គ្រង

Action by Owners and Management

៨១. ពលិការ​របស់​ពួក​ឈ្មួញ (ការ​បដិសេធ​របស់​អ្នក​លក់​រាយ​ក្នុងការ​​ទិញ​ឬ​លក់ទំនិញ​ជាក់​លាក់​ណា​មួយ​​)

Traders’ boycott (refusal by retailers to buy or sell certain goods)

៨២. ការ​បដិសេធ​​មិន​លក់ឬ​មិន​ជួល​ផ្ទះ

Refusal to let or sell property

៨៣. ការបិត​មិន​ឱយ​កម្ម​ករ​ចូល​​​កន្លែងធ្វើ​ការ​​ដើម្បី​សំរេច​បំណង​ណា​មួយ​ (និយោជក​ផ្អាក​ការ​ងារ​ដោយ​បញ្ឈប់ប្រតិបត្តិការ​​​បណ្តោះ​អាសន្ត​)

Lockout (the employer initiates the work stoppage by temporarily shutting down the operation)

៨៤. ការ​បដិសេមិន​ផ្តល់​ជំ​នួយ​ទៅ​រោង​ចក្រ ឬ​ការ​ងារ​ណាមួយ

Refusal of industrial assistance

៨៥. កូដកម្ម​រួម​គ្នា​​របស់ពួក​​ឈ្មួញ

Merchants’ “general strike”

សកម្មភាព​ដោយ​អ្នក​កាន់​​ធន​ធាន​ហិរញ្ញ​វត្ថុ​ទាំង​ឡាយ​

Action by Holders of Financial Resources 

៨៦. ​ការ​ដក​លុយ​ពី​​ធនាគារ

Withdrawal of bank deposits

៨៧. បដិសេធ​​មិនបង់​ថ្លៃ​ឈ្នួល​ បំណុល​ និង​ ថ្លៃ​ចំណាយដែល​គេ​គណនា​ហើយ​​

Refusal to pay fees, dues, and assessments

៨៨. បដិសេធ​មិន​សង​បំណុល ឬ​ក៏​ការ​ប្រាក់

Refusal to pay debts or interest

៨៩. ការផ្តាច់​មូលនិធិឬ​ឥណទាន​

Severance of funds and credit

៩០. ការ​បដិសេធ​មិន​ទទួល​លុយ​ចូល​ឬ​ផល​ទុន​

Revenue refusal

៩១. ការ​មិន​ទទួល​លុយ​រដ្ឋាភិបាល​ (ទាម​ទារ​ឱយការ​បង់​​ប្រាក់តាម​មធ្យោបាយ​​ផ្សេង​ទៀត​​)

Refusal of a government’s money

សកម្មភាពដោយ​​រដ្ឋាភិបាល

Action by Governments 

៩២. បញ្ជា​ផ្លូវ​ការ​ពី​រដ្ឋ​​ហាម​មិន​ឱយ​ធ្វើ​ពាណិជ្ជកម្ម​​ជា​មួយ​ប្រទេស​ណា​មួយ​នៅ​ក្នុង​ស្រុក​

Domestic embargo

៩៣. ការ​ធ្វើ​បញ្ជី​ឈ្មួញ ដែល​មិនរក​ស៊ី​ជា​មួយ​

Blacklisting of traders

៩៤. ការ​ហាម​ឃាត់​របស់​អ្នកលក់​អន្តរជាតិ

International sellers’ embargo

៩៥. ការ​ហាម​ឃាត់​របស់​អ្នក​ទិញ​អន្តរជាតិ

International buyers’ embargo

៩៦. ការព្យួរ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ

International trade embargo

ខ. កូដកម្ម ​

Strikes

 

វិធី​កូដកម្ម​ទាក់​ទង​នឹង​ការ​ជំទាស់​មិន​បន្ត​សហការ​ផ្នែក​សេដ្ឋកិច្ច​តាម​រយៈ​ការងារ​។ កូដកម្ម​ធ្វើ​ឡើង​ដោយ​រួម​គ្នា​ជា​ក្រុម​ ធ្វើ​ឡើង​ដោ​យ​មាន​គោល​បំណង​ច្បាស់​លាស់​និង​ជា​ទួទៅ​ពន្យារ​ពលកម្ម​ដែល​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដទៃ​។ មាន​វិធីកូដកម្ម​​ចំនួន​ ២៣​ ដែល​ចែក​​ជា​ប្រាំពីរ​អនុក្រុម​នៅ​ក្នុង​បញ្ជី​។

កូដ​កម្ម​ជា​និមិត្ត​សញ្ញា​

Symbolic Strikes 

៩៧. កូដកម្ម​តវ៉ា​ (ដោយ​ប្រកាសជា​មុនធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​​)

Protest strike

៩៨. កូដកម្មដោយ​​ដើរ​ចេញ​​​ភ្លាមៗពីអង្គ​​ប្រជុំ​ណា​មួយ​​ (កូដកម្ម​ផ្លេក​បន្ទោរគឺ​កូដកម្មតវ៉ា​​ខ្លីៗធ្វើ​ដំណាល​គ្នា​​​​)

Quickie walkout (lightning strike)

 

កូដ​កម្មខាង​កសិកម្ម

Agricultural Strikes

៩៩. កូដកម្មកសិករ

Peasant strike

១០០. កូដកម្មរបស់​​កម្មករ​​កសិដ្ឋាន​

Farm workers’ strike

កូដកម្ម​របស់​ក្រុម​ពិសេស

Strike by Special Groups

១០១. ការ​បដិសេធមិន​ធ្វើ​ពលកម្មជំនួស​​

Refusal of impressed labour

១០២. កូដកម្ម​របស់​អ្នក​ទោស

Prisoners’ strike

១០៣. កូដកម្មរបស់​សិប្បករ​

Craft strike

១០៤. កូដកម្មរបស់​ពួក​អ្នកជំនាញ​អាជីព​​

Professional strike

កូដកម្មនៅ​តាម​ឧស្សាហកម្ម​សាមញ្ញ​

Ordinary Industry Strikes 

១០៥. កូដកម្មនៅតាម​គ្រឹះស្ថាន​ជំនួញ (ក្នុង​រោង​ចក្រ​មួយ​ឬ​លើស​ពី​នេះដែល​ឋិត​នៅ​​ក្រោម​ការ​គ្រប​គ្រង​តែ​មួយ​​)

Establishment strike (in one or more plants under one management)

១០៦. កូដកម្មនៅ​​តាមសហគ្រាស (ព្យួរ​ការ​ងារ​នៅ​តាម​គ្រឹះ​ស្ថាន​នៃ​ឧស្សាហ​កម្ម​មួយ​)​

Industry strike (suspension of work in all the establishments of an industry)

១០៧. កូដកម្ម​តាម​រយៈ​​សមាន​ចិត្ត (គាំទ្រ​តំរូវ​ការ​របស់​កម្មករ​រួម​អាជីព​)

Sympathetic strike (to support the demands of fellow workers)

កូដកម្មដោយ​មាន​កំណត់ជាក់​លាក់​

Restricted Strikes

១០៨. កូដកម្មលំអិត​​ (កម្មករ​នាំ​គ្នា​ឈប់​ម្តង​ម្នាក់ៗ​ ឬម្តង​មួយ​តំបន់​ៗ កូដកម្ម​ឈប់​សំរាប់​ជា​បន្ត​បន្ទាប់​គ្នា ដោយ​របៀប​ផ្សេង​ៗ​គ្នា​ យោល​ទៅ​តាម​ផែន​ការគ្រោង​ត្រឹម​ត្រូវ)

Detailed strike (worker by worker, or by areas; piecemeal stoppage)

១០៩. កូដកម្មដោយ​ចំពោះ (​ពួក​សហជីព​ធ្វើ​កូដកម្ម​នៅ​ក្នុង​ក្រុម​ហ៊ុន​តែ​មួយនៅ​វេលា​ណា​មួយ​ ដែល​ជា​ការ​ធ្វើឱយ​​ក្រម​ហ៊ុន​នេះ​ចាញ់​ប្រៀប​ក្រុម​ហ៊ុន​ប្រកួត​ឯទៀត)។

Bumper strike (union strikes only one firm in an industry at a time)

១១០. កូដកម្មពន្យឺត​ការងារ

Slowdown strike

១១១. កូដកម្មដែល​ធ្វើ​​ការងារ​ដោយ​ទៅ​តាម​ក្បួនត្រង់​ៗ​ដើម្បី​ពន្យឺត​ការ​ងារ​

Working-to-rule strike (the literal carrying out of regulations in order to retard production)

១១២. រាយ​ការណ៍​ធ្វើ​ជា​ឈឺ​​ធ្វើ​ការ​មិន​កើត

Reporting “sick” (sick-in)

១១៣. កូដកម្មដោយ​​ការ​សុំ​លា​លែង (កម្មករ​ដែល​​មាន​​ចំនួន​ច្រើន​គ្រប់​គ្រាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​ទិន្នផល​ការ​ងារ​សុំ​ច្បាប់​លា​លែង​ដោយ​ឡែក​ពី​គ្នា​​)

Strike by resignation (a significant number of workers resign individually)

១១៤. កូដកម្ម​មាន​កម្រិត (កម្ម​ករ​បដិសេធ​មិន​ធ្វើ​ការ​ងារ​បន្ទាប់​បន្សំ​បន្ថែម​ឬ​បដិសេធ​មិន​ធ្វើ​ការក្នុង​ថ្ងៃ​ណា​មួយ​​)

Limited strike (worker refuse to perform certain marginal work or refuse to work on certain days)

១១៥. កូដកម្ម​ជ្រើស​រើស​ (កម្មករ​ជំទាស់​ដោយ​ជ្រើស​រើស​ផ្នែក​ណា​មួយ​នៃ​ការ​ងារ​​​ដែល​ពួក​គេ​មិន​ចង់​ធ្វើ​​)

Selective strike (worker refuse only to do certain types of work)

កូដកម្មនៅ​ក្នុង​​​ពហុ​សហគ្រាស​

Multi-industry Strikes 

១១៦. កូដកម្មដែលរីក​រាល​​ពី​សហគ្រាស​មួយ​ទៅ​​សហគ្រាស​ជា​ទៀត​ច្រើន​

Generalised strike (several industries are struck simultaneously)

១១៧. កូដកម្មដែល​ក្លាយ​ទួទៅមាននៅ​គ្រប់​សហគ្រាស

General strike

ការ​រួម​បញ្ចូល​នៃ​កូដកម្មនិង​ការ​បំបិត​​​សេដ្ឋកិច្ច

Combination of Strikes and Economic Closures 

១១៨. កូដកម្ម «ហាថុល»  (ការ​​ផ្អាក​ជីវភាព​ខាង​សេដ្ឋកិច្ចបណ្តោះ​អាសន្ន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្មគ្រ​ចិត្ត​​)

Hartal (economic life temporarily suspended on a voluntary basis)

១១៩. ការ​បិត​រោង​ចក្រ​ឬ​ជំនួញ​ (កម្មករ​ធ្វើ​កូដកម្ម​ ហើយ​និយោជក​បញ្ឈប់​សកម្ម​ភាព​សេដ្ឋកិច្ច​ព្រម​​គ្នានោះ​​)

Economic shutdown (workers strike and employers simultaneously halt economic activity)

វិធី​​មិន​ធ្វើ​សហការផ្នែក​នយោបាយ​

The Methods of Political Noncooperation

 

វិធី​នេះ​ត្រូវ​បាន​អនុវត្ត ​ដើម្បី​បង្ហាញ​ពី​ការ​តវ៉ា​និង​បញ្ឈប់​ដំណើរ​ការទៅ​តាម​មុខ​ងារ​របស់​អង្គ​ភាព​នយោបាយ​ឬ​ក៏​ចូល​រួម​បំបែក​រដ្ឋាភិបាល​។ បញ្ជី​នេះ​រួម​មាន​ ៣៨វិធី បែង​ចែក​ជា​ប្រាំ​មួយ​អនុក្រម​។

​​

ការ​បដិសេធ​មិន​ទទួល​ស្គាល់​​​អាជ្ញាធរ

Rejection of Authority 

១២០. ជំទាស់​មិន​ប្រគល្ភ​សេចក្តី​គាំទ្រ​ទុក​ចិត្ត​ឬ​ក៏​ការ​ដក​យកស្វាមីភក្តិ​​មក​វិញ​​​

Withholding or withdrawal of allegiance

១២១. ការ​បដិសេធ​ការ​គាំទ្រ​ពីសាធារណ​ជន (នឹង​របប​កំពុង​ដឹក​នាំ​និង​គោល​នយោបាយ​នា​នា​របស់​របប​នោះ​)

Refusal of public support (for the existing regime and its policy)

១២២. សំណេរ​និង​សេចក្តី​ថ្លែង​ការណ៍គាំទ្រ​ការ​តវ៉ា​

Literature and speeches advocating resistance

ការ​មិន​សហការ​របស់​ប្រជា​ពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល

Citizen’s Noncooperation with Government 

១២៣. ពលិការដោយ​សមាជិក​ក្នុង​​​អង្គ​​នីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា)

Boycott of legislative bodies

១២៤. ពលិការ​​មិនទៅ​​​បោះឆ្នោត

Boycott of elections

១២៥. ពលិការ​​មិន​ចូល​ទៅ​បំរើ​​ការងារឬ​មិនទៅ​​កាន់តំណែង​ក្នុង​​​រដ្ឋាភិបាល​​

Boycott of government employment and positions

១២៦. ធ្វើ​ពលិការ​​ប្រឆាំង​នឹង​​​​ក្រសួ​ង​រដ្ឋាភិបាល ភ្នាក់​ងារ​ និង​អង្គ​ភាព​ផ្សេង​ទៀត​​

Boycott of government departments, agencies, and other bodies

១២៧. ការ​ដក​ខ្លួន​ពី​​ស្ថាប័ន​អប់រំ​របស់​រដ្ឋាភិបាល

Withdrawal from governmental educational institutions

១២៨. ធ្វើ​ពលិការ​​នឹង​ស្ថាប័ន​​ណា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​

Boycott of government-supported institutions

១២៩. បដិសេធ​មិន​ផ្តល់​ជំនួយការ​​ដល់​ភ្នាក់​ងារ​​​អនុវត្ត​ច្បាប់​

Refusal of assistance to enforcement agents

១៣០. ដក​ចេញ​​​នូវ​រូប​ផ្លាក​​និង​សញ្ញា​សម្គាល់​ផ្សេងៗ​របស់​ខ្លួន

Removal of own signs and placemarks

១៣១. បដិសេធ​មិន​ទទួលតំណែង​​មន្ត្រី​រដ្ឋ​ការ​ដែល​គេ​តែង​​តាំង

Refusal to accept appointed officials

១៣២. បដិសេធ​មិន​ព្រម​រំលាយ​ស្ថាប័ន​មាន​ស្រាប់​

Refusal to dissolve existing institutions

ជំរើស​ក្រៅពី​ការ​ធ្វើ​តាម​បង្គាប់របស់​ពលរដ្ឋ​

Citizens’ Alternatives to Obedience 

១៣៣. ការ​ធ្វើ​តាម​បង្គាប់​ទាំង​ទើស​ទាល់ឬ​​យឺតយ៉ាវ

Reluctant and slow compliance

១៣៤. ការ​មិន​ធ្វើ​តាម​បង្គាប់ នៅ​ពេល​ដែល​គ្មាន​អ្នក​តាម​ឃ្លាំមើលដោយ​ផ្ទាល់​

Nonobedience in absence of direct supervision

១៣៥. ការ​មិន​ធ្វើ​តាម​បង្គាប់ ពី​សំណាក់​ប្រជាពលរដ្ឋ (ដោយ​មិន​បញ្ចេញ​ជា​សាធារណៈ​ លាក់​កំបាំង​ពាក់​កណ្តាល​)

Popular nonobedience (not publicized, semi-concealed)

១៣៦. ការក្លែង​​​ធ្វើជា​គោរព​​តាម​បង្គាប់ (ធ្វើ​ឱយ​ដូច​ជា​អនុវត្ត​តាម​)

Disguised disobedience (look like compliance)

១៣៧. ការ​ប្រកែក​មិន​ចូល​រួម​ប្រជុំឬ​ទៅ​ប្រជុំ​ដើម្បី​​បំបែក​កិច្ច​ប្រជុំ​

Refusal of an assemblage or meeting to disperse

១៣៨. ការ​អង្គុយ​ចុះ​នៅ​មួយ​កន្លែង

Sit down

១៣៩. ការ​មិន​សហការ​ក្នុង​បំពេញ​កាតព្វកិច្ច​យោធា​​និង​ការ​និរទេស

Noncooperation with conscription and deportation

១៤០. ការលាក់​ខ្លួន គេច​ខ្លួន ឬ​ក៏​ប្រើអត្ត​សញ្ញាណ​ក្លែង​ក្លាយ​

Hiding, escape, and false identities

១៤១. ការមិន​គោរព​តាម​ច្បាប់​ដែល​អនុម័ត​ដោយ​មិន​ស្រប​ច្បាប់​

Civil disobedience of “illegitimate” laws

សកម្មភាព​ដោយ​មន្ត្រី​រដ្ឋាភិបាល

Action by Government Personnel 

១៤២. ការបដិសេធដោយ​​​ជ្រើសរើស ​​​មិន​ទទួលយកអ្នក​ជំនួយ​ការ​​របស់​រដ្ឋាភិបាល (ធ្វើ​តាម​សេចក្តី​ណែនាំ​ ដោយ​រាយការណ៍​ទៅថ្នាក់​​លើពី​ការ​បដិសេធ​របស់​ខ្លួន​)

Selective refusal of assistance by government aides (to carry out particular instructions, informing superiors of the refusal)

១៤៣. ធ្វើឱយ​​រាំង​ស្ទះ​ខ្សែ​បញ្ជានិង​ពត៌មាន​

Blocking of lines of command and information

១៤៤. ការ​បង្កើត​ឧបសគ្គធ្វើ​ឱយ​​រាំង​ស្ទះ​

Stalling and obstruction

១៤៥. ការ​មិន​​សហការ​ផ្នែក​រដ្ឋ​បាល​ទាំង​អស់​

General administrative noncooperation

១៤៦. ការមិន​​សហការ​ជាមួយ​តុលាការ (ដោយ​ចៅ​ក្រម​)

Judicial noncooperation (by judges)

១៤៧. ការ​ធ្វើ​ការ​ដោយ​គ្មាន​ប្រសិទ្ធភាពនិងការ​មិន​សហការ​ដោយ​ភ្នាក់​ងារ​​​អនុវត្ត​ច្បាប់

Deliberate inefficiency and selective noncooperation by enforcement agents

១៤៨. ការ​បះបោរ

Mutiny

សកម្មភាពរបស់​​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក​

Domestic Governmental action 

១៤៩. ការ​​គេច​វេះ​ឬ​​បន្លំ​ដោយ​ពន្យារពេល​​ការអនុវត្ត​ច្បាប់

Quasi-legal evasions and delays

១៥០. ការ​មិន​សហការ​របស់​អង្គភាពនា​នា​ដែល​ជា​​ផ្នែក​នៃ​​រដ្ឋាភិបាល

Noncooperation by constituent governmental units

សកម្មភាព​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ

International Governmental Action 

១៥១. ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ទូតនិង​តំណាង​ផ្សេងៗ​

Changes in diplomatic and other representation

១៥២. ពន្យារពេល​ឬ​​លុប​ចោល​កម្ម​វិធី​ការ​ទូត

Delay and cancellation of diplomatic events

១៥៣. ការ​មិន​ព្រម​សម្រេច​ទទួល​ស្គាល់​តាមរយៈ​ការ​ទូត

Withholding of diplomatic recognition

១៥៤. ការ​ផ្តាច់​ចំណង​ការ​ទូត

Severance of diplomatic relations

១៥៥. ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​អន្តរជាតិ​នានា

Withdrawal from international organisations

១៥៦. ការ​បដិសេធ​មិនឱយ​​សមាជិក​ភាព​ក្នុងគណៈ​អន្តរជាតិ​ណាមួយ

Refusal of membership in international bodies

១៥៧. ការ​បណ្តេញ​ចេញពី​អង្គការ​អន្តរជាតិ​ណាមួយ​

Expulsion from international organisations

វិធី​​អន្តរាគមន៍​ដោយ​អហិង្សា

The Method of Nonviolent Intervention

 

វិធី​ទាំង​នេះ​គឺ​ជា​សកម្ម​ភាព​ដែល​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ដើម្បី​កែ​ប្រែ​ស្ថាន​ការណ៍​។ អន្តរាគមន៍​អវិជ្ជមាន​គឺ​អាច​រំខាន​ និង​អាច​ទាំង​​លុប​បំបាត់​​លំនាំ​អាកប្បកិរិយា​ គោល​នយោបាយ​ ទំនាក់​ទំនង​ និង​ស្ថាន​ការណ៍​​ដែល​ធ្លាប់​ជា​រចនាសម្ពន្ធ​មាន​ស្រាប់​ផង​​។ អន្តរាគមន៍​វិជ្ជមាន​បង្កើតរចនាសម្ពន្ធ​ថ្មី​​ជំនួស​រចនាសម្ពន្ធ​ចាស់​​​ខាង​លើ​។ វិធី​អន្តរាគមន៍​ដោយ​អហិង្សា​ចោទ​ជា​បញ្ហា​ប្រឈម​ផ្ទាល់​និង​ភ្លាម​ៗ​។ វិធី​ទាំង​នេះ​ពិបាកស៊ូ​ទ្រាំ​អនុវត្ត​និង​​ធ្វើ​បន្តឱយ​ឋិត​ថេរ​ជាង​វិធីជំទាស់​​បញ្ចុះ​បញ្ចូល​ និងវិធី​​មិន​សហការ​​​ ព្រោះ​វិធី​អន្តរាគមន៍​ដោយ​អហិង្សាអាច​​​​នាំមក​នូវការ​បង្ក្រាបភ្លាមៗ​និងជា​​ច្រើនលើក​។ វិធី​ទាំង​នេះ​ប្រើ​ដើម្បី​ការ​ពារ​ ពោល​គឺ​រក្សា​លំនាំ​អាកប្បកិរិយា​ថ្មី​​​ ស្ថាប័ន​ថ្មី​ គោល​ជំហរ​ដើម​​​​ឯករាជ្យ ហើយ​វិធី​ទាំង​នេះ​ក៏​អាច​ប្រើ​ដើម្បី​តប​ត​តស៊ូ​ដើម្បី​សំរេច​គោល​ដៅ​របស់​សកម្ម​ជន​ដោយ​បញ្ចូលទៅ​ក្នុង​​កន្លែង​របស់​គូ​បដិបក្ស សូម្បី​តែ​​គ្មានការ​បញ្ឆោត​​​ភ្លាមៗក៏​ដោយ​ ក៏​អាច​បង្ខំឱយ​​ពួក​គេ​ទទួល​យក​បាន​ដែរ​​។​ ក្នុង​បញ្ជី​នេះ​ មាន​វិធី​ចំនួន​ ៤០ ដោយ​ចែក​ចេញ​ជា​ប្រាំ​អនុ​ក្រុម​។

អន្តរាគមន៍​តាម​ផ្លូវ​ចិត្ត

Psychological Intervention

១៥៨. ការ​សំដិល​ខ្លួនឬ​យក​ខ្លួន​ទៅ​ដាក់នៅ​កន្លែងរងគ្រោះ​ពី​ធាតុ​អ្វី​មួយ​ (ដូច​ជា យក​ខ្លួនទៅ​​ហាល​​​កំដៅ​ថ្ងៃ​) ​​ដោយ​​គ្មាន​ការ​ពារ​ពី​ការ​ឈឺ​ចាប់​

Self-exposure to the elements

១៥៩. តំណម​អាហារ​

The fast

ក. តំណម​មិន​ទទួល​សំពាធ​សីលធម៌ Fast of moral pressure

ខ. កូដកម្មបង្អត់​អាហារខ្លួន​ឯង​ Hunger strike

គ. តំណម​បែប​សត្យាគ្រហ​ (តាម​របៀប​ដែល​មហាត្មៈ​គន្ធី​អនុវត្ត) Satyagrahic fast

១៦០. ការ​កាត់​ក្តី​បញ្ច្រាស​ (គេ​ប្តូរ​តួនាទី​រវាង​អយ្យកា និង​កូន​ក្តី​ក្នុង​ការ​កាត់​ទោស​ណាមួយ។ ពួក​កូន​ក្តី​នឹង​ក្លាយ​ទៅជា​អយ្យការ ហើយ​គេ​បង្វែរឱយ​​ទៅ​ជា​បាតុកម្ម​ប្រឆាំង​នឹង​អ្វីមួយ​ទៅវិញ)

Reverse trial

១៦១. ការ​រំខាន​ដោយ​អហិង្សា

Nonviolent harassment

អន្តរាគមន៍​ផ្លូវ​​កាយ

Physical Intervention

១៦២. ការ​អង្គុយ​នៅ​មួយ​កន្លែង

Sit-in

១៦៣. ការ​ឈរ​នៅ​មួយ​កន្លែង​

Stand-in

១៦៤. ការចត​​​យាន​ជំនិះនៅ​មួយ​កន្លែង

Ride-in

១៦៥. ចុះ​លុយ​ទឹក​នៅ​មួយកន្លែង​​

Wade-in

១៦៦. ការ​កាន់​កាប់​ទីតាំង​ណា​មួយ​និង​មិន​ចាក​ចេញ​​ពី​​​ទី​នោះ​ (ប្រមូល​គ្នា​នៅ​ទី​កន្លែង​មាន​អត្ថន័យ​សំខាន់​ណា​មួយ​និង​នៅ​តែ​ធ្វើ​ដំណើរចុះ​ឡើង​​ ដោយ​មិន​ចាក​ពី​នេះ​នោះ​)។

Mill-in (gather in some place of symbolic significance and remain mobile)

១៦៧. ការ​បូង​សួង​នៅ​មួយ​កន្លែង

Pray-in

១៦៨. ការ​ឆ្មក់​ចូលលុក​លុយ​ដោយ​អហិង្សា

Nonviolent raids (march to designated key point and demand possession)

១៦៩. ការ​ចូលលុក​លុយតាម​អាកាស​ដោយ​អហិង្សា​

Nonviolent air raids (perhaps bring leaflets or food)

១៧០. ការ​ចូល​ឈ្លាន​ពាន​ដោយ​អហិង្សា

Nonviolent invasion

១៧១. ការ​​កាត់សង្វាក់​​​ដោយ​អហិង្សា (យក​ខ្លួន​ទៅ​លើ​ដាក់​ពាំង​នៅ​ចន្លោះ​រវាង​បុគ្គលនិង​គោល​ដៅ​នៃការ​ងារ​ឬ​សកម្ម​ភាពនោះ​​)

Nonviolent interjection (placing one’s body between a person and the objective of the work and activity)

១៧២. ការ​បង្កើត​ឧបសគ្គ​ដោយ​អហិង្សា (ជា​ទួទៅ​ ធ្វើ​ឡើង​រយៈ​ពេល​បណ្តោះ​អាសន្ន​)

Nonviolent obstruction

១៧៣. ការ​ចូល​កាន់​កាប់​ដោយ​អហិង្សា

Nonviolent occupation

អន្តរាគមន៍​ខាង​សង្គម

(Social Intervention) 

១៧៤. ការ​រៀប​ចំឱយ​​មាន​លំនាំ​សង្គម​ថ្មី

(Establishing new social patterns)

១៧៥. ការ​ដាក់​គ្រឿង​ប្រដាប់​ប្រដារ​ឱយ​​ច្រើន​ហួស

(Overloading of facilities)

១៧៦. ការ​ធ្វើឱយ​​ដំណើរ​ការ​យឺត​យ៉ាវ

(Stall-in)

១៧៧. ការ​រំខាន​អង្គ​ប្រជុំ​ ដោយនិយាយ​​ឡូឡា​

(Speak-in)

១៧៨. ការ​លេង​ល្ខោន​ចំអក (ការ​រំខាន​ដោយ​លេង​ជា​លោ្ខន​​ដោយ​ឥត​​បាន​គ្រោង​ទុក​ជា​មុន​)

Guerrilla theatre (improvised dramatic interruptions)

១៧៩. បង្កើត​ស្ថាប័ន​សង្គម​​​ផ្សេង​ទៀត ដើម្បី​បញ្ចៀស​ឥទ្ធិពល​រពី​ដ្ឋាភិបាល​

(Alternative social institutions)

១៨០ បង្កើត​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្សេង​ទៀត កុំ​​​ជាប់​ជំពាក់​​​នឹងប្រព័ន្ធ​របស់​រដ្ឋាភិបាល​

(Alternative communication system)

អន្តរាគមន៍ផ្នែក​​សេដ្ឋ​កិច្ច

(Economic Intervention) 

១៨១. កូដ​កម្ម​បញ្ច្រាស (កម្មករ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​លើស​ពេល​វេលា​ដោយ​ពុំ​បាន​កម្រៃ​បន្ថែម។ គេ​ធ្វើ​នេះ​ដើម្បី​ទាម​ទារឱយ​​ឡើង​ប្រាក់​ខែ​ ហើយ​និយោជក​ពិបាក​បដិសេធ)

Reverse strike (working to excess)

១៨២. កូដកម្ម​នៅ​នឹង​កន្លែង​ (កម្មករកាន់​កាប់​កន្លែង​ធ្វើ​ការ​តែ​​មិន​ធ្វើ​ការ​​ នៅ​ក្រាញ​មិន​ទៅ​ផ្ទះ ហើយ​បដិសេធ​មិន​ព្រម​ចេញ​ពី​កន្លែង​ធ្វើ​ការ រហូត​ដល់​គេ​បាន​សម្រេច​ដូច​បំណង)

Stay-in strike (occupation of work site)

១៨៣. ការ​រឹប​អូស​ដីធ្លី​ដោយ​អហិង្សា

Nonviolent land seizure

១៨៤. ការ​រឹង​ទទឹង​តទល់​ដោយ​បិត​ទី​តាំង​ណា​មួយ​

Defiance of blockades

១៨៥. ការ​ក្លែង​របស់​អ្វីមួយ​​ដោយ​សារ​កត្តា​នយោបាយ​

Politically motivated counterfeiting

១៨៦. ការ​ទិញ​ម៉ៅ (​ការ​ម៉ៅ​ទិញ​ទំនិញ​អ្វីមួយ នៅ​ក្នុង​ផ្សារ​អន្តរជាតិ​ ដើម្បី​កុំឱយ​​ទំនិញ​នេះ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​សត្រូវ)

Preclusive purchasing

១៨៧. ការ​រឹប​អូសយក​ទ្រព្យ​សម្បត្តិ

Seizure of assets

១៨៨. ការ​​អីវ៉ាន់​យក​ទៅ​ចោល​?

Dumping

១៨៩. ការ​ធ្វើ​បរិបាល​កិច្ច​ឬ​ជួយ​ឧបត្ថម្ភ​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​ ​ដោយជ្រើស​រើស

Selective patronage

១៩០. ការ​បង្កើត​ផ្សារ​ផ្សេង​ថ្មី​ពី​ផ្សារ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​

Alternative markets

១៩១. ការ​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​ មិន​ចំណុះ​រដ្ឋាភិបាល​

Alternative transportation systems

១៩២. ការ​បង្កើត​ស្ថាប័ន​សេដ្ឋ​កិច្ចដទៃ​ ឯករាជ្យ​​ពី​ស្ថាប័ន​របស់​រដ្ឋាភិបាល​

Alternative economic institutions

អន្តរាគមន៍​នយោបាយ

Political Intervention

១៩៣. បន្ថែម​ប្រព័ន្ធ​រដ្ឋ​បាលឱយ​​លើស​កម្រិត

Overloading of administrative systems​​​​​

១៩៤. ការ​បើក​មុខ​ភ្នាក់​ងារ​សម្ងាត់​

Disclosing identities of secret agents

១៩៥. ការ​ចង់ឱយ​​គេ​ដាក់​គុក

Seeking imprisonment

១៩៦. ការ​មិន​គោរព​តាម​ច្បាប់​ដែល «អព្យាក្រឹត»

Civil disobedience of “neutral” laws

១៩៧. ការ​បន្ត​ការ​ងារ​ដោយ​មិន​សហការ

Work-on without collaboration

១៩៨. ការ​បង្កើតឱយ​មាន​អធិបតេយ្យ​ពីរ​ក្នុង​ប្រទេស​មួយ​​និង​រដ្ឋាភិបាល​សន្ទឹម​គ្នា​មួយ​​នឹង​រដ្ឋាភិបាល​សហព័ន្ធ ​ដែល​មាន​ដំណើរការ​​ទន្ទឹម​គ្នា (ច្រើន​កើត​ឡើង​នៅ​ប្រទេស​ដែល​​សំបូរក្រុម​ជន​ជាតិ​ច្រើន​ ឧស្សាហ​មាន​​ទំនាស់នឹង​គ្នា​​)​៕​

Dual sovereignty and parallel government

៙កំណត់​សម្គាល់៖ វិធី​អហិង្សា​ចំនួន​ ១៩៨ លោក​ ជីន​ សាប​ បាន​គ្រាន់តែ​ចង​ក្រង​នឹង​បែង​ចែក​ជា​ចំណាត់​ថ្នាក់និង​ក្រុម​​ប៉ុណ្ណោះ​ មិន​មែន​គាត់​ចេះ​តែ​ប្រតិដ្ឋ​ឬ​ផ្តល់​អនុសាសន៍​ជា​គំរូ​នោះ​ទេ​។ នៅ​​មាន​វិធី​ជា​ច្រើន​ទៀត​ដែល​រង់​ចាំ​ការ​បំពេញ​បន្ថែម​ លោក​ ប្រ៊ៀន​ ម៉ារទីន​ (Brian Martin) បាន​បន្ថែម​ខ្លះ​ទៀត​ យោល​ទៅ​តាមការ​វិវឌ្ឍ​នៃ​បច្ចេកវិជ្ជា​ពត៌មាន​ ប៉ុន្តែ​យើង​ពុំបាន​​បញ្ចូល​នៅ​ទី​នេះ​ទេ​។ យើង​បាន​រាយ​ជា​ទ្វេ​ភាសា​ ដើម្បី​កាត់​បន្ថយ​ការ​បក​ប្រែ​ឆ្គាំ​ឆ្គង​និង​សំរួល​ដល់​អ្នក​ដែល​ចេះ​ទាំង​ពីរ​ភាសា​អាច​យល់​សេចក្តី​បាន​កាន់​តែ​ច្បាស់​។ មាន​ចំណុច​មួយ​ចំនួន​តូច​ដែល​យើង​​​​យល់បាន​ពុំ​បាន​​ច្បាស់​ ព្រោះ​លោក​ ជីន សាប​ រាយ​វិធី​នីមួយៗ​ជា​ចំណុច​ គ្មាន​សេចក្តី​ពន្យល់​ឬ​ឧទាហរណ៍​ទេ​​ នៅ​ក្នុងឧបសម្ពន្ធ​នៃ​ស្នារដៃ​ «ពី​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​» គឺ​ថា​​មាន​​តែ​នៅ​ក្នុង​និក្ខេបបទ​របស់​លោក​ «វិទ្យាសាស្ត្រ​នយោបាយ​នៃ​អំពើ​អហិង្សា​ ភាគ​ទី​ពីរ​ ស្តីពី​​វិធី​អហិង្សា​» ប៉ុណ្ណោះ​ ទើប​មាន​សេចក្តី​អធិប្បាយ​ ភ្ជាប់​ដោយភស្តុតាង​ប្រវត្តិសាស្ត្រ​នៃ​ការ​​អនុវត្តវិធី​ទាំង​នោះ​​។ ពី​ព្រោះ​គ្មាន​និក្ខេបបទ​របស់លោកសំរាប់​ផ្ទៀង​ផ្ទាត់​និង​យល់​សេចក្តី​ យើង​ជា​អ្នក​បក​ប្រែ​បាន​ប្រឹង​ប្រែង​ស្រាវជ្រាវ​បន្តិច​បន្តួច​តាម​អ៊ីនធើរនេត​បាន​រក​ឃើញ​សេចក្តី​ពន្យល់​ពី​វិធី​ខ្លះ​ប៉ុណ្ណោះ​ មិន​ទាំង​អស់​ឡើយ​។ ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ​ យើង​មិន​បាន​បក​ប្រែ​ដោយ​ខ្លួន​ឯង​ទាំង​អស់​ទេ​ គឺ​គ្រាន់តែ​​សំរួល​ការ​បក​ប្រែ ​រួចជា​​ស្រេច​របស់​លោក​ អ៊ឺង​ ប៉ុន​អាង​ (សមាជិក​ព្រឹទ្ធ​សភា​) ​​ក្នុង​សៀវភៅ​ «របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ​» បោះ​ពុម្ព​ជា​ភាសា​ខ្មែរ​ នៅ​ឆ្នាំ​២០០៥ ប៉ុណ្ណោះ​។ យើង​សំរួល​ការ​បក​ប្រែនេះ​ ​ព្រោះ​មើល​ឃើញថា​​​មាន​ចំណុច​ទាស់​ឆ្គង់​ដោយ​អន្លើ​ ដែល​យើង​​មិន​អាច​គ្រាន់​តែ​ចម្លង​ការ​ប្រែ​បក​របស់​លោក​ដាក់​នោះ​ទេ​ ត្រូវ​បន្ថែម​និង​កែ​​ប្រែ​​ចំណុច​ដែល​យើង​មាន​សមត្ថភាព​អាច​កែ​បាន​ដែរ​។ សំណាង​ល្អ​      ដោយ​សារ​សារដ្នៃ​ថ្មី​របស់​ លោក​ ជីន​ សាប          ​«របៀប​ដែល​ការ​តស៊ូ​ដោយ​អហិង្សា​ប្រព្រឹត្ត​ទៅ​» នៅ​ឆ្នាំ​ ២០១៣​ បាន​ផ្តល់​​ពន្លឺ​បន្តិចបន្តួច​ដែរ​ គឺ​​លោក​សង្ខេប​និក្ខេប​បទ​ទាំង​បី​របស់​លោក​ ទៅ​ជា​ស្នារដៃ​ខ្លី​មួយ​ ដែល​ក្នុង​នោះ​លោក​បាន​ពន្យល់​ខ្លីៗ​ពី​វិធី​អហិង្សា​ខ្លះក្នុង​​ចំណោម​វិធី​ទាំង​ ​១៩៨របស់​លោក​។ ទោះ​បី​យ៉ាង​ណា​ វា​នៅ​តែ​មិន​គ្រប់​គ្រាន់​ យើង​នឹង​ព្យាយាម​កែ​សំរួលបន្ថែម​ទៀត​ នៅ​ពេល​រកបាន​​សៀវភៅ​និក្ខេបបទ​របស់​លោក​ ជីន​ សាប​។​

តៃ សុវណ្ណារុណ

សុក្រ, ២៧/០២/២០១៥

ប្រភព៖ ជីន សាប (២០១៣). «របៀប​ដែល​ការ​តស៊ូ​ដោយ​អហិង្សា​ប្រព្រឹត្ត​ទៅ​» និង​ (២០១០). «ពី​​របប​ផ្តាច់​ការ​ទៅ​ប្រជាធិបតេយ្យ» (From Dictatorship to Democracy). បោះ​ពុម្ព​លើក​ទី​៤. វិទ្យាស្ថាន​អាល់​ប៊ឺត​ អាញស្តាញ (Albert Einstein)។

Sources: Gene Sharp (2013). How Nonviolent Struggle Works & (2010) From Dictatorship to Democracy. The Albert Einstein Institution.